ព្រះសីហនុ ៖ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំនេះ នឹងធ្វើឡើងនៅខេត្តព្រះសីហនុ ដោយរៀបចំចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ខណៈដែលតាមរយៈពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ត្រូវបានអ្នករៀបចំអះអាងថានឹងមានភាពខុសប្លែកពីការរៀបចំកាលពីឆ្នាំមុនៗ ដោយហេតុថាខេត្តមួយនេះបានសំងំតុបតែងខ្លួនអស់ប៉ុន្មានឆ្នាំមកហើយ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្ត។

ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ធំៗដែលនឹងកើតមានឡើងនាពេលឆាប់ៗខាងមុខ រដ្ឋបាលខេត្តព្រះសីហនុមកទល់ពេលនេះបានបង្កើតនូវគណៈកម្មការទទួលបន្ទុកលើការងារខុសៗគ្នា ដើម្បីជំរុញឱ្យការរៀបចំកាន់តែឆាប់រហ័ស និងមានរបៀបរៀបរយ។ នេះបើតាម លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
លោកបានបន្តថា គណៈកម្មការដែលបានបង្កើតរួចហើយនោះក៏កំពុងតែធ្វើការរៀងខ្លួនដែលបានចាត់ចែង ដូចជាផ្នែកគ្រប់គ្រងសន្តិសុខ ផ្នែករៀបចំពិព័រណ៍ ផ្នែករៀបចំទៅលើការផ្សព្វផ្សាយជាដើម។

លោកបន្ថែមទៀតថា ៖
“អភិបាលខេត្តបានប្រជុំដាក់ការងារ ទាំងសន្តិសុខ រៀបចំសណ្ដាប់ធ្លាប់ អនាម័យ ការពង្រឹងស្តង់ដារសេវាកម្ម ការរៀបចំទទួលភ្ញៀវ និងការសម្ដែងសិល្បៈផ្សេងៗ ហើយក្រុមការងារយើងបានចុះទៅមើលទីតាំងដើម្បីរៀបចំព្រឹត្តិការណ៍ទាំងមូលផងដែរ”
ទន្ទឹមនឹងនេះ លោកបានដាក់ការរំពឹងខ្ពស់ថា ពិធីបុណ្យសមុទ្រក្នុងឆ្នាំនេះ នឹងខុសប្លែកច្រើនពីលើកមុនៗ ដោយហេតុថា ខេត្តព្រះសីហនុផ្ទាល់បានស្គាល់ការរីកចម្រើនជាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសខេត្តនេះមានអគាពាណិជ្ជកម្មខ្ពស់ដុះរីកដូចផ្សិត រីឯហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តទាំងមូលក៏សម្រេចបានច្រើនផងដែរ។ ដូច្នេះហើយ ព្រឹត្តិការណ៍បុណ្យសមុទ្រនាឆ្នាំនេះ ច្បាស់ណាស់នឹងក្លាយទៅជាវេទិកាបង្អួតសម្រស់សម្រាប់ខេត្តព្រះសីហនុ។

ផ្សាភ្ជាប់ជាមួយក្ដីរំពឹងខាងលើ លោក តាំង សុចិត្រគ្រឹស្នា ក៏បានមើលឃើញថាឆ្នាំនេះទំនងជាខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរច្រើន ដោយរួមបញ្ចូលទាំងភ្ញៀវជាតិ និងអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះនឹងជួយទៅដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេសគឺអ្នកបម្រើការវិស័យទេសចរណ៍តែម្ដង។
គួររំលឹកថា ខេត្តព្រះសីហនុនៅក្នុងខែធ្នូនេះនឹងកាន់ព្រឹត្តិការណ៍ធំៗចំនួនពីរគឺ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ និងជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។
គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រគឺជាព្រឹត្តការណ៍សំខាន់មួយដែលស្រូបទាញភ្ញៀវទេសចរទៅទស្សនាខេត្តដែលរៀបចំពិធីបុណ្យនេះច្រើនកុះករ តាមរយៈការរៀបចំការតាំងពិពណ៍ និងការសម្ដែងសិល្បៈ វប្បធម៍នានា។ ពិធីបុណ្យនេះគឺធ្វើវិលជុំនៅក្នុងខេត្តជាប់សមុទ្រចំនួន៤របស់កម្ពុជាគឺ ខេត្តកែប កំពត កោះកុង និងព្រះសីហនុ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស៊ុយអែត ចំណាយជិត ៥ពាន់លានដុល្លារ ទិញនាវាចម្បាំងពីបារាំង ៤គ្រឿង ដើម្បីពង្រឹងកម្លាំងជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/09/2026
ប្រទេសស៊ុយអែត បានព្រមព្រៀងទិញនាវាចម្បាំងដ៏ទំនើបចំនួន ៤គ្រឿង ពីក្រុមហ៊ុនផលិតនាវារបស់បារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៤,៩៩ ពាន់លានដុល្លារអាមេរិក

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 01/09/2026
វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

ប្រទេសអ៊ីស្លង់ សម្រេចធ្វើប្រជាមតិមិនចរចាដើម្បីចូលជាសមាជិកអឺរ៉ុបឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
ប្រជាជនអ៊ីស្លង់ បានធ្វើការបោះឆ្នោតបដិសេធទៅនឹងផែនការដ៏សំខាន់មួយរប់សប្រទេសកាលពីពេលថ្មីៗនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារកិច្ចចរចាឡើងវិញដើម្បីអាចចូលរួមជាសមាជិករបស់សហភាពអឺរ៉ុប

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុបបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា អឺរ៉ុបបានបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ដើម្បីគ្រាន់តែជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋតែប៉ុណ្ណោះ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content