ស្វែងយល់ពីប្រភពរ៉ែកម្រសំខាន់ៗ ដែលជាតួអង្គក្នុងសេដ្ឋកិច្ចអាស្រ័យបច្ចេកវិទ្យារបស់សកលលោក

បរទេស ៖ កន្លងមកនេះ យើងធ្លាប់បានតាមដានខ្លះរួចមកហើយអំពីប្រធានបទក្តៅនៃបញ្ហារ៉ែកម្រដែលកំពុងបង្កភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ ដូចជា សហរដ្ឋអាម៉េរិក ចិននិងរុស្ស៊ីផង។ រ៉ែកម្រ ត្រូវបានគេចាត់ទុកថាជាចំណុចស្នូលដ៏សំខាន់នៃបញ្ហាជម្លោះកាទូតផង និងជម្លោះពាណិជ្ជកម្មផងនាពេលបច្ចុប្បន្ននេះ ជាពិសេស រវាងប្រទេសមហាអំណាចផ្នែកបច្ចេកវិទ្យា ពីព្រោះថាវាគឺជាវត្ថុធាតុដើមដ៏ចាំបាច់ចូលរួមក្នុងឧស្សាហកម្មផលិតសព្វាវុធនៅក្នុងវិស័យយោធាផង វិស័យផលិតរថយន្តផង និងឧស្សាហកម្មផលិតឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ។

តើរ៉ែកម្រមានចំនួនកំណត់ដែរឬទេ និងមានប៉ុន្មានប្រភេទ?

បច្ចុប្បន្ន ក្រុមប្រភេទនៃរ៉ែកម្រសរុបដែលត្រូវបានកំណត់មានចំនួន១៧ក្រុម ដែលសុទ្ធតែជាប្រភេទអាចបញ្ចេញសារធាតុបំពុលខ្ពស់ទៅក្នុងបរិយាកាស និងមនុស្សជាតិ (heavy metal)។ ក្រុមអ្នកជំនាញអាម៉េរិកមកពី The United States Geological Survey កាលពីឆ្នាំ២០២៤ បានធ្វើការប៉ាន់ស្មានថា ពិភពលោកទាំងមូលអាចមានវត្តមានរ៉ែកម្រសរុបបញ្ចូលគ្នា់ប្រមាណជា១១០លានតោន ដែលក្នុងនោះចិនមានច្រើនជាងគេបំផុតដល់ទៅ ៤៤លានតោន។

ចិន បច្ចុប្បន្នបានក្លាយជាប្រទេសដែលទាញយករ៉ែកម្របានច្រើនជាងគេបំផុត ខណៈដែលប្រទេសដែលមានប្រភពរ៉ែកម្រច្រើនផ្សេងទៀតបន្ទាប់ពីចិន ដូចជា ប្រទេសវៀតណាម ប្រេស៊ីល រុស្ស៊ី និងប្រទេសឥណ្ឌា នៅមិនទាន់មានសកម្មភាពមមាញឹកនៅឡើយ។ ទោះបីជាយ៉ាងណាក្តី ដំណើរការនៃការរុករករ៉ែ ការជីកយករ៉ែ ឈានទៅដល់ការកែច្នៃ គឺពិតជាមានផលលំបាកខ្លាំងណាស់សម្រាប់បណ្តាប្រទេសមួយចំនួនដែលខ្វះលទ្ធភាព ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ។ រ៉ែកម្រ ត្រូវការវិធីសាស្ត្របែបគិមីសាស្ត្រដែលអាចបង្កផលប៉ះពាល់ និងបញ្ចេញជាតិពុលខ្ពស់។ កាកសំណល់ដែលបញ្ចេញពីប្រតិបត្តិការនេះក៏ចាំបាច់ត្រូវការគ្រប់គ្រងដែលមានបច្ចេកវិទ្យាទំនើប និងចំណាយលុយច្រើន ។

សម្រាប់មហាយក្សចិន នៅក្នុងចក្ខុវិស័យនៃការទាញយក និងកែច្នៃរ៉ែកម្រនេះ មានរយៈពេលយូរទសវត្សរ៍មកហើយ ដោយក្នុងនោះ ក្រុងប៉េកាំង បានចំណាយពេល និងទំហំថវិកាវិនិយោគ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗក្នុងការទាញយករ៉ែទាំងនេះ។ ជាលទ្ធផល ចិន បានដើរមុនបានមួយជំហ៊ានដ៏ធំមុនគេក្នុងការទិញយកប៉ាតង់ ឬសិទ្ធិ ក្នុងបច្ចេកវិទ្យាទាញយករ៉ែ និងការផលិតរ៉ែកម្រមួយចំនួនផងដែរ។

ដូច្នេះ ចំពោះបណ្តាប្រទេសដែលមានប្រភពធនធានរ៉ែកម្រ ចាំបាច់ត្រូវតែបញ្ជូនរែ់ទាំងនោះទៅកាន់ប្រទេសចិន ដើម្បីកែច្នៃ។ ទាំងនេះ គឺជាកត្តាដ៏សំខាន់ដែលធ្វើឱ្យពិភពលោកពឹងផ្អែកយ៉ាងខ្លាំងទៅលើបច្ចេកទេស និងបច្ចេកវិទ្យារបស់ចិន ដើម្បីទទួលបានការផ្គត់ផ្គង់រ៉ែកម្រឲ្យមាននិរន្តភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *