ធនាគារកណ្តាលអាម៉េរិកសម្រេចរក្សាអត្រាការប្រាក់នៅដដែល និងប្តេជ្ញាការពារឯករាជ្យភាពរបស់ខ្លួនពីសម្ពាធនយោបាយ

បរទេស ៖ សមាជិកធនាគារកណ្តាលអាម៉េរិក Federal Reserve បានបោះឆ្នោតរក្សាអត្រាការប្រាក់នៅដដែល ខណៈដែលលោក Jerome Powell ជាប្រធានបានប្តេជ្ញាការពារសារៈសំខាន់នៃឯករាជ្យភាពរបស់ធនាគារកណ្តាលពីសម្ពាធនយោបាយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

ប្រធានាធិបតីអាម៉េរិក លោក Donald Trump តែងតែរិះគន់លោក Jerome Powell ពីរឿងមិនកាត់បន្ថយអត្រាការប្រាក់។ លើសពីនេះ រដ្ឋអាជ្ញាសហព័ន្ធបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌ បន្ទាប់ពីលោក Powell ធ្វើអត្ថាធិប្បាយអំពីការជួសជុលអគាររបស់ធនាគារកណ្តាលអាម៉េរិកនៅចំពោះមុខព្រឹទ្ធសភា។

កាល​ពី​ថ្ងៃ​ពុធ សប្ដាហ៍នេះ លោក Powell ​បានបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ស៊ើប​អង្កេត​នេះ​ទេ ប៉ុន្តែ​លោកបាន​បញ្ជាក់ថា ប្រសិន​បើ​ធនាគារ​កណ្តាល​បាត់បង់​ឯករាជ្យភាព​របស់​ខ្លួន វា​នឹង​ពិបាក​ក្នុង​ការ​ស្ដារ​មុខមាត់​របស់​ស្ថាប័ន​នេះ​ឡើង​វិញ។ ប្រធានធនាគារកណ្តាលរូបនេះ សង្កត់ធ្ងន់លើសារៈសំខាន់នៃឯករាជ្យភាពរបស់ធនាគារកណ្តាល ដើម្បីធានាថាគោលនយោបាយរូបិយវត្ថុមិនត្រូវបានប្រើប្រាស់សម្រាប់ផលប្រយោជន៍នយោបាយ។ ការស៊ើបអង្កេតរបស់រដ្ឋាភិបាលចំពោះរូបលោកគឺកើតចេញពីកំហឹងរបស់លោក Trump ទៅលើការបដិសេធមិនព្រមកាត់បន្ថយអត្រាការប្រាក់។

លោក Powell ក៏បានលើកពីហេតុផលនៃការសម្រេចរក្សាអត្រាការប្រាក់ផងដែរថា ដោយសារភាពរឹងមាំនៃសេដ្ឋកិច្ចបានបង្កភាពភ្ញាក់ផ្អើលម្តងទៀត ដែលវាជាសញ្ញាបង្ហាញថា ទីផ្សារការងារកំពុងមានស្ថិរភាព ខណៈដែលអត្រាគ្មានការងារធ្វើបានធ្លាក់ចុះ។ ជាក់ស្ដែង នៅក្នុងឆមាសទី២ នៃឆ្នាំ២០២៥ ក្ដីព្រួយបារម្ភពីការធ្លាក់ចុះនៃទីផ្សារការងារគឺខ្ពស់ជាងភាពភ័យខ្លាចលើអតិផរណា។ អត្រាអតិផរណាអាម៉េរិក គឺ ២,៧% ដែលលើសពីគោលដៅ ២% របស់ធនាគារកណ្តាល ប៉ុន្តែអ្នកបង្កើតគោលនយោបាយកំពុងបន្តតាមដានឥទ្ធិពលលើសេដ្ឋកិច្ច បន្ទាប់ពីមានការកាត់បន្ថយការប្រាក់ចំនួន ៣ ដងកាលពីឆ្នាំមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

Leave a Reply

Your email address will not be published. Required fields are marked *