វេទិកាសេដ្ឋកិច្ចអន្តរជាតិ SPIEF នៅរុស្ស៊ី នៅដំណើរការជាធម្មតា និងទទួលបានកិច្ចព្រមពៀងជិត១០០ពាន់លានដុល្លារ

ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់បណ្តាប្រទេសលោកខាងលិចមិនតិចជាង៣០ប្រទេសឡើយដែលកំពុងបន្តដាក់សំពាធចំពោះប្រទេសរុស្ស៊ី ឆ្លើយតបទៅនឹងការសម្រេចចិត្តធ្វើប្រតិបត្តិពិសេសដោយយោធាទៅលើប្រទេសអ៊ុយក្រែន។

ទណ្ឌកម្មសេដ្ឋកិច្ចទាំងនោះហាក់ដូចជាមិនបានធ្វើឲ្យរុស្ស៊ីជួបបញ្ហាឧបសគ្គខ្លាំងនៅឡើយ តែបែរជាបានធ្វើឲ្យទំហំនៃការធ្វើសេដ្ឋកិច្ច មានការកើនឡើងទៅវិញ ជាពិសេសការនាំចេញប្រេង និងហ្គាសដែលកំពុងមានអត្រាកើនឡើងខ្លាំងជាងឆ្នាំកន្លងទៅទៀតផង។

កាន់តែមិននឹកស្មានដល់ទៅទៀត ខណៈពេលដែលទណ្ឌកម្មសេដ្ឋកិច្ចបានរារាំងទាំងពាណិជ្ជ ការកម្មង់ទិញ និងការជួញដូរ ព្រមទាំងការធ្វើដំណើរផងនោះ ប្រទេសរុស្ស៊ីកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានគេជឿជាក់ថា បានរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំមួយបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ទៅវិញ ទាំងដែលខ្លួនកំពុងបន្តវាយប្រហារដោយយោធាក្នុងទឹកដីអ៊ុយក្រែននៅឡើយ។

យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី rt.com បានឲ្យដឹងថា អ្នកតំណាងសេដ្ឋកិច្ចមកពីបណ្តាប្រទេសរហូតទៅដល់១៣០បានចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិឆ្នាំ២០២២ ឬ SPIEF 2022 ដែលរុស្ស៊ីបានរៀបចំព្រឹត្តិការណ៍៍នេះនៅក្នុងទីក្រុង St.Petersburg។ SPIEF 2022 ឆ្នាំនេះគឺជាព្រឹត្តិការណ៍លើកទី២៥ និងបានប្រារព្វធ្វើឡើងចន្លោះពីថ្ងៃទី១៥ ខែមិថុនារហូតដល់ថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២២។

លទ្ធផលគួរជាទីគាប់ចិត្តបំផុតសម្រាប់រដ្ឋាភិបាលទីក្រុងមូស្គូ ពីព្រោះថាកិច្ចព្រមព្រៀងចំនួនដល់ទៅ៦៩០កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា និងមានតម្លៃរហូតទៅដល់៥,៦ទ្រីលានរូបល (ruble) ឬប្រមាណជា៩៧ពាន់លានដុល្លារអាមេរិក ហើយអត្រានេះមិនត្រឹមតែប៉ុណ្ណោះគឺមានការកើនឡើងដល់ទៅ៣០ភាគរយធៀបទៅនឹងវេទិកាដែលធ្លាប់បានធ្វើកាលពីឆ្នាំទៅដែលគ្រានោះទទួលបានត្រឹមតែ៣,៨ទ្រីលានរូបលប៉ុណ្ណោះ។

ក្នុងចំណោមកិច្ចព្រមព្រៀងធំៗដែលគេសង្កេតឃើញថា បានចុះហត្ថលេខានៅក្នុងអំឡុងពេល៤ថ្ងៃនេះគេជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអ្នកផលិតហ្គាសធំបំផុតរបស់រុស្ស៊ី Gazprom ជាមួយនឹងក្រុមហ៊ុនប្រេងចិន China National Petroleum Corporation ឬហៅកាត់ថា  CNPC។ កិច្ចព្រមពៀងសំខាន់ៗជាបន្តបន្ទាប់មានដូចជាកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងរដ្ឋ Donetsk ព្រមទាំងកិច្ចព្រមព្រៀងរយៈពេល២ឆ្នាំរវាងរុស្ស៊ី និងតួកគីចំពោះកិច្ចការងារប្រយុទ្ធប្រឆាំងភេវេរកម្មពួកជ្រុលនិយម និងការប្រើប្រាស់រូបិយវត្ថុសិប្បនិម្មិតជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ