ការធ្វើស្រែតាមរបៀប« សមកាលកម្ម »ជាជំហានក្នុងការកសាងសហគមន៍កសិកម្មទំនើប

ភ្នំពេញ ៖ ការធ្វើស្រែជាក្រុមដោយក្រុមកសិករមានដីនៅក្បែរគ្នា រួមគ្នាប្រើពូជតែមួយ និងប្រតិទិនដាំដុះ ព្រមទាំងពេលច្រូតកាត់ដូចគ្នាដើម្បីងាយស្រួលក្នុងការប្រើគ្រឿងយន្តប្រកបដោយប្រសិទ្ធភាព ចំណាយទាប (economy of scale) និងងាយស្រួលក្នុងការលក់ផលិត​ផ​ល​ទទួលបានតម្លៃសមរម្យ ដែលផ្តល់ផលប្រយោជន៍ដល់កសិករក្នុងការបង្កើនប្រាក់ចំណេញ និងផ្តល់ភាពងាយស្រួលដល់អ្នកប្រមូលទិញស្រូវ អ្នកផ្តល់សេវាគ្រឿងយន្ត អ្នកផ្គត់ផ្គង់ធាតុចូល។ល។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា៖ គោលការណ៍សំខាន់ៗមានដូចជា៖១) ប្រើពូជតែមួយ ​ ២) កាលវិភាគដាំដុះនិងច្រូតតែមួយ ៣) រួមគ្នាជួល សេវាភ្ជូរដោយត្រាក់ទ័រ, សេវាស្ទូងនិងដាំដុះដោយគ្រឿងយន្ត, សេវាបាញ់ថ្នាំ និងជីបំប៉នដោយគ្រឿងយន្តនិងដ្រូន៤) រួមគ្នាជួលសេវាច្រូតដោយម៉ាស៊ីននិងប្រមូលផ្តុំស្រូវដើម្បីងាយស្រួលដឹកជញ្ជូននិងលក់ទៅកាន់រោងម៉ាស៊ីននិងទី៥) មានគោលការណ៍រួមនិងអ្នកដឹកនាំសម្របសម្រួលរួមរបស់ក្រុម។

ឯកឧត្តម បានលើកឧទាហរណ៍ថា៖

«កសិករ ៥ នាក់មានដីជាប់គ្នាសរុប ១០ ហិកតា រួមគ្នាប្រីពូជស្រូវផ្ការំដួល (ឬពូជអ្វីមួយ) ហើយកំណត់ពេលវេលាដាំដុះដូចគ្នា ជួលសេវាភ្ជួរ ដាំដុះ និងច្រូតដោយម៉ាស៊ីនរួមគ្នា និងលក់រួមគ្នា ដោយកសិករជាសមាជិកនៅតែទទួលខុសត្រូវលើការធ្វើស្រែ ចំណាយ និងចំណេញខាតតាមស្រែរៀងៗខ្លួនដដែល។ លើសពីនេះទៀតក្រុមកសិករដាំដុះសមកាលកម្ម (Synchronized rice cultivation) ក៏អាចរួមគ្នាសហការជាមួយអ្នកពាក់ព័ន្ធ ដូចជាការរួមគ្នាទិញជី និងពូជដើម្បីទទួលបានតម្លៃសមរម្យជាមួយគោលការណ៍ពិសេសក្នុងការបង់ប្រាក់។ក្រុមកសិករក៏អាចសហការគ្នាក្នុងការខ្ចីទុនពីធនាគារសម្រាប់ផលិតកម្មស្រូវផងដែរ ជាពិសេសបើក្រុមមានកិច្ចសន្យាផលិតកម្មកសិកម្មច្បាស់លាស់ និងសហការគ្នាដើម្បីទទួលបានសេវាធានារ៉ាប់រងកសិកម្ម»។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា៖ ដើម្បីដំណើរការបានល្អ ក្រុមកសិករដាំដុះសមកាលកម្មរៀបចំឲ្យមានគោលការណ៍ក្រុម និងធ្វើការជ្រើសរើសតំណាងរបស់ខ្លួនដើម្បីសម្របសម្រួលការដាំដុះរបស់ក្រុម និងសហការជាមួយអ្នកពាក់ព័ន្ធ។

គួរបញ្ជាក់ដែរថា មន្រ្តីកសិកម្មឃុំ មានតួនាទីសំខាន់ក្នុងការរៀបចំក្រុមកសិករសមកាលកម្មនៅដំណាក់កាលដំបូង។ ការរៀបចំក្រុមកសិករសមកាលកម្មជាជំហានទី១ ឬដំណាក់កាលដំបូងនៃដំណើរការរៀបចំសហគមន៍កសិកម្មទំនើបនៅរដូវបន្តបន្ទាប់។ មានន័យថា បន្ទាប់ពីការរៀបចំក្រុមសមកាលកម្មបានជោគជ័យ នឹងអាចឈាមទៅរកការពង្រឹងពង្រីកក្រុមសមកាលកម្មបន្ថែមទៀត ដើម្បីធ្វើសមាហរណកម្មក្រុមដាំដុះសមាលកម្មផ្សេងៗនៅតាមភូមិ-ឃុំ ជាជំហានៗ ដើម្បីកសាងសហគមន៍កសិកម្មទំនើបដ៏ធំមួយនៅកម្រិតឃុំ ឬអាចដល់កម្រិតស្រុក។

ដោយឡែក សម្រាប់ឆ្នាំ២០២៤ នេះ ក្រសួងកសិកម្មមានផែនការគាំទ្រដល់មន្រ្តីកសិកម្មឃុំក្នុងការរៀបចំបង្កើតឲ្យមានក្រុមកសិករដាំដុះសមកាលឲ្យបានយ៉ាងតិចបំផុតមួយក្រុមក្នុងមួយឃុំ។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ