ក្រុមហ៊ុនចិន និងសិង្ហបុរី ចាប់អារម្មណ៍ចង់វិនិយោគលើការអភិវឌ្ឍបៃតង

ភ្នំពេញ៖ ក្រុមហ៊ុនចិន និងសិង្ហបុរី ជិត១០ក្រុមហ៊ុន  បានមកកម្ពុជាដើម្បីស្វែងយល់ពីឱកាស និងលទ្ធភាពវិនិយោគ ជាពិសេសបានចាប់អារម្មណ៍លើវិស័យការអភិវឌ្ឍបៃតង។ ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញនាព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុិងឱកាសចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដឹកនាំដោយលោក John Yu ប្រធានក្រុមហ៊ុន Golden Integrity International Investment Group រួមទាំងក្រុមហ៊ុនដែលជាសមាជិកសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា​​។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនដែលបានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាដើម្បីពិនិត្យស្វែងរកឱកាសវិនិយោគនៅកម្ពុជារួមមានដូចជា ក្រុមហ៊ុន Golden Integrity International Investment Group,ក្រុមហ៊ុន King City International Investme​n​t​, ក្រុមហ៊ុន Shingtak Footwear, ក្រុមហ៊ុន Guangzhou New Shingtak, ក្រុមហ៊ុន HKZQ Energy and Technology, ក្រុមហ៊ុន Guoao Environment Protection Engineering, និងមានពីសមាគមពាណិជ្ជករតៃវ៉ាន់ Dongguan ផងដែរ។

នាឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីការត្រៀមខ្លួនរួចរាល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីសម្របសម្រួលរាល់កិច្ចការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសជាងនេះកម្ពុជាជាប្រទេសមានសក្ដានុពលមួយ ដែលវិនិយោគិនគួរសម្រេចចិត្តដាក់ទុនវិនិយោគ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ៖ កម្ពុជាបើកចំហក្នុងការទទួលរាល់កិច្ចការវិនិយោគ ជាពិសេសការលើកទឹកចិត្តលើវិស័យមួយចំនួន ស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១។ ក្រៅពីព័ត៌មានសំខាន់ៗជាប្រយោជន៍សម្រាប់ការវិនិយោគ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានារួមមានផ្លូវជាតិ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងកំពង់ផែទឹកជ្រៅជាដើម ដើម្បីសម្រួលដល់ការវិនិយោគ និងបង្កើនភាពប្រកួតប្រជែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារ» សម្រាប់និស្សិតសាកលវិទ្យាល័យ បៀល ប្រាយ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/06/2026

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារ» សម្រាប់និស្សិតសាកលវិទ្យាល័យ បៀល ប្រាយ

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត