ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានក្រើនរំលឹកជាថ្មីទៅដល់ក្រសួង និងស្ថានប័នដែលពាក់ព័ន្ធចុះជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ដែលការអន្តរាគមន៍នេះ សម្ដេចតេជោ បានផ្ដោតលើរឿងធំៗចំនួន២គឺ ផ្ដល់ជាជំនួយផ្នែកកសិកម្ម និងផ្ដល់ជាការយោគយល់ផ្នែកហិរញ្ញវត្ថុ។

ដោយមើលឃើញពីការរងផលប៉ះពាល់របស់ប្រជាជនពីគ្រោះទឹកជំនន់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានស្នើសុំឱ្យមន្ត្រីពាក់ព័ន្ធចុះទៅដល់ទីតាំងផ្ទាល់ដើម្បីចែកជូនគ្រាប់ពូជសម្រាប់ដាំដុះបន្ទាប់ពីដំណាំរបស់ប្រជាជនរងនូវការខូចខាត ព្រមទាំងផ្ដល់ជំនួយស្បៀងអាហារជាដើម។ ដោយឡែក សម្រាប់ក្រសួងផែនការ សម្ដេចតេជោបានស្នើសុំឱ្យធ្វើការវាយតម្លៃលើផលប៉ះពាល់ពីអតិផរណាក្នុងក្របខ័ណ្ឌអ្នកប៉ះពាល់ប្រមាណជាង ១០ម៉ឺនគ្រួសារ។

សម្តេចតេជោ បានមានប្រសាសន៍ថា ៖
“សម្រាប់ប្រជាជនដែលមានបណ្ណក្រីក្រស្រាប់ ពួកគេនឹងទទួលបានជំនួយជាទឹកប្រាក់ពីរាជរដ្ឋាភិបាល រីឯអ្នកដែលមិនមានបណ្ណក្រីក្រ ប៉ុន្តែបានរងនូវផលប៉ះពាល់ដែរនោះ ក៏ទទួលបាននូវការឧបត្ថម្ភជាទឹកប្រាក់ក្នុងរយៈពេល៣ខែផងដែរ”
បន្ថែមពីនេះ សម្ដេចតេជោក៏បានអំពាវនាវដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុផងដែរថា៖
“ខ្ញុំសូមអំពាវនាវដល់មីក្រូហិរញ្ញវត្ថុ និងធនាគារសូមផ្ដល់នូវលទ្ធភាព ផ្ដល់នូវការអនុគ្រោះសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នេះ តាមរយៈនៃការពន្យារពេលសម្រាប់ការសង បន្ធូរបន្ថយការប្រាក់ និងការរៀបចំឥណទានឡើងវិញ…សូមយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ”
សម្ដេចបានបន្តគូសបញ្ជាក់ទៀតថា ៖
“សូមធនាគារជាតិកម្ពុជាធ្វើការជួបប្រជុំមួយជាមួយម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ហើយក៏សូមអំពាវនាវត្រង់ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ឱ្យចូលរួមសម្រាលបន្ទុក”
យ៉ាងណាមិញ ក្នុងការអន្តរាគមន៍ទាំងប៉ុន្មានខាងលើ សម្ដេចសូមឱ្យមានការធ្វើដោយយកចិត្តទុកដាក់ និងលឿនបំផុតតាមដែលអាចធ្វើទៅបាន ពោលគឺវាយតម្លៃរកឃើញទំហំនៃផលប៉ះពាល់ហើយ ភាគីពាក់ព័ន្ធត្រូវអន្តរាគមន៍ភ្លាមៗតែម្ដង។
បើតាមប្រសាសន៍របស់សម្ដេច នៅតាមទីជនបទមានអ្នកក្រីក្រប្រមាណជា ១៨ភាគរយ ដែលពួកគេនៅតែស្ថិតក្រោមបន្ទាត់ក្រីក្រ និងនៅក្រោមស្ថានភាពហានិភ័យ។ បើគិតជាចំនួនប្រជាជន គឺប្រហាក់ប្រហែលនឹងចំនួន ១០ម៉ឺនគ្រួសារ ដូច្នេះ ១៨ ភាគរយនៃប្រជាជនចំនួន ១០ម៉ឺនគ្រួសារ ឃើញថាមានប្រមាណជា ១ម៉ឺន៩ពាន់គ្រួសារដែលរងផលប៉ះពាល់ ហើយបើយោងលើទិន្នន័យនេះ ទឹកប្រាក់ដែលត្រូវជូនគ្រួសាររងគ្រោះ ១៨ ភាគរយនេះមានជាមធ្យម ៤២ដុល្លារ ក្នុងមួយគ្រួសារ ហើយត្រឹមរយៈពេល៣ខែរដ្ឋនឹងចំណាយប្រាក់ ២លាន៤សែនរៀល។ គួរបញ្ជាក់ថា ប្រសាសន៍របស់សម្ដេចនេះគឺធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content