សហរដ្ឋអាម៉េរិក អាចនឹងបន្ទាបពន្ធលើការនាំចូលពីស្វីស ធ្លាក់ចុះពី ៣៩% មកនៅត្រឹម ១៥%

បរទេស៖ សហរដ្ឋអាម៉េរិក អាចនឹងបន្ទាបពន្ធលើការនាំចូលពីស្វីសមកនៅត្រឹម ១៥% បន្ទាប់ពីដំឡើងរហូតដល់ទៅ ៣៩% កាលពីខែសីហា នេះបើយោងតាមសេចក្ដីរាយការណ៍ពី Bloomberg។

អ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិបានព្យាករណ៍ថា ស្វីស អាចនឹងទទួលបានការបន្ទាបពន្ធមកត្រឹម ១៥% ពីអាម៉េរិក ហើយកិច្ចចរចាពាណិជ្ជកម្មអាចនឹងត្រូវបានបញ្ចប់ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ប៉ុន្តែក៏មានការព្រមានដែរថា សេចក្តីសម្រេចអាចនឹងមិនត្រូវបានបញ្ចប់ផងដែរ ប្រសិនបើកិច្ចចរចាមិនចុះសម្រុងគ្នាដូចក្នុងអំឡុងពេលពិភាក្សារវាងអ្នកចរចាពាណិជ្ជកម្មនៃប្រទេសទាំងពីរកាលពីចុងខែកក្កដាកន្លងទៅ។ យ៉ាងណាមិញ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបញ្ជាក់ថា រដ្ឋបាលរបស់លោកកំពុងធ្វើការលើកិច្ចព្រមព្រៀងដើម្បីបន្ទាបពន្ធគយស្វីសឱ្យទាបជាងនេះបន្តិច ប៉ុន្តែមិនបាន​បញ្ជាក់ពីអត្រាពិតប្រាកដដែលត្រូវបានបន្ថយនោះទេ។ ទន្ទឹមនឹងនេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ស្វីស​បានបដិសេធ និង​មិន​ទាន់ធ្វើអត្ថាធិប្បាយចំពោះរឿងនេះនោះ​ទេ។

គួរឲ្យបញ្ជាក់ដែរថា លោក Trump បាន​ប្រកាសដំឡើងពន្ធ ៣៩% លើការនាំចូលពីស្វីស​នៅ​ថ្ងៃ​ទី ១ ខែ​សីហា ដែលជា​ថ្ងៃ​បុណ្យជាតិ​របស់​ប្រទេស​នេះ។ លើសពីនេះ លោក Trump បានលើកហេតុផលនៃការដំឡើងពន្ធដោយសារអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស ឱនភាពទំនិញរបស់អាម៉េរិកជិត ៤០ ពាន់លានដុល្លារ (មានន័យថា អាម៉េរិកនាំចូលពីស្វីសច្រើនជាងការនាំចេញ)។ ចាប់តាំងពីស្វីសត្រូវបានដំឡើងពន្ធដល់កម្រិតខ្ពស់មក ប្រទេសនេះព្យាយាមចរចាជាមួយនឹងអាម៉េរិក ដើម្បីទទួលបានលក្ខខណ្ឌល្អប្រសើរ ជាពិសេសក្រុមមហាសេដ្ឋីស្វីស និងនាយកប្រតិបត្តិសាជីវកម្មបានជួបជាមួយនឹងលោក Trump នៅការិយាល័យ Oval កាលពីសប្តាហ៍មុន។

ជាមួយគ្នានេះ ស្របពេលដែលកិច្ចពិភាក្សាដំណើរការទៅយ៉ាងល្អ លោក Trump បានបញ្ជាឱ្យអ្នកតំណាងពាណិជ្ជកម្ម Jamieson Greer ជំរុញការចរចាដោយផ្ទាល់ជាមួយសមភាគីស្វីស។ ជាលទ្ធផល កាលពីថ្ងៃអង្គារ៍សប្ដាហ៍នេះ សន្ទស្សន៍ទីផ្សារហ៊ុនរបស់ស្វីសបានកើនឡើង ២% ដែលគាំទ្រដោយការកើនឡើងពីភាគហ៊ុនរបស់ Richemont, Lonza Group AG, និងក្រុមហ៊ុន Partners Group Holding AG ដែលសុទ្ធតែជាក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋី។ យ៉ាងណាក៏ដោយ បើទោះបីជាមិនទាន់មានព័ត៌មានផ្លូវការអំពីការបន្ទាបពន្ធក៏ពិតមែន ប៉ុន្តែគេព្យាករណ៍ថា ស្វីស អាចនឹងទទួលបានអត្រាពន្ធ ១៥% ស្មើ​គ្នាទៅ​នឹង​ពន្ធ​របស់សហភាព​អឺរ៉ុប​ដែល​ជា​ប្រទេស​ជិត​ខាងរបស់ខ្លួន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង


Leave a Reply

Your email address will not be published.Required fields are marked *