រុស្ស៊ីកាត់បន្ថយទិន្នផលប្រេងលើសពីការសន្យា ស្របពេលក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅច្រើនជាងគេរបស់ឥណ្ឌា

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានកាត់បន្ថយទិន្នផលប្រេងរបស់ខ្លួននៅកាលពីខែមីនាកន្លងទៅនេះចំនួន ៤០ ភាគរយ ដែលច្រើនជាងការសន្យាលើកមុន ហើយការធ្លាក់ចុះនេះស្មើនឹងប្រហែល ៧០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។

កាលពីដើមខែមេសានេះ OPEC+ ដែលមានសមាជិកជាប្រទេសផលិតប្រេងសំខាន់ៗដូចជា រុស្ស៊ី អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងគុយវ៉ែត បានសន្យាកាត់បន្ថយទិន្នផលប្រេងជាសរុបចំនួន ១,៦៦ លានបារ៉េលក្នុងមួយថ្ងៃ។ សេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឱ្យតម្លៃប្រេងឆៅពិភពលោកឡើងថ្លៃ ហើយប្រទេស OPEC+ បាននិយាយថា ពួកគេសុខចិត្តកាត់បន្ថយទិន្នផលប្រេងរបស់ពួកគេ ដោយចាប់ផ្តើមពីខែឧសភារហូតដល់ចុងឆ្នាំ ២០២៣ ដើម្បីធ្វើឱ្យទីផ្សារប្រេងមានស្ថេរភាព។

លើសពីនេះផងដែរ កាលពីខែកុម្ភៈកន្លងទៅនេះ រុស្ស៊ីបានសន្យាថានឹងកាត់បន្ថយការផលិតប្រេងចំនួន ៥០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ ដោយចាប់ផ្តើមពីខែមីនាតទៅ។ ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃការឆ្លើយតបទៅវិញទៅនឹងទណ្ឌកម្ម ដែលក្រុមប្រទេស G7 បានកំណត់ការលក់ប្រេងរុស្ស៊ីក្នុងកម្រិតតម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែល។

ទោះជាយ៉ាងណាក្តី ការកាត់បន្ថយពិតប្រាកដបានប្រែទៅជាខ្ពស់ជាង ៤០ ភាគរយ ហើយគេបានរកឃើញថា បរិមាណបូមប្រេងឆៅជាមធ្យមប្រចាំថ្ងៃបានធ្លាក់មកត្រឹម ១,២៨ លានតោននៃ ឬស្មើនឹងប្រហែល ៩,៤ បារ៉ែលក្នុងមួយថ្ងៃ ដែលគេគណនាឃើញថា រុស្ស៊ីបានកាត់បន្ថយផលិតកម្មជិត ៧០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។

យោងតាមការគណនារបស់ Bloomberg បានឱ្យដឹងថា ការផលិតប្រេងឆៅ និងប្រភេទប្រេង condensate ជាសរុបមានចំនួន ១,៤១ លានតោនក្នុង ឬស្មើនឹង ១០,៣៦ លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែមីនាកន្លងទៅនេះ​ បើធៀបនឹង ១១,១ លានបារ៉ែលប្រចាំខែកុម្ភៈ។

មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីបានព្រមានម្តងហើយម្តងទៀតអំពីការកាត់បន្ថយទិន្នផលផលិតកម្ម ចាប់តាំងពីសហភាពអឺរ៉ុប EU និងក្រុមប្រទេស​ G7 បានចាប់ផ្តើមពិភាក្សាអំពីតម្លៃនៃប្រេងរបស់រុស្ស៊ី ហើយទីក្រុងមូស្គូបានហៅវិធានការនេះថាជាការអន្តរាគមន៍ទំនាក់ទំនងក្នុងទីផ្សារ និងការពង្រីកគោលនយោបាយបំផ្លិចបំផ្លាញថាមពលដោយប្រទេសលោកខាងលិច។

ស្របពេលនេះផងដែរ រុស្ស៊ីគឺជាអ្នកផ្គតផ្គង់ប្រេងដ៏ធំជាងគេរបស់ឥណ្ឌា និងបានឈានដល់កម្រិតខ្ពស់ចំនួន ១,៦៤ លានបារ៉ែលក្នុងមួយថ្ងៃកាលពិខែមីនាកន្លងទៅនេះ។ មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាបានកើនឡើងជាខ្លាំង ដែលធ្វើឲ្យរុស្ស៊ីជាអ្នកផ្គត់ផ្គង់ប្រេងឈានមុខគេរបស់ឥណ្ឌាក្នុងរយៈពេលប្រាំមួយខែជាប់ៗគ្នា។

ទិន្នន័យ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​នាំ​ចូល​ប្រេងរុស្ស៊ីមកកាន់​ឥណ្ឌា​ពី​រុស្ស៊ី​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់​ ដែលបានកើនដល់ ៣៤ ភាគរយ ដែល​ជា​ចំនួន​ទ្វេ​ដង​សម្រាប់​​អ៊ីរ៉ាក់ ដែលជា​អ្នក​ផ្គត់ផ្គង់ជាប្រចាំរបស់ឥណ្ឌា។​​ អ៊ីរ៉ាក់បាននាំចេញប្រេងឆៅទៅកាន់ឥណ្ឌា ៨២១ ៩៥២ បារ៉ែលក្នុងមួយថ្ងៃ ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតទីបីរបស់ឥណ្ឌា បន្ទាប់ពីអារ៉ាប៊ីសាអូឌីតដែលបាននាំចេញ ៩៨៦ ២៨៨ បារ៉ែលក្នុងមួយថ្ងៃទៅកាន់ឥណ្ឌា។ គួរបញ្ជាក់ផងដែរថា ឥណ្ឌា​ជា​ប្រទេស​ប្រើប្រាស់​ប្រេង​ធំ​ជាង​គេ​ទី​បី​របស់​ពិភពលោក ហើយប្រទេសនេះបានចាប់ផ្តើមជំរុញការទិញប្រេងរបស់រុស្ស៊ី ដែលបានផ្តល់ជូនការបញ្ចុះតម្លៃ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)