មជ្ឈមណ្ឌលស្រាវជ្រាវកេសរកូល សុខ អាន ជាកន្លែងស្រាវជ្រាវកេសរកូលតែមួយគត់នៅ​កម្ពុជា

ក្នុងការរក្សាធនធានណាមួយឱ្យគង់រង្ស គេចាំបាច់ត្រូវបង្កើតជាមជ្ឈមណ្ឌលដែលធ្វើការផ្ដោតសំខាន់លើវាតែម្ដង។ ជាក់ស្ដែង រុក្ខជាតិកេសរកូល ដែលជាធនធានដ៏សំខាន់មួយសម្រាប់មនុស្សជាតិ ទាមទារយ៉ាងចាំបាច់ឱ្យមានមនុស្សមួយក្រុមមានការសិក្សាដោយយកចិត្តទុកដាក់លើវា​ ដើម្បី​អាចឈានទៅរក្សាវត្តមានរបស់វាបាន។

ជាការពិត កេសរកូលត្រូវបានគេប្រើជារុក្ខជាតិសម្រាប់វាស់ស្ទង់ពីភាពចម្រុះនៃប្រព័​ន្ធអេកូឡូស៊ីក្នុងតំបន់ដែលវាលូតលាស់នៅ ម្ល៉ោះហើយបានជាគេត្រូវសិក្សាយ៉ាងហ្មត់ចត់លើបរិស្ថានជុំវិញកេសរកូល ដើម្បីធានាការរស់នៅរបស់ធនធានដទៃទៀត។

បច្ចុប្បន្ន កម្ពុជាមានទីតាំងមួយដែលសិក្សាផ្ដោតសំខាន់ទៅលើកេសរកូល គឺ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស​កេសរ​កូលសុខអានភ្នំគូលេន»។ មជ្ឈមណ្ឌលនេះស្ថិតក្នុងស្រុកបន្ទាយស្រី នៅជើងភ្នំ​គូលែន​ដែលជាច្រកឡើងទៅកាន់រមណីយដ្ឋានភ្នំគូលែនតែម្ដង។ មជ្ឈមណ្ឌលនេះបង្កើតឡើងនៅឆ្នាំ២០១៩ ដោយមានដីទំហំ ២០២០ ហិកតា។

មជ្ឈមណ្ឌលនេះមានគោលបំណង៤ធំៗ ៖ ទី១គឺ គាំទ្រដល់សិក្សាស្រាវជ្រាវកេសរកូល, ទី២គឺ ថែរក្សា អភិរក្សកេសរកូលព្រៃ និងរុក្ខជាតិនានារបស់កម្ពុជា, ទី៣គឺ អប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋ​បានយល់ដឹងពីសម្បត្តិធម្មជាតិ និងទី៤គឺ ផ្សារភ្ជាប់សេដ្ឋកិច្ចទៅនឹងការអភិរក្ស មានន័យថាមជ្ឈមណ្ឌល​នេះ​ នឹងបង្កើតនូវរមណីយដ្ឋានដើម្បីឱ្យប្រជាពលរដ្ឋចូលមកទស្សនា ក៏ដូចជាអាចឱ្យពលរដ្ឋក្នុងតំបន់អាច​រកចំណូលបានបន្ថែម។ នេះបើតាមការឱ្យដឹងរបស់លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ​​ក្រសួងបរិស្ថាន ទទួលបន្ទុកលើមជ្ឈមណ្ឌលស្រាវជ្រាវ​ សុខអានភ្នំគូលេន។

លោកជំទាវ ចាន់ សុម៉ាលី បានមានប្រសាសន៍រៀបរាប់ថា ៖

“យើងបានរៀបចំផែនការមេ​ដើម្បីគ្រប់គ្រងតំបន់នេះ ដែលយើងបានបែងចែកជា ១៦តំបន់ ក្រៅពីតំបន់អភិរក្ស និងតំបន់​អាងស្តុបទឹក យើងនៅមានតំបន់អភិរក្ស និងតំបន់សម្រាប់អភិវឌ្ឍន៍ ក្នុងនោះតំបន់​សំខាន់ៗ​មានដូចជា តំបន់សម្រាប់ថែរក្សាពូជរុក្ខជាតិក្នុងស្រុក តំបន់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ​ដែលយើងបង្កើតជាការ បោះជំរុំ ការដើរចូលទៅកម្សាន្ដនៅក្នុងព្រៃ”

នៅលើផ្ទៃដីទំហំជាង ២ ០០០ហិចតានេះផងដែរ ក៏មាននូវតំបន់ចិញ្ចឹមសត្វ ធ្វើកសិកម្មអភិរក្ស ដែលជួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងជួយរក្សាដីឱ្យមានជីវជាតិឡើងវិញ ដែលអាចឱ្យប្រជាកសិករ​ធ្វើកសិកម្មបានដោយមិនប៉ះពាល់ ដល់គុណភាពដី។ ប៉ុន្តែយ៉ាងណា មជ្ឈមណ្ឌលក៏កំពុងជួបបញ្ហាខ្វះធនធានមនុស្សផងដែរ ដោយអ្នកសិក្សាជំនាញបច្ចេក ទេសធ្វើចំណាត់ថ្នាក់នេះមានតិចតួចនៅឡើយ។ បច្ចុប្បន្ននេះ ខាងមជ្ឈមណ្ឌលបានចុះអនុស្សារណៈ យោគយល់ជាមួយមន្ទីរពិសោធន៍ក្រៅស្រុក ដើម្បីជួយកំណត់អត្តសញ្ញាណរុក្ខជាតិកេសរកូលរបស់ កម្ពុជា ខណៈដែលកម្ពុជាមិនមានសម្ភារៈ និងលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើដោយខ្លួនឯង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)