កូរ៉េខាងត្បូងបញ្ចេញកញ្ចប់ជំនួយជាង ២ ពាន់លានដុល្លារ សម្រាប់គាំទ្រវិស័យរថយន្តក្នុងស្រុកដែលរងប៉ះពាល់ពីពន្ធរបស់អាម៉េរិក

បរទេស៖ យោងតាមប្រភព័ព័ត៌មានពី CNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានបញ្ចេញកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ចំនួន ២ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនផលិតរថយន្ត និងបានព្រមានថា ពន្ធ ២៥ ភាគរយរបស់ប្រធានាធិបតី Donald Trump នឹងវាយប្រហារលើវិស័យនេះយ៉ាងធ្ងន់ធ្ងរ។

រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសាររថយន្ត និងគ្រឿងបន្លាស់រថយន្តគឺជាការនាំចេញកំពូលរបស់កូរ៉េខាងត្បូងទៅកាន់សហរដ្ឋអាម៉េរិក ហើយការសម្រេចចិត្តដាក់ពន្ធ ២៥ ភាគរយលើទំនិញទាំងនេះត្រូវបានព្យាករណ៍ថា នឹងប៉ះពាល់ដល់ឧស្សាហកម្មរថយន្តយ៉ាងធ្ងន់ធ្ងរ។

កាលពីខែសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានប្រកាសយកពន្ធឆ្លើយតបឲ្យស្មើភាពគ្នា ឬ Reciprocal tariffs លើការនាំចូលពីប្រទេស និងដែនដីជាង ១៨០ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ ទំនិញ​មក​ពី​កូរ៉េ​ខាង​ត្បូងចូលក្នុងទឺកដីអាម៉េរិក​ត្រូវ​បាន​កំណត់​យក​ពន្ធ​ ២៥ ​ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ Trump ក៏​បាន​ដាក់​ពន្ធ ២៥ ភាគរយលើ​រថយន្តទាំងឡាយណាដែលនាំចូលក្នុងអាម៉េរិកផងដែរ ដោយ​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក ដោយកូរ៉េខាងត្បូងចាំបាច់ត្រូវតែរកដំណោះស្រាយភ្លាមៗ។

បន្ទាប់ពីមានការពិគ្រោះយោបល់ ទីក្រុងសេអ៊ូលបានសម្រេចចិត្តណែនាំ “សំណុំនៃវិធានការសុវត្ថិភាពឧស្សាហកម្មដែលផ្តោតលើតម្រូវការបន្ទាន់បំផុត” ។ បន្ថែមពីនេះ រដ្ឋាភិបាលក៏បានប្តេជ្ញានឹងចាត់វិធានការដែលអាចបត់បែនបានអាស្រ័យលើកម្រិតនៃការខូចខាតរបស់ឧស្សាហកម្ម។ នៅក្រោមផែនការនេះ រដ្ឋាភិបាលនឹងពង្រីកកម្មវិធីហិរញ្ញប្បទានតម្លៃទាបរបស់ខ្លួនសម្រាប់ឧស្សាហកម្មរថយន្តចំនួន ២ ទ្រីលានវ៉ុន (១,៣៤ ពាន់លានដុល្លារអាមេរិក)។ ក្នុងភាពជាដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុធំៗ Hyundai Motor ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់កូរ៉េខាងត្បូងក៏នឹងបង្កើតកម្មវិធីគាំទ្រ ១ ទ្រីលានវ៉ុន (៦៧២,៤ លានដុល្លារ) សម្រាប់ជួយក្រុមហ៊ុនរថយន្តក្នុងស្រុកផងដែរ។ ជាសរុប កញ្ចប់ជំនួយសង្គ្រោះបន្ទាន់នេះមានចំនួនជាង ២ ពាន់លានដុល្លារ។

រដ្ឋាភិបាលកូរ៉េខាងត្បូងបន្ថែមថា ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយសារពន្ធនឹងមានសិទ្ធិទទួលបានពន្យាពេលពន្ធរហូតដល់ ៩ ខែ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលលើកឡើងថា សារៈសំខាន់នៃទីផ្សារក្នុងស្រុកកំពុងត្រូវបានផ្តោតយ៉ាងសំខាន់ ដើម្បីឆ្លើយតបទៅនឹងការកាត់បន្ថយបរិមាណនាំចេញទាបដោយសារពន្ធអាម៉េរិក និងរក្សាមូលដ្ឋានផលិតកម្មរបស់ប្រទេស។ គួរឲ្យបញ្ជាក់ដែរថា ការនាំចេញនៃឧស្សាហកម្មរថយន្តរបស់កូរ៉េខាងត្បូងទៅកាន់សហរដ្ឋអាម៉េរិកមានចំនួនសរុប ៤២,៩ ពាន់លានដុល្លារលក្នុងឆ្នាំ​ ២០២៤ ។ លើសពីនេះ ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកជាមួយកូរ៉េខាងត្បូងមានចំនួនជាង ៦៦ ពាន់លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *