សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជាចិនសម្រេចដល់ ១៥ពាន់លានដុល្លារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញពីគោលបំណងក្នុងការជំរុញ និងលើកកម្ពស់វិស័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ឱ្យបាន ១៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈដែលបច្ចុប្បន្ន វិនិយោគិនជាជនជាតិចិនបានឈរនៅលំដាប់លេខរៀងទី១ក្នុងបណ្តាក់ទុនវិនិយោគជាដៃគូជាមួយកម្ពុជា។ 

នៅក្នុងកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ បានគូសរំលេចថា ទំនាក់ទំនងរវាងកម្ពុជា និងចិន បានចាក់គ្រឹះយ៉ាងរឹងមាំ មានភាពស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលជំនួបនេះបានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន បន្ទាប់ពីខកខានជួបគ្នាអស់មួយរយៈដោយសារតែការរាត​ត្បាត​នៃជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការចង់ឃើញនូវកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងចិន ឱ្យកាន់តែខ្ពស់បន្ថែមទៀត បើទោះបីបច្ចុប្បន្នសម្រេចបានខ្ពស់ហើយក្តី។ សម្តេចចង់ឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចឱ្យបានដល់ ១៥ពាន់លានដុល្លារអាមេរិក ខណៈដែលកាលពីឆ្នាំកន្លងទៅទំហំពាណិជ្ជកម្មកម្ពុជា និងចិនសម្រេចបានប្រមាណ ១១ពាន់លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖

“អ្វីដែលកម្ពុជា ចង់ឃើញថ្វីដ្បិតមកដល់ពេលឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជ -ចិន បានឡើងដល់ជាង១១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២ ទើបតែមកដល់រយៈពេល៧ខែនេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងចិន ឡើងដល់ជាង៩ពាន់លានដុល្លារទៅហើយ។ អ្វីដែលជាគោលដៅថ្មីរបស់ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងចិនចង់ឱ្យសម្រេចទៅដល់ ១៥ពាន់លានដុល្លារអាមេរិក”

សម្តេចតេជោ បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មនេះអាចសម្រេចទៅបានដោយសារកម្ពុជា និងចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចូលជាធរមានហើយ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងកូរ៉េ ហើយក៏មានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RCEP) ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ ផងដែរ។

ពាក់ព័ន្ធនឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ RCEP នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីសំណើរបស់សម្តេចពេលបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងការបង្កើតអគ្គលេខា​ធិការដ្ឋាន RCEP នៅរាជធានីភ្នំពេញ។ ក្នុងន័យនេះ សម្តេចតេជោ បានស្នើចិន ឱ្យគាំទ្រលើសំណើ​នេះ ដោយសារតែចិនជាសមាជិកនៅក្នុងកិច្ចព្រមព្រៀងនេះផងដែរ។ បន្ថែមពីនេះ សម្តេចតេជោ ក៏បានស្នើឱ្យរដ្ឋាភិបាលចិនបន្តជួយកម្ពុជា ជាពិសេសបើកទីផ្សារឱ្យកាន់តែធំសម្រាប់កសិផលរបស់កម្ពុជានបានស្នើចិនឱ្យបន្តបង្កើនការវិនិយោគនៅកម្ពុជា និងបង្កើនជើងហោះហើររវាងប្រទេសទាំងពីរផងដែរ។

ឯកឧត្តម វ៉ាង យី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី បានប្រើប្រាស់ជីវិតជួយកសាងប្រទេសកម្ពុជា ស្តារប្រទេសពីសង្គ្រាម និងកសាងជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ​។ ជាពិសេសនោះ គឺបានលើកកម្ពស់តួនាទីរបស់កម្ពុជា នៅក្នុងតំបន់ និងលើពិភពលោក។

ឯកឧត្តម វ៉ាង យី ក៏បានសន្យាជំរុញការវិនិយោគនៅកម្ពុជា ហើយជំរុញសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅកម្ពុជាផងដែរ។ ដោយឡែកវ៉ាក់សាំងវិញ លោក វ៉ាង យី សន្យាថា ផ្តល់ជូនកម្ពុជារាល់ពេលមានតម្រូវការ ហើយពាក់ព័ន្ធនឹងកសិកផលវិញ ឯកឧត្តម វ៉ាង យី ក៏បានសន្យា ក្នុងការនាំចូលពីកម្ពុជាបន្ថែមទៀត ព្រោះចិនមានទីផ្សារធំ។

សូមបញ្ជាក់ថាកិច្ចពិភាក្សារវាងសម្ដេចតេជោ និងឯកឧត្តម វ៉ាង យី គឺមានភាពស៊ីជម្រៅក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងជំនួបនេះឯកឧត្តម វ៉ាង យី ក៏បានគូសរំលេចពីការដើរតួនាទីយ៉ាងសំខាន់របស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានបន្តវេននាឆ្នាំនេះ ដោយបានបញ្ជាក់ថា ចិន នឹងបន្តគាំទ្រយ៉ាងខ្លាំងក្លា ក្នុងការជួយស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ជាពិសេសទៀតគឺការបង្កើនទាំងវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី