ក្រុមការងារជំរុញការវិនិយោគនៅប៉ែកឦសាន ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគចំនួន៧ ក្រោយស្នើ​សុំ​គោលការណ៍​ពិសេស

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់ក្រុមការងារ​ជំរុញការ​វិនិយោគក្នុងភូមិភាគឦសានបាន​បង្ហាញថា ការចុះពិនិត្យ​ និងវាយតម្លៃគម្រោង​វិនិយោគដែលបានស្នើសុំ​គោលការណ៍លើកទឹកចិត្តពិសេស​ទាំង៧គម្រោងនេះ ក្នុង​គោលបំណងពិនិត្យ និងពិភាក្សាជាមួយវិនិយោគិន/ធុរជន ដែលបានស្នើសុំគោលការណ៍លើកទឹកចិត្តពិសេស ដោយស្នើធ្វើបទបង្ហាញគម្រោងវិនិយោគ, ផែនការគម្រោងវិនិយោគ, សក្តានុពល បញ្ហាប្រឈមនៃគម្រោងវិនិយោគ និងការស្នើសុំកិច្ចសម្របសម្រួលពាក់ព័ន្ធផ្សេងៗ ពី ក.វ.ឦ​សា​ន និងបានចុះទៅដល់ទីតាំងផ្ទាល់របស់ក្រុមហ៊ុន/សហគ្រាស ដែលបានស្នើសុំការលើកទឹកចិត្តពិសេស ដោយមានការអញ្ជើញចូលរួមពីក្រុមការងារ ក.វ.ឦសាន, រដ្ឋបាលខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងមន្ត្រីជំនាញពាក់ព័ន្ធ ។

លោក ម៉ៅ បូរាណ នាយករង​វិទ្យាស្ថានសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងជាទីប្រឹក្សា​ក្រុមការ​ងារជំរុញការ​វិនិយោគក្នុងភូមិភាគឦសាន​​ បានគូសរំលេចអំពីអត្ថប្រយោជន៍នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែលមានគោលដៅជំរុញការវិនិយោគតាមរយៈការផ្តល់លើកទឹកចិត្តពិសសេស ការអនុគ្រោះ និងការសម្របសម្រួលនីតិវិធី ដែលមានសក្តានុពលលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, និងវិស័យទេសចរណ៍ ជាពិសេសការ ដោះស្រាយបញ្ហាប្រឈមជាកញ្ចប់នៅហ្នឹងកន្លែងតាមរយៈការអនុវត្តយន្តការ «ច្រកចេញចូលតែមួយ» និង ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ។

លោកបានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់លើស្ថានភាពវិនិយោគក្នុងភូមិភាគឦសាន របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ ក.វ.ឦសាន ដែលជានិច្ចកាលតែងតែណែនាំឱ្យក្រុមការងារ ចុះជាប់ជាប្រចាំជាមួយវិនិយោគិន នៅទីតាំងវិនិយោគផ្ទាល់ ដើម្បីក្តាប់ឱ្យបាននូវសុខទុក្ខរបស់វិនិយោគិន និង ចូលរួមផ្តល់ការគាំទ្រ​ សម្របសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន និង ធុរជន ។

គួរ​បញ្ជាក់ថា​ គម្រោ​ងវិនិយោគចំនួន១៧ ដែលបានស្នើ​សុំ​វិនិយោគនៅភូមិ​ភាគឦសាន​ មានទុនវិនិយោគប្រមាណ ១៣៤,៥០ លានដុល្លារអាមេរិក អាចបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ១៨៥០កន្លែង ។ គម្រោងទាំង​នោះរួមមានគម្រោងវិនិយោគ ១.ក្រុមហ៊ុន ធី.ធី.ភី.គ្រុប (TTPGROUP Co.,LTD.) ស្នើសុំរៀបចំបណ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) ក្នុងខេត្តមណ្ឌលគិរី,ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។ ២. ក្រុមហ៊ុន ឃ្យូរ-ធីស៊ីភី អ៊ិនណូវេសិន (Q-TCP INNOVATION Co.,LTD.) ស្នើសុំវិនិយោគលើ វិស័យកសិកម្ម – កសិឧស្សាហកម្ម ក្នុងខេត្តរតនគិរី ៣.ក្រុមហ៊ុន អាយ7 រ៉េនច៍ ខេមបូឌា (I7 RANCH CAMBODIA Co.,LTD.) ស្នើសុំវិនិយោគលើ វិស័យកសិកម្ម – កសិឧស្សាហកម្ម ក្នុងខេត្តរតនគិរី ។​ ៤.ក្រុមហ៊ុន  ហ៊្សឺ ជឺ ហ្សាន អេហ្គ្រីខលឈ័រ (Shi Zi Shan Agriculture) ស្នើសុំវិនិយោគបង្កើតរោងចក្រកែច្នៃធុរេន និង ដាំដុះដំណាំធុរេន ក្នុងខេត្តស្ទឹងត្រែង ។ ៥.ក្រុមហ៊ុន  ដូវទឺសាយហ្គន-ប៊ិញហ្វឿក អេស ប៊ី ខេ (DAUZ TU SAIGON-BINH PHUOC S.B​​.​​K CO.,LTD.) ស្នើសុំវិនិយោគដំណាំកសិឧស្សាហកម្ម និងកៅស៊ូ ក្នុងខេត្តក្រចេះ ៦.ក្រុមហ៊ុន  ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ (PHU RIENG KRATIE APHIVATH CAOUTCHOUC  CO.,LTD.) ស្នើសុំវិនិយោគដំណាំកសិឧស្សាហកម្ម និងកៅស៊ូ ក្នុងខេត្តក្រចេះ ។ ៧.ក្រុមហ៊ុន  វៀតណាម(កម្ពុជា) អ៊ិខននើមីត្រេដអែនអ៊ិនដាសស្ទ្រីខមភេនីលីមីធីត(វីខេតធី)(VIETNAM (KAMPUCHEA) ECONOMY TRADE AND INDUSTRY COMPANY LIMITED (VKETI)  CO.,LTD.) ស្នើសុំវិនិយោគដំណាំកសិឧស្សាហកម្ម និងសាងសង់រោងចក្រកែច្នៃកៅស៊ូ ក្នុងខេត្តក្រចេះ ។

លោក ម៉ៅ បូរាណ បានបញ្ជាក់​បន្ថែមថា ការចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគនៅទីតាំងវិនិយោ​គផ្ទាល់ គឺជាសកម្មភាពដ៏សំខាន់មួយរបស់ ក.វ.ឦសាន ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិនដែលមានស្រាប់ ប្រយោជន៍ដើម្បីលើកទឹកចិត្តវិនិយោគិនឱ្យបន្ត ឬពង្រីកបន្ថែមគម្រោងវិនិយោគរបស់ខ្លួន, ជំរុញវិនិយោគិនបង្កើនតម្លៃបន្ថែមនៃខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឆ្ពោះទៅរកឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក, លើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាល និងផ្ទេរជំនាញដល់កម្មករខ្មែរ, ក៏ដូចជាផ្សព្វផ្សាយបន្តនូវសក្តានុពល និង កាលានុវត្តភាពវិនិយោគ នៃតំបន់ភូមិភាគឦសាន ។

លោក​ថា មួយរយៈចុងក្រោយនេះ​ តំបន់ភូមិភាគឦសានមានការកើនឡើងជាបន្តបន្ទាប់លើការស្នើគម្រោងវិនិយោគ និងការផ្តល់គោលការណ៍វិនិយោគ ស្ថិតក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ។ វិនិយោគិន ក៏មានសំ​ណើ​លើតម្រូវការដីធ្លីសក្តានុពលក្នុងខេត្តទាំងបួន សម្រាប់គម្រោងវិនិយោគដើម្បីបង្កើតតំបន់បណ្តុំសហគ្រាសធុនតូច និង មធ្យម ឬ ហៅថា SME Cluster ដែលការដាំដុះដំណាំកសិកម្ម ការបង្កើតរោងច​ក្រ តំបន់សេដ្ឋកិច្ចពិសេស និងការបង្កើតតំបន់ទេសចរណ៍ ដែលនឹងបង្កើតការងារ ការផ្ទេរចំណេះ-ជំនាញ និងបច្ចេកវិទ្យាជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

Leave a Reply

Your email address will not be published.Required fields are marked *