បាត់ដំបង ៖ ភូមិដូនទាវ ស្ថិតនៅក្នុងស្រុកពាមឯក ខេត្តបាត់ដំបង ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាភូមិមួយល្បីល្បាញខាងផលិតសំបកណែមដែលមានគុណភាពខ្ពស់សម្រាប់ធ្វើណែមស្រស់ៗ និងណែមបំពង។ គ្រួសារជាច្រើនក្នុងភូមិមួយនេះ បានផលិតសំបកណែមពីអង្ករយ៉ាងល្អឥតខ្ចោះ ហើយបានយកវាធ្វើជាអាជីវកម្មគ្រួសារជាយូរណាស់មកហើយ។

អ្នកភូមិជាច្រើននាក់ដែលបានផ្តល់សម្ភាសន៍បាននិយាយថា មុខរបរធ្វើសំបកណែម គឺជាជម្រើសមួយសម្រាប់អ្នកភូមិនិងក្រុមគ្រួសាររបស់ពួកគេក្នុងការមិនធ្វើចំណាកស្រុក ដោយពួកគាត់បានសង្កត់ធ្ងន់ថាទោះបីជាអាជីវកម្មនេះមិនទទួលបានប្រាក់ចំណូលច្រើនក៏ដោយ ក៏គ្រប់គ្រាន់សម្រាប់ពួកគេដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ អ្នកស្រុកមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញអត្តសញ្ញាណរបស់ពួកគេតាមរយៈផលិតផលដែលពួកគេបានផលិត និងលក់ជូនភ្ញៀវទេសចរ ក្រៅពីលក់ជូនឈ្មួញដើម្បីបង្កើតប្រាក់ចំណូលបន្ថែម។

លោក រឿន ហ៊ិន ដែលជាមេភូមិដូនទាវបានមានប្រសាសន៍ឱ្យដឹងថា សព្វថ្ងៃនេះ លោកកំពុងព្យាយាមណែនាំអ្នកភូមិរួមគ្នាធ្វើសំបកណែមជាសកម្មភាពសហគមន៍ ដើម្បីលើកកម្ពស់អត្តសញ្ញាណរបស់ភូមិដូនទាវតាមរយៈផលិតផលសំបកណែម។
លោកបានបញ្ជាក់ថា ៖
“រយៈពេលជិត ១០០ ឆ្នាំមកហើយដែលប្រជាជនក្នុងភូមិនេះធ្វើការផលិតំបកណែម។ អ្វីដែលពិសេសនោះនៅក្នុងខេត្តបាត់ដំបងនេះមានតែភូមិនេះតែប៉ុណ្ណោះដែលផលិតសំបកណែម ហើយកាលពីឆ្នាំមុនសម័យប៉ុលពត មានថៅកែម្នាក់ជាអ្នកទទួលទិញសំបកណែមពីភូមិខ្ញុំ ហើយចែកចាយទៅកាន់ប្រទេសវៀតណាម ប្រទេសថៃ ជាដើម។ ក្រោយមកក្នុងសម័យប៉ុលពត ការផលិតត្រូវបានផ្អាកអស់មួយរយៈ និងចាប់ផ្តើមមកវិញនៅឆ្នាំ១៩៨០ ដែលមានជាង៨០គ្រួសារប្រកបរបរនេះដើម្បីគ្រួសារ”

ប្រធានភូមិរូបនេះបានបន្តថា ៖
“របរផលិតសំបកណែមគឺហត់ណាស់ ប្រជាជនត្រូវក្រោកតាំងពីម៉ោង ៤ឬ៥ព្រឹក នាំគ្នាផលិតសំបកណែមរហួតដល់ម៉ោង១០យប់ ទើបបានសម្រាក”
អ្នកស្រី ថ្លាង ឡ ដែលជាអ្នកផលិតសំបកណែមនៅក្នុងភូមិសាស្ត្រខាងលើនេះបានមានប្រសាសន៍ថា ៖
“ខ្ញុំប្រកបរបរមួយនេះតាំងពីជំនាន់ឪពុកម្តាយខ្ញុំមកម្ល៉េស ពេលនោះខ្ញុំនៅអាយុ ១៣ ឆ្នាំ។ ខ្ញុំអត់បានធ្វើសំបកណែមទេក្នុងសម័យ ប៉ុល ពត។ ខ្ញុំចាប់ផ្តើមម្តងទៀតបន្ទាប់ពីពួកយើងត្រូវបានរំដោះពីរបបខ្មែរក្រហម។ ខ្ញុំខិតខំធ្វើការងារមួយនេះដើម្បីគ្រួសារ។ មកដល់ពេលនេះខ្ញុំឈប់ធ្វើការងារនេះហើយ តែកូនប្រសារទាំង២ខ្ញុំជាអ្នកស្នងដំណែង”
អ្នកស្រីបន្តថា ៖
“សំបកណែមផលិតនៅក្នុងភូមិនេះ គឺងាយស្រួលក្នុងការផលិតជាណែម ប្រជានជននិយមទិញណាស់។ ប្រសិនជាយើងប្រៀបធៀមទៅនឹងសំបកណែមនាំចូលវីញ គឺគុណភាពយើងល្អជាង និងងាយស្រួលធ្វើជាង”
ដោយឡែក អ្នកស្រី អូន ស្រីមុំ ដែលជាអ្នកផលិតសំបកណែមម្នាក់ដែរនោះបានមានប្រសាសន៍ថា ៖
“យើងប្រកបរបរនេះគឺមានភាពងាយស្រួលណាស់ យើងមានអ្នកទទួលទិញ គេតែងតែមកយកពេលយើងផលិតបានច្រើន។ ពេលដែលខ្ញុំនៅប្រទេសថៃ ខ្ញុំរកមិនសូវបាននោះទេ នេះជាដើមហេតុខ្ញុំត្រលប់មកស្រុកកំណើតខ្ញុំវិញ។ ថ្ងៃខ្លះក៏ខ្ញុំលក់នៅផ្ទះផងដែរ នៅពេលដែលមានភ្ញៀវទេសចរណ៍មកទស្សនាម្តងៗ។ ខ្ញុំលក់បាន ៨០០០៛ (2$) ក្នុងចំនួន ១០០ សំបកណែម”
ជាមួយគ្នានេះ អ្នកស្រីក៏បានបញ្ជាក់ឱ្យដឹងថា ការងារផលិតសំបកណែមនេះត្រូវការគ្នាពីរនាក់ ប្រសិនជាល្អគឺត្រូវការគ្នា៣នាក់ ម្នាក់លាបម្ស៉ៅ ម្នាក់តម្រៀបសំបក និងម្នាក់ចាំប្រមូលពេលដែលសំបកណែមស្ងួត។ របរនេះខែភ្លៀងយើងមិនអាចផលិតបានទេ យើងធ្វើផលិតបាននៅខែប្រាំងតែប៉ុណ្ណោះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content