សម្តេចតេជោ ហ៊ុន សែន អំពាវនាវរដ្ឋមន្ត្រីទេសចរណ៍ និងស្ថាប័នសុខាភិបាលអាស៊ាន រៀបចំប្រព័ន្ធទទួលស្គាល់រួមអ្នកចាក់វ៉ាក់សាំង

ភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ធ្វើការសិក្សារៀបចំនូវប្រព័ន្ធរួមមួយសម្រាប់ការបញ្ជាក់ពីការទទួលស្គាល់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើអាស៊ាន គិតគូរពិចារណាក្នុងការសម្រួបសម្រួលលក្ខណ្ឌនៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗ ដោយឈរលើគោលការណ៍នៃការប្រុងប្រយ័ត្នខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមជាប្រធានដឹកនាំអាស៊ានឆ្នាំ២០២២ បានអំពាវនាវដល់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏ដូចជាស្ថាប័នសុខាភិបាលអាស៊ាន គួរសិក្សា និងរៀបចំនូវប្រព័ន្ធរួមគ្នាមួយដែលអាចបញ្ជាក់ពីការទទួលស្គាល់ទៅលើការចាក់វ៉ាក់សាំងគ្រប់ដូសត្រឹមត្រូវ​តាមកំណត់របស់ស្ថាប័នសុខាភិបាល ដើម្បីអាចអនុញ្ញាតឲ្យទេសចរ ក៏ដូចជាពាណិជ្ជករ អ្នកវិនិយោគក្នុងតំបន់អាចធ្វើដំណើរឆ្លងប្រទេសបានយ៉ាងមានប្រសិទ្ធភាព។ ​

សម្ដេចតេជាបានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសថៃបង្កើតកម្មវិធីទេសចរណ៍វ៉ាក់សាំងក្នុងតំបន់អាស៊ាន ជាក់ស្ដែង ប្រទេសថៃបានអនុវត្តជាមួយប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាជនដែលចាក់វ៉ាក់សាំងឆ្លងទៅវិញទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក ហើយបន្តគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ដោយសម្តេចបានបានថ្លែងថា ក្នុងរយៈពេលខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញ ចលនាទេសចរណ៍ផ្ទៃក្នុងបន្ថែមទៀត ស្របតាមទស្សនៈអាស៊ានដើម្បីអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖

“ទន្ទឹមនេះ ដើម្បីធានានូវជោគជ័យនៃការទទួលបើកទទួលទេសចរអន្តរជាតិឡើងវិញ គឺចាំបាច់ធានាឱ្យបាននូវការជឿជាក់ និងទំនុកចិត្តថាជា គោលដៅទេសចរណ៍អាស៊ាន មានសុវត្ថិភាព ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលបានដាក់ចេញនៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព”

នៅក្នុងក្របខណ្ឌអាស៊ាន អ្នកណាដែលមិនបានចាក់វ៉ាក់សាំងគ្រប់ដូសនឹងមិនអាចធ្វើដំណើរបានទេ។ យើងចង់ឱ្យអាទិភាពនៃកិច្ចការអាស៊ានឆ្នាំ២០២២ គឺបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបើកដំណើរការឡើងវិញ ជាមួយនឹងការបើកច្រករបៀងធ្វើដំណើរសម្រាប់វិស័យទេសចរណ៍»។

គួររំលឹកផងដែរថា តាមរយៈរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ទស្សវត្សរ៍ចុងក្រោយមុនវិបត្តិកូវីដ-១៩ តំបន់អាស៊ាន បានស្គាល់កំណើនទេសចរណ៍ប្រចាំឆ្នាំក្នុងរង្វង់ ៦% ហើយត្រឹមឆ្នាំ២០១៩ ទេសចរណ៍ អាស៊ានបានបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់ និងចូលរួមប្រមាណ ១០%នៃ GDP របស់តំបន់។ ដោយឡែក ទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) មានចំណែករហូតដល់ជាង ៤០% នៃទេសចរអន្តរជាតិសរុប។

តួលេខនៃកំណើនទាំងនេះ រួមផ្សំនឹងយន្តការទ្រទ្រង់ដែលបាននឹងកំពុងអនុវត្ត ធ្វើឱ្យសមាជិក  អាស៊ានរំពឹងថា នឹងអាចសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ២០១៦-២០២៥ ក៏ដូចជាចូលរួមសម្រេចបង្គោលចររបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ «ប្រទេសដែលមានលក្ខណៈសមាហរណកម្ម និងការអភិវឌ្ឍមានលក្ខណៈសមាហរណកម្ម- Integrating Countries, Integrating Developments»។

ឯកឧត្តម ថោង ខុន បានលើកឡើងថា ជាអកុសល ក្នុងរយៈពេល ២ឆ្នាំ កន្លងទៅនេះ វិបត្តិនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច-សង្គម ជាពិសេស ឆ្នាំ២០២០ អាស៊ានទាំងមូលទទួលបានទេសចរអន្តរជាតិចំនួនតែ ២៥,៩៦ លាននាក់ ធ្លាក់ចុះ ៨០,៥% ហើយចំណូលពីទេសចរណ៍ ធ្លាក់ចុះរហូតដល់ ៧៥,៨% ។ និន្នាការធ្លាក់ចុះនេះនៅតែបន្តក្នុងឆ្នាំ ២០២១ កន្លងទៅ។

ប្រទេសកម្ពុជាបានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង» តាំងពីខែតុលា ឆ្នាំ២០២១មកម្ល៉េះ។ ទេសចរណ៍វ៉ាក់សាំង សំដៅដល់បុគ្គលណាម្នាក់ ដែលចង់ទៅក្រៅប្រទេស ត្រូវមានលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង ដែលហៅថា ប័ណ្ណឆ្លងដែនវ៉ាក់សាំង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)