ជាធម្មតា ការកំណត់សំគាល់បុគ្គលណាមួយថាជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភគឺជារឿងងាយស្រួលណាស់ ប៉ុន្តែក្រុមមហាសេដ្ឋីលើសកលលោកនាពេលបច្ចុប្បន្ននេះ យើងអាចមើលឃើញថាត្រូវបានបែងចែកទៅជា៣ក្រុមខុសគ្នា ដែលក្នុងនោះមានប្រភេទក្រុមសេដ្ឋីដែលរកចំណូលបានច្រើនពីជំនាញដែលខ្លួនចូលចិត្ត ដូចជាក្រុមតារាចម្រៀង តារាបាល់ទាត់ជាដើម ក្រៅពីនោះក្រុមមហាសេដ្ឋីដែលរកប្រាក់ចំណូលបានមកពីការខិតខំប្រឹងប្រែងរបស់ខ្លួនដូចជា Bill Gate, Warrent Buffet និង Elon Musk ជាដើម។

ដោយឡែកក្រុមមនុស្សទី៣ដែលមហាសេដ្ឋីរកប្រាក់ចំណូលបានបន្សល់មកពីទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារ និងការវិនិយោគធំៗដូចជាក្រុមគ្រួសាររបស់ Walton Family នៃក្រុមហ៊ុន Walmart, Buffet Family នៃក្រុមហ៊ុន Berkshire Hathaway និង Agneli family នៃក្រុមហ៊ុន Exor ជាដើម។

តើអ្នកដឹងទេវថា នៅមានប្រភេទក្រុមមនុស្សមួយប្រភេទទៀតដែលគេជឿជាក់ថាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើសពីអ្វីដែលយើងអាចស្រម៉ៃឃើញ ហើយពួកគេគឺស្ថិតនៅក្នុងពូជនៃត្រកូលកំពូលមហាសេដ្ឋី Rothschild ដែលមិនសូវជាបានគេចេញផ្សាយ និងបង្ហាញមុខមាត់ជាសាធារណៈដូចក្រុមសេដ្ឋីផ្សេងឡើយ។

Rothschild ជាត្រកូលកំពូលមហាសេដ្ឋីដែលអាចនិយាយបានថា ជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិចាប់តាំងតែពីដើមកំណើតរបស់ពួកគេកាលពីឆ្នាំ១៧៤៤ និងនៅតែបន្តជាក្រុមត្រកូលគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើភពផែនដីយើងនាពេលបច្ចុប្បន្ននេះ និងមានរូបភាពជាអង្គភាពហិរញ្ញវត្ថុអន្តរជាតិដ៏ធំ និងចាក់ស្រេះនៅក្នុងបណ្តាញហិរញ្ញវត្ថុស្ទើរពាសពេញពិភពលោក ជាពិសេសជាចំណែកហ៊ុននៅគ្រប់ធនាគារធំៗលើលោកព្រមទាំងបណ្តាក្រុមហ៊ុនស្ទើរគ្រប់វិស័យ និងគ្រប់តំបន់ផងដែរ។
ត្រកូលគ្រួសារនេះរស់នៅក្នុងឋានៈ ឬរបៀបរស់នៅមួយដែលដាច់ដោយឡែកពីគេ ពីព្រោះថាមិនមានមហាសេដ្ឋីលើលោកបច្ចុប្បន្នរូបណាឡើយដែលអាចមានទ្រព្យសម្បត្តិក្នុងកម្រិតប្រហាក់ប្រហែលនឹងពួកគេ។ មានការស្រាវជ្រាវមួយបានអះអាងអំពីទ្រព្យសម្បត្តិរបស់ត្រកូល Rothschild ដោយក្នុងនោះមួយភាគធំជឿជាក់ថា Rothschild កំពុងគ្រប់គ្រងហិរញ្ញវត្ថុមួយភាគធំរបស់ពិភពលោក ហើយទោះបីជាមិនអាចកំណត់បាននូវទំហំទ្រព្យពិតប្រាកដក្តី ប៉ុន្តែអ្នកជំនាញជាច្រើនហ៊ានអះអាងថាទំហំទ្រព្យរបស់ Rothschild អាចមានពី៥០០ទ្រីលានដុល្លារ ឬអាចទៅដល់ពាក់កណ្តាលនៃទ្រព្យសម្បតិ្តនៃពិភពលោកទាំងមូល ប៉ុន្តែក៏មានប្រភពខ្លះអះអាងដែរថាទ្រព្យសម្បត្តិរបស់ពួកគេមានត្រឹមតែពី៥០០ពាន់លានដុល្លារទៅដល់១ទ្រីលានដុល្លារប៉ុណ្ណោះ ពោលក៏នៅតែច្រើនជាងដាច់ជាងបណ្តាមហាសេដ្ឋីកំពូលលោកដូចជាលោក Elon Musk, Bill Gate ឬ Mark Zuckerberg នៅឡើយ។
ជារៀងរាល់ឆ្នាំ អាជីវកម្មរបស់ត្រកូល Rothschild បានបន្តពង្រីកខ្លួនទៅតាមបណ្តាក្រុមហ៊ុនពាណិជ្ជកម្ម និងសេវាកម្មកាន់តែច្រើនឡើងប៉ុន្តែសមាជិកនៃត្រកូលគ្រួសារនេះមិនសូវជាអ្នកនិយមបង្ហាញសមាសភាព ឬបង្ហាញពីទ្រព្យសម្បត្តិពិតរបស់ពួកគេឡើយ ហើយភាគច្រើនកំពុងបន្តរស់នៅយ៉ាងសាមញ្ញទាំងការចាយវាយប្រចាំថ្ងៃ និងជីវិតរស់នៅ។
រំលឹកអំពីប្រវត្តិរបស់ត្រកូល Rothschild ដែលពួកគេមានដើមកំណើតឡើងកាលពីសតវត្សរ៍ទី១៨ ក្នុងឆ្នាំ១៧៤៤នៅក្នុងប្រទេសអាល្លឺម៉ង់។ ត្រកូល Rothschild ចាប់ផ្តើមល្បីសុះសាយចាប់ពីឆ្នាំ១៧៦០នៅពេលដែលធនាគារក្នុងស្រុកមួយត្រូវបានបង្កើតឡើងដោយពួកគេនាទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ហើយក្រោយមកកូនប្រុសទាំង៥របស់ត្រកូលគ្រួសារជំនាន់ដំបូងបាននាំយកប្រតិបត្តិការធនាគារនេះទៅពង្រីកអាជីវកម្មនៅតាមបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អឺរ៉ុបដូចជា អង់គ្លេស និងបារាំងជាដើម ជាពិសេសនៅអំឡុងពេលនៃការធ្វើសង្គ្រាមនានាកាលពីដើមសតវត្សរ៍ទី១៩នៅក្នុងតំបន់ដោយក្រុមត្រកូល Rothschild នេះ គឺជាអ្នកផ្តល់កំចីយ៉ាងសន្ធឹកសន្ធាប់ទៅឲ្យបណ្តារដ្ឋាភិបាលនៃប្រទេសជាច្រើនរួមទាំងការផ្តល់កម្ចីទាំងសងខាងនៅក្នុងសង្គ្រាមប្រឆាំងគ្នាតែមួយផងដែរ។
ទោះបីជាយ៉ាងណាក្តីមិនមានព័ត៌មានជាផ្លូវការណាមួយដែលបញ្ជាក់អំពីទ្រព្យសម្បត្តិរបស់ត្រកូល Rothschild ឬអាជីវកម្មទាំងអស់ដែលពួកគេគ្រប់គ្រង ឬមានចំណែកហ៊ុនក្តី ប៉ុន្តែគ្រប់គ្នាហ៊ានអះអាងបានថាត្រកូល Rothschild នៅតែជាក្រុមមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ភពផែនដី និងក្នុងចំណោមមហាសេដ្ឋីទាំងឡាយក្នុងប្រវត្តិមនុស្សជាតិ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content