ពលករត្រឡប់មកពីប្រទេសថៃមានចំនួន ៧២ម៉ឺននាក់ ក្នុងនោះ ១៥ម៉ឺននាក់បានទទួលការងារធ្វើហើយ

ភ្នំពេញ ៖ គិតត្រឹមខែសីហា ឆ្នាំ២០២៥ ចំនួនពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃវិញមានចំនួនប្រមាណ ៩២ម៉ឺននាក់ ក្នុងនោះប្រមាណ ៧២ម៉ឺននាក់ជាពលករ និងប្រមាណ ២០ម៉ឺននាក់ទៀតជាអ្នករស់នៅ ប្រកបអាជីវកម្មជាលក្ខណៈគ្រួសារ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារបានឱ្យដឹងថា ក្នុងរយៈ ២ខែ គឺខែកក្កដា និងខែសីហា ក្រសួងការងារ​បានស្វះស្វែងរកការងារជូនពលករចំនួនប្រមាណ ១៥ម៉ឺននាក់ហើយ ដែលបានន័យថា ក្នុង១ខែ ក្រសួងអាចមានលទ្ធភាពរកការងារឱ្យពលករបាន ៧ម៉ឺនកន្លែង។

ជាក់ស្ដែង លោក មិញ ស៊ឺ គឺជាពលករម្នាក់ដែលបានបម្រើការងារផ្នែកសំណង់នៅប្រទេសថៃចំនួន ២ឆ្នាំ និងទើបតែបានវិលត្រឡប់មកប្រទេសកម្ពុជាវិញរួមជាមួយនឹងភរិយា ទទួលបាន​ការងារនៅរោងចក្រ សុិនគី អឹភែរឹល នៅក្នុងខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បុរសវ័យ ២០ឆ្នាំប្លាយរូបនេះ បានឱ្យដឹងថា ខ្លួន និងភរិយា ពិតជាសប្បាយចិត្តជាខ្លាំងដែលបានត្រឡប់មកធ្វើការក្នុងស្រុកវិញ។ សប្បាយចិត្ត ព្រោះអាចជួបជុំគ្នា និងទៅលេងគ្រួសារបានញឹកញាប់ ម្យ៉ាងទៀតក៏មិនចាំបាច់ត្រូវចំណាយលើថ្លៃរដ្ឋបាលដូចកាលនៅប្រទេសថៃនោះដែរ។

លោក មិញ ស៊ឺ បានបន្តឱ្យដឹងថា៖

«នៅស្រុកយើងស្រួលរស់នៅជាងស្រុកគេឆ្ងាយណាស់ ប្រាក់​ខែឥឡូវក៏បានគ្រាន់បើដែរ ថ្លៃបាយ ទឹក និងការធ្វើដំណើរក៏នៅលើគេ ហើយរោងចក្រក៏មាន ព្យាបាលជំងឺដោយមិនគិតប្រាក់ទៀតផង»

មិនខុសគ្នាប៉ុន្មានពី លោក មិញ ស៊ឺ នោះទេ ងាកមកលោកស្រី សើម ច្រឹប ដែលជាអ្នករស់នៅខេត្តសៀមរាប ក៏ទើបតែទទួលបានការងារនៅក្នុងរោងចក្រកាបូបមួយកន្លែង មានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ។ បើតាមការឱ្យដឹងរបស់ស្ត្រីរូបនេះ ខ្លួនបានធ្វើការនៅប្រទេសថៃអស់រយៈពេល ១០ឆ្នាំ ហើយកាល​ដែលត្រឡប់មកប្រទេសកំណើតវិញនេះ ក៏បង្កជាការព្រួយបារម្ភសម្រាប់លោកស្រីខ្លាំងដែរ។

ព្រួយបារម្ភខ្លាចថា មកដល់ស្រុកកំណើតវិញ មិនមានការងារធ្វើ ដែលនឹងនាំឱ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់លោកស្រី។ ប៉ុន្តែ ជាក់ស្ដែង បន្ទាប់មកដល់ស្រុកមិនបានប៉ុន្មានផង លោកស្រីក៏ទទួលបានការ សម្របសម្រួលឱ្យចូលបម្រើការងារ។

ដោយឡែក អ្នកស្រី ហែម ស្រីម៉ៅ ឯណោះវិញ ក៏ជាពលករទើបតែត្រឡប់មកពីប្រទេសថៃ ដែលបានសម្ភាស​ការងារ​ជាប់ភ្លាមៗនៅរោងចក្រ សុិនគី អឹភែរឹល បន្ទាប់ពីបម្រើការងារនៅប្រទេសថៃអស់ចំនួន ៦ឆ្នាំ​ផ្នែកដេរកៅអី។

អ្នកស្រីបន្តថា ៖

«មកដល់ភ្លាម ខាងភូមិ-ឃុំ បានណែនាំឱ្យមកដាក់ពាក្យចូលធ្វើការ ប៉ុន្តែខ្ញុំនៅមានការព្រួយបារម្ភខ្លះដែរ ដោយហេតុថាជំនាញមិនត្រូវជាមួយនឹងតម្រូវការរបស់រោងចក្រ។ ប៉ុន្តែជាលទ្ធផល មិនត្រឹមតែខ្ញុំនោះទេ កូនរបស់ខ្ញុំក៏បានជាប់ធ្វើការនៅក្នុងរោងចក្រតែមួយនោះដែរ ដោយរោងចក្រមានផ្ដល់ការបណ្ដុះបណ្ដាលបន្ថែម»។

បើទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបានគូសបញ្ជាក់ថា បច្ចុប្បន្ននៅសល់ពលករប្រមាណជា ៥០ម៉ឺននាក់ទៀត ដែលក្រសួងត្រូវបន្តស្វះស្វែងរកការងារជូនឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ហើយក្រសួងចង់ជំរុញលទ្ធភាពក្នុងការស្វែងរកការងារជូនពលករឱ្យបាន ១០ម៉ឺននាក់ក្នុងមួយខែ។

ជាមួយគ្នានេះ ដើម្បីអាចសម្រេចគោលដៅនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏កំពុងពង្រីកវិសាលភាពការងារទៅទល់សហគ្រាស​​ធុនតូច និងមធ្យម ដោយផ្ដោតជាពិសេសទៅលើពលករដែលមានអាយុលើស ៤០ឆ្នាំ។ ពលករដែលមានអាយុលើស ៤០ឆ្នាំ ប្រាកដណាស់ថា នឹងពិបាកក្នុងការរកការងារធ្វើ ដូច្នេះមានតែសហគ្រាសតូចៗ ដែលអាចផ្ដល់ការងារឱ្យពួកគេបាន។

ឯកឧត្តម លី វិចិត្រ ប្រធានក្រុមការងារមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺ បានលើកឡើងថា ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកកម្ពុជាដែលជាប្រទេសកំណើតវិញត្រូវជឿជាក់លើរាជរដ្ឋាភិបាល។ ការប្រកបកិច្ចការងារនៅក្នុងស្រុក ក្នុងប្រទេសកំណើតរបស់ខ្លួនគឺមានភាពកក់ក្ដៅ និងមិនប្រថុយប្រថានដូចធ្វើការចំណាកស្រុកនៅប្រទេសថៃនោះទេ។

ឯកឧត្តមបានបញ្ជាក់ថា ៖ ធ្វើការនៅស្រុកយើងមានភាពងាយស្រួល ចំណូលបានមកក៏មិនតិចជាងនៅប្រទេសថៃដែរ ហើយអ្វីដែលសំខាន់គឺបាននៅក្បែរសាច់ញាតិ បងប្អូន ប្ដី ប្រពន្ធ និងកូន ដោយនៅថ្ងៃសម្រាក សៅរ៍ ឬអាទិត្យ គឺអាចទៅជួបជុំគ្នាបាន មិនពិបាកនោះទេ។ បន្ថែមពីនេះ នៅពេលបងប្អូនមកធ្វើការនៅក្នុងប្រទេសយើង គឺជួយបង្កើនកំណើនសេដ្ឋកិច្ចក្នុងប្រទេសរបស់យើង គួរឈប់បម្រើការងារនៅប្រទេសគេ ដែលជាការជួយបង្កើនសេដ្ឋកិច្ចរបស់គេ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *