ភ្នំពេញ ៖ ក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារបានបំបែកឯតទគ្គកម្មជាប្រវត្តិសាស្ត្រ ដោយប្រមូលបានចំណូលពន្ធផ្ទៃក្នុងរហូតដល់ជាង ១ ២០០លានដុល្លារអាមេរិក ខណៈត្រីមាសទី១ ឆ្នាំ២០២១កន្លងទៅ ចំណូលរបស់ពន្ធដារទទួលបានត្រឹមតែ ១ ០៣២ លានដុល្លារអាមេរិក។ នេះបើតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីត្រីមាសទី១ ឆ្នាំ២០២១ ចំណូលពន្ធដារក្នុងខែមករា ចំនួន ២១៧លានដុល្លារ ខែកុម្ភៈ មានចំនួន២០០លានដុល្លារអាមេរិក និងខែមីនា ទទួលបានចំណូល ៦១៥លានដុល្លារអាមេរិក។ ដោយឡែកក្នុងឆ្នាំ២០២២នេះ ក្នុងខែមករា ពន្ធដាររកបានចំណូល ២៨៨ លានដុល្លារអាមេរិក ខែកុម្ភៈ ទទួលបាន២២៣លានដុល្លារអាមេរិក និងខែមីនាសម្រេចចំណូលពន្ធចំនួនជាង៧០០លានដុល្លារអាមេរិក ដូច្នេះបើប្រៀបធៀបត្រីមាសទី១ឆ្នាំនេះទៅនឹងឆ្នាំមុន ចំណូលពន្ធបានកើនលើសប្រមាណជាង២០០លានដុល្លារអាមេរិក ។

សម្ដេចតេជោបន្ថែមថា កំណើននៃចំណូលពន្ធនេះ បានកើនឡើងខ្ពស់នៅក្នុងខែមីនានេះ ដោយសារតែបណ្ដាក្រុមហ៊ុននានាត្រូវបង់ពន្ធលើប្រាក់ចំណេញ និងពន្ធនានាផ្សេងទៀត ដែលធ្វើឱ្យចំណូលពន្ធដារកើន ហើយក្នុងខែមីនានេះដែរ បើបូកជាមួយចំណូលពន្ធគយដែលមានចំនួនជាង២០០លានដុល្លារអាមេរិកទៀត ដូច្នេះក្នុងខែមីនា២០២២នេះ រដ្ឋាភិបាលទទួលបានប្រាក់ចំណូលរហូតដល់ជាង៩០០លានដុល្លារអាមេរិក ។ ក្នុងពេលជាមួយគ្នានេះ សម្ដេចតេជោបានបញ្ជាក់ថា ទោះបីជាក្នុងរយៈពេល៣ខែដំបូងនេះអាចទទួលបានចំណូលពន្ធខ្ពស់បែបនេះក្ដី តែមិនមែនមានន័យថាជំរុញឱ្យស្ថាប័ននានាបង្កើនការចាយលុយនោះទេ ពោលគឺត្រូវតែបន្តចាយវាយដោយសន្សំសំចៃដដែល តែគ្រាន់តែបញ្ជាក់ជូនថា កាលពីឆ្នាំមុនតម្រូវការចំណាយធំ តែចំណូលតិច ហើយដល់បើកសេដ្ឋកិច្ចឡើងវិញចំណាយក៏នៅតែធំដដែល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សង្គ្រាមនៅអ៊ីរ៉ង់ កំពុងបង្កវិបត្តិយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានដល់កសិករអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/08/2026
ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករជនជាតិអាមេរិកដែលជាអ្នកផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារគ្រាប់ធញ្ញជាតិបានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/08/2026
គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content