ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីយុទ្ធសាស្ត្រចំនួន២ ដើម្បីផ្ដល់ទំនុកចិត្តជូនក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជា នោះគឺ ត្រីណាមកដល់មុន គឺចាប់យកត្រីនោះ និងត្រូវធ្វើយ៉ាងណាឱ្យក្រុមហ៊ុនទាំងអស់មកវិនិយោគនៅកម្ពុជាមានជំនឿចិត្តលើកម្ពុជា ។

ការលើកឡើង ដូចនេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ (Minebea) នៅកម្ពុជា ចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។
លោក កៃណូម៉ា បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ១០ឆ្នាំកន្លងមក ក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគសរុបប្រមាណ ១១២៤ពាន់លានយ័នជប៉ុននៅកម្ពុជា ដោយក្នុងនោះ រោងចក្ររបស់លោកបានផលិតភ្លើង អិលអ៊ីឌី (LED) ១០០% នៅកម្ពុជា ហើយបាននាំចេញទៅលក់លើទីផ្សារទូទាំងពិភពលោក។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាពតម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេស គឺយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យបរិស្ថាន។ ដោយឡែកនៅកម្ពុជា ក្រុមហ៊ុនបានដំឡើងអំពូល LED បានចំនួន ១១ ៩៨៧គ្រឿង (មួយម៉ឺន១ពាន់ប្រាំបួនរយប៉ែតសិបប្រាំពីរគ្រឿង) ដែលក្នុងនោះ អាចជួយទាំងការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផង, កាត់បន្ថយនូវការសាយភាយឧស្ម័នកាបូនិកផង និងព្រមទាំងកាត់បន្ថយចំណាយលើអគ្គិសនីប្រមាណ ១លានដុល្លារក្នុង១ឆ្នាំផង។

លោកប្រធានក្រុមហ៊ុនរូបនេះបានគោរពថ្លែងអំណរគុណសម្តេចតេជោ មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (ធីតា-Thy Da) និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយដល់កម្មករក្រុមហ៊ុនឱ្យរួចផុតពីការឆ្លងរីករាតត្បាតកូវីដ-១៩ ដោយក្នុងចំណោមកម្មករជាង ៦ពាន់នាក់ មានតែកម្មករចំនួន ៧៨នាក់ប៉ុណ្ណោះ បានឆ្លងជំងឺកូវីដ-១៩ ហើយរោងចក្ររបស់លោក នៅដំណើរការបន្តជារៀងរហូតមិនមានការខកខានក្នុងចង្វាក់ផលិតកម្ម និងចង្វាក់ផ្គត់ផ្គង់ឡើយ។ លោក កៃណូម៉ា ក៏បានគោរពអញ្ជើញសម្ដេចតេជោជាអធិបតីក្នុងពិធីខួបទី១០ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក កៃណូម៉ា ដែលបានរាយការណ៍អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនរយៈពេល ១០ឆ្នាំកន្លងមក ក៏បានទទួលយកការអញ្ជើញជាអធិបតីក្នុងការប្រារព្ធពិធីខួប ១០ឆ្នាំ របស់ក្រុមហ៊ុនមីនេបៀ នៅកម្ពុជា និងសាទរចំពោះក្រុមហ៊ុន រយៈពេល ១០ឆ្នាំកន្លងមក ទទួលបានជោគជ័យ បានសំរេចនូវក្ដីរីករាយ និងបានពង្រីកសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីប្រវត្តិរបស់ក្រុមហ៊ុនមីនេបៀ ជាពិសេស នៅពេលដែលក្រុមហ៊ុន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដែលពេលនោះ សម្ដេច បានសម្រេចចិត្តអនុវត្តនូវយុទ្ធសាស្ត្រ២ នោះគឺ ត្រីណាមកដល់មុន គឺចាប់យកត្រីនោះ និងត្រូវធ្វើយ៉ាងណាឱ្យក្រុមហ៊ុនទាំងអស់មកវិនិយោគនៅកម្ពុជាមានជំនឿចិត្តលើកម្ពុជា និងបានថ្លែងអំណរគុណផងដែរ ដល់លោក កៃណូម៉ា ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content