ក្រុមហ៊ុនកូរ៉េធំៗ មានផែនការវិនិយោគក្នុងស្រុករាប់រយពាន់លានដុល្លារ ដើម្បីទប់ទល់ការវិនិយោគនៅក្នុងឧស្សាហកម្មអាម៉េរិក

បរទេស៖ ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងបានប្រកាសពីផែនការវិនិយោគថ្មីៗក្នុងស្រុកដែលមានទុនរាប់ពាន់លានដុល្លារ ដើម្បីឲ្យមានតុល្យភាពជាមួយនឹងការវិនិយោគនៅក្នុងឧស្សាហកម្មអាម៉េរិក នេះបើយោងតាមការរាយការណ៍ពី CNBC។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជួបប្រជុំជាមួយនឹងក្រុមហ៊ុនធំៗក្នុងស្រុក បន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ ទីក្រុងសេអ៊ូល បានសន្យាថានឹងវិនិយោគ ៣៥០ ពាន់លានដុល្លារនៅក្នុងឧស្សាហកម្មអាម៉េរិកជាថ្នូរនឹងការកាត់បន្ថយពន្ធរបស់រដ្ឋបាល Trump ។ យ៉ាងណាមិញ ក្រុមហ៊ុនធំៗក្នុងស្រុកបានប្តេជ្ញាជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូង​ ដើម្បីកាត់បន្ថយក្តីបារម្ភពីការវិនិយោគនៅអាម៉េរិកច្រើនជាងក្នុងស្រុក។

ក្រុមហ៊ុន Samsung ប្រកាសអំពីគម្រោងវិនិយោគ ៤៥០ ទ្រីលានវ៉ុន (៣១០ ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីពង្រីកប្រតិបត្តិការក្នុងស្រុករបស់ខ្លួន ព្រមទាំងកសាងខ្សែសង្វាក់ផលិតកម្មមួយផ្សេងទៀតនៅមជ្ឈមណ្ឌលផលិត Pyeongtaek សម្រាប់បំពេញតម្រូវការអេឡិចត្រូនិកពិភពលោក។ លើសពីនេះ Samsung ក៏មានគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI នៅក្នុងខេត្ត Jeolla និងទីក្រុង Gumi ផងដែរ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងទីក្រុងសេអ៊ូល និងតំបន់ផ្សេងទៀត។

ក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់កូរ៉េខាងត្បូង Hyundai Motor បានប្រកាសពីគម្រោងវិនិយោគតម្លៃ ១២៥ ទ្រីលានវ៉ុន (៨៦,៣ ពាន់លានដុល្លារ) ពីឆ្នាំ២០២៦ ដល់ឆ្នាំ ២០៣០ ដើម្បីពង្រីកការស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្នុងស្រុកក្នុងគោលបំណងជំរុញបច្ចេកវិទ្យាថ្មីៗ ដូចជា បញ្ញាសិប្បនិមត្តិ (AI) មនុស្សយន្ត និងរថយន្តស្វ័យបើកបរដោយខ្លួនឯងជាដើម។ លើសពីនេះ ក្រុមហ៊ុនធំៗផ្សេងទៀតដូចជា រោងចក្រថាមពល SK Group, ក្រុមហ៊ុនសាងសង់នាវា Hanwha Ocean, និង ក្រុមហ៊ុន HD Hyundai ក៏បានប្រកាសពីផែនការបង្កើនការវិនិយោគក្នុងស្រុករបស់ពួកគេផងដែរ។

នៅក្នុងជំនួបជាមួយប្រធានក្រុមហ៊ុនធំៗទាំងនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសរសើរដល់វិស័យធុរកិច្ច ដែលមិនត្រឹមតែជួយរដ្ឋាភិបាលចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាភាពរឹងមាំលើការវិនិយោគក្នុងស្រុក ដើម្បីបន្ធូរបន្ថយក្ដីព្រួយបារម្ភថា ពួកគេអាចវិនិយោគនៅបរទេសច្រើនជាងក្នុងស្រុក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលរបស់លោកកំពុងស្វែងរកគោលនយោបាយផ្សេងៗ និងការបន្ធូរបន្ថយបទប្បញ្ញត្តិ ដើម្បីជួយបង្កើតបរិយាកាសធុរកិច្ចកាន់តែអំណោយផលសម្រាប់ក្រុមហ៊ុនទាំងនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *