ភ្នំពេញ ៖ ទន្លេមេគង្គ គឺជាផ្លូវទឹកដ៏វែងអន្លាយមួយដែលមានប្រភពមកពីតំបន់ខ្ពង់រាបទីបេ និងហូរកាត់តាមដីសណ្តរទន្លេមេគង្គឆ្ពោះបន្តរហូតទៅដល់សមុទ្រចិនភាគខាងត្បូង។ ទន្លេនេះត្រូវបានគេចាត់ទុកជាទន្លេទឹកសាបវែងទី១២ នៅក្នុងពិភពលោក ហើយធំបំផុត និងមានសារៈសំខាន់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។

ទន្លេមេគង្គមានប្រវែងសរុបប្រមាណ ៤ ២០០ គីឡូម៉ែត្រ ហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម ហើយហូរចាក់ទៅក្នុងសមុទ្រចិនខាងត្បូង។ ដោយឡែក ទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាមានប្រវែង ៥០០គីឡូម៉ែត្រ ដោយរាប់ចាប់ពីល្បាក់ខោននៃព្រំប្រទល់ប្រទេសឡាវ-កម្ពុជា រហូតដល់ព្រំប្រទល់ប្រទេសវៀតណាម។

នៅរដូវប្រាំង (ពីខែវិច្ឆិកា ទៅឧសភា) ទន្លេសាប និងទន្លេមេគង្គ តែងតែនាំទឹកបញ្ចូលគ្នាត្រង់ចំណុចប្រសព្វមួយហៅថា «ទន្លេចតុមុខ» រួចក៏បង្ហូរទឹកនោះទៅតាមដៃទាំងពីរចុះទៅសមុទ្រ។ នៅរដូវវស្សា (ពីខែមិថុនា ដល់ខែតុលា) ទឹកដែលបានមកពីការរលាយទឹកកកនៅទីបេ និងពីទឹកភ្លៀង តែងហូរចាក់មកក្នុងទន្លេមេគង្គក្នុងល្បឿនលឿនខ្លាំង ដែលឱ្យនាំកន្លែងខ្លះទឹកមានកម្រិតកម្ពស់រហូតទៅដល់ ៣០ ម៉ែត្រ។ នៅពេលដែលកម្រិតទឹកថយចុះនៅក្នុងរដូវប្រាំង តំបន់នោះនឹងក្លាយទៅជាស្ងួត ហើយមាត់ទន្លេនឹងក្លាយទៅជាទីកន្លែងដ៏សំខាន់មួយសម្រាប់ការធ្វើដំណាំកសិកម្ម ជាពិសេសគឺដីល្បាប់ដែលបានហូរមកតាមទឹក បានក្លាយជាដីដ៏មានជីល្អសម្រាប់ជំរុញការដាំដុះឱ្យកាន់តែប្រសើរ។

ជាទូទៅ ទឹកហូរចូលបឹងទន្លេសាបមានរយៈពេល ១២០ ថ្ងៃ មុនពេលទឹកហូរត្រឡប់មកទន្លេមេគង្គវិញ ខណៈរដូវមូសុងបានបញ្ចប់ជាធម្មតានៅចុងខែកញ្ញា។ ទាំងនេះបានធ្វើឱ្យចរន្តទឹកទន្លេមេគង្គតែងតែផ្លាស់ប្ដូរជារើយៗ។ ចរន្តទឹកទន្លេមេគង្គមានលក្ខណៈបត់បែនច្រើនណាស់ ហើយលក្ខណៈទាំងនេះហើយបាននាំឱ្យកើតមាននូវបាតុភូតធម្មជាតិមួយចំនួនដែលអាចប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនតាមដងទន្លេ ឬអាស្រ័យផលពីទន្លេ។
បាតុភូតទាំងនោះអាចលេចចេញជារូបភាពបាក់ច្រាំងទន្លេ ការដួលរលំដើមឈើតាមដងទន្លេមេគង្គ និងដៃរបស់ទន្លេមេគង្គជាដើម។ ម្យ៉ាងទៀត លំហូរនៃទឹកទន្លេមេគង្គមានប្រវែងរហូតទៅដល់ជាង ៤០០០គីឡូម៉ែត្រ ដែលការរងគ្រោះទឹកជំនន់មួយចំនួនក៏អាចចេញពីសកម្មភាពដោយប្រយោលពីបណ្តាប្រទេសនៅទន្លេមេគង្គលើផងដែរ ដូចជាទំនប់វារីអគ្គិសនីជាដើម។
យ៉ាងណាមិញ មកទល់ពេលបច្ចុប្បន្ននេះ ក្រៅពីទំនប់វារីអគ្គិសនីនៅក្នុងប្រទេសចិន ក៏មានទំនប់វារីអគ្គីនីដែលកំពុងដំណើរការប្រមាណ៥០ទីតាំងនៅប្រទេសឡាវផងដែរ ហើយប្រតិបត្តិការនៃទំនប់វារីអគ្គិសនី តិចឬច្រើន វាបានបង្កផលប៉ះពាល់ទៅដល់ចរន្តទឹករបស់ទន្លេមេគង្គក្រោម ដោយដឲសារការទប់ទឹកទុកធ្វើជាទំនប់សម្រាប់ផលិតអគ្គិសនីជាដើម។ ជារួម រាល់បាតុភូតដែលកើតឡើងតាមដងទន្លេមេគង្គ មិនមែនសុទ្ធតែកើតចេញពីការប្រែប្រួលអាកាសធាតុទាំងអស់នោះទេ ពោលគឺទន្លេនេះមានលក្ខណៈស្មុគស្មាញច្រើន ដែលទាមទារការសិក្សាស្វែងយល់ និងចូលរួមថែរក្សាទាំងអស់គ្នា៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content