វេទិកា​ពិភាក្សា ស្ដីពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ២០២៥» នឹង​ជួយជំរុញការធ្វើពាណិជ្ជកម្ម និង​វិនិយោគនៅកម្ពុជា​បន្ថែម

ភ្នំពេញ ៖ វេទិកា​ពិភាក្សា​ដ៏ធំ​មួយ​ប្រចាំឆ្នាំ២០២៥ ស្ដីពី​ មាគ៌ាប្រតិបត្តិពាណីជ្ជកម្ម និង​ការ​វិនិយោគ​ ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ កាលពីថ្ងៃដើមសប្ដាហ៍នេះ ​ក្នុងគោលបំណង​សំខាន់េះជួយ​ជំរុញ​ឱ្យ​មានកិច្ចសន្ទនា​ជាយុទ្ធសាស្ត្រ អភិវឌ្ឍ ការ​បង្កើត​ឱកាស​សំខាន់​ៗ កិច្ច​សហប្រតិបត្តិកា​រធ្វើ​ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជា​ការ​ផ្ដល់ជាធាតុចូល​សម្រាប់ការរៀបចំនូវគោលនយោបាយសេដ្ឋកិច្ចជាតិ​សំខាន់ៗ​ផងដែរ។

វេទិកា​ពិភាក្សា​ដ៏ធំនេះ មានការ​ចូលរួមពី​វាគ្មិន​សំខាន់ៗ​ ដែលជាវិនិយោគិនល្បីៗនៅក្នុងប្រទេស​កម្ពុជា មន្ត្រីជាន់ខ្ពស់​ អ្នកជំនាញ​សេដ្ឋកិច្ចមកពីបណ្ដា​វិទ្យាស្ថានពាក់ព័ន្ធជាច្រើនទៀត ដោយប្រព្រឹត្តធ្វើឡើង​នៅក្នុង​សណ្ឋាគារ Shangri-La ភ្នំពេញ ។​​

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប និង​ជាអ្នករៀបចំ​វេទិកា​ពិភាក្សា​នេះបានគូស​បញ្ជាក់ថា ការ​ចូល​រួមនៅក្នុងវេទិកានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងកា​រជំរុញ​​ការសន្ទនា បង្កើនកិច្ច​សហប្រតិបត្តិការ និង​ការ​បើកឱកាស​ ដែលនឹ​ងជំរុញដល់​កា​រ​ផ្លាស់​ប្ដូ​រសេ​ដ្ឋ​កិច្ច​របស់​ប្រ​ទេស​កម្ពុជា​​នាពេលខាងមុខ។

អ្នកឧកញ៉ា បន្ថែមថា វេទិ​កានេះ ក៏បានដើរតួនាទីដ៏សំខាន់​ក្នុងការប្រមូល​ផ្ដុំ​​អ្នក​ជំនា​ញ​ពីវិស័យរដ្ឋ និងឯកជន ដើម្បីចូ​លរួមពិភា​ក្សាផ្ដល់​នូវ​ទស្ស​ន​ទា​នល្អ ៗសម្រាប់ការ​ដោះ​​ស្រាយ​បញ្ហាសេ​ដ្ឋកិច្ចសំខាន់ៗ ដែលពិភព​លោក​ រួមទាំងកម្ពុជាកំពុងជួបប្រទះ។ 

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែល​បា​ន​អ​ញ្ជើ​ញ​ចូ​ល​រួមជាវាគ្មិន និងអ្នកសម្របសម្រួលនៅក្នុងវេទិកាពិភាក្សានេះបានលើកឡើង​ដែរថា កិច្ច​ពិ​ភា​ក្សា​​ពេញមួយថ្ងៃដែលគ្របដណ្ដប់លើប្រធានបទសំខាន់ៗទាំង ៦ ខាងលើនេះ មើលទៅ​ហាក់​ដូចជាបញ្ហាដាច់ដោយឡែក ប៉ុន្តែ​តាមពិត ប្រធានបទទាំងអស់នេះគឺមានទំនាក់ទំនង​គ្នា​​យ៉ាង​ស៊ី​ជម្រៅ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានបទទាំងនេះ ក៏ជា​សរសរស្ដម្ភ ដែលអាច​នឹងបង្កើត​​បានជា​ក្រប​ខណ្ឌ​មួយ​សម្រាប់​ភាពធន់នៃសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ការអនុវត្តគំនិតផ្តួចផ្តើម​ទាំងនេះ ពិតជា​តម្រូវឱ្យ​មាន​​កិច្ច​ខិតខំប្រឹងប្រែង​​​សម្របសម្រួល មិនត្រឹមតែពីវិស័យឯកជន​ប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្រូវការ​ការគាំទ្រយ៉ាងខ្លាំងពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល អ្នកផ្តល់​ជំនួយ និងភាគីពាក់ព័ន្ធទាំងអស់ ។

គួរ​បញ្ជាក់ថា វេទិកាកិច្ចពិភាក្សា ស្ដីអំពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ២០២៥» ត្រូវ​បានរៀបចំឡើង​រយៈពេលពេញមួយថ្ងៃ ដោយមាន​មានការពិភាក្សា​យ៉ាងផុសផុល​លើប្រធានបទសំខាន់ៗ និងមានការ​ចូល​ពីវាគ្មិន​ជាច្រើន រួមមាន អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ លោក ច័ន្ទ សុផល លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ គ្រុប លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សា​ចិននៃរាជបណ្ឌិត្យ​សភាកម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់​ងារទេសច​រណ៍កម្ពុជា លោក​បណ្ឌិត ធួន ស៊ីណាន​ ប្រធានសមាគម​ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា​ និង​ ឯកឧត្តម លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុកជា​ប្រធាន​អគ្គនាយកកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ រួម​នឹង​វាគ្មិន​ល្បីៗជាច្រើនរូបទៀត ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង


Leave a Reply

Your email address will not be published.Required fields are marked *