ប្រទេសសេដ្ឋកិច្ចធំៗចំនួន៣ នៅលោកខាងលិចអាចធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ

បរទេស៖ យោងទៅតាមប្រភពពីរ៉យទ័របានរាយការណ៍ថា កំណើនសេដ្ឋកិច្ចសកលនឹងថយចុះនៅឆ្នាំនេះ ដោយសារអតិផរណានៅបន្តធ្លាក់ចុះ និងអត្រាការប្រាក់ឡើងខ្ពស់ ខណៈដែលការជំរុញសេដ្ឋកិច្ចដោយក្រុមប្រទេសជឿនលឿន G20 មានភាពយឺតយ៉ាវ។ ស្របពេលនេះដែរ អ្នកជំនាញបានវាយតម្លៃឃើញថា កំណើន GDP ពិតប្រាកដរបស់ក្រុម G20 នឹងថយចុះមកត្រឹម ២,១ ភាគរយក្នុងឆ្នាំនេះ និង ២,២ ភាគរយឆ្នាំក្រោយ ដែលធ្លាក់ចុះពី ២,៧ ភាគរយកាលពីឆ្នាំ២០២២ កន្លងទៅនេះ។

នៅក្នុងប្រទេសសេដ្ឋកិច្ចជឿនលឿនសំខាន់ៗនឹងមានកំណើនសេដ្ឋកិច្ចខ្សោយខ្លាំង ដោយសារវិបត្តិសេដ្ឋកិច្ចកំពុងកើតឡើងនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង និងអ៊ីតាលីជាដើម ហើយអតិផរណា ឬវិបត្តិហិរញ្ញវត្ថុនឹងផ្តល់ហានិភ័យកម្រិតខ្ពស់។ ថ្មីៗនេះផងដែរ អ្នកបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិកសម្រេចកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយស្តីពីកម្រិតបំណុលរបស់ប្រទេស ខណៈដែលតម្រូវការសរុបចុះខ្សោយបានបង្ខំឱ្យធនាគារកណ្តាលនៃប្រទេសមួយចំនួនរឹតបន្តឹងបន្ថែមទៀត។

យោងទៅតាមទីភ្នាក់ងារ Moody’s Investor Service បានព្យាករណ៍ថា អត្រាកំណើនសេដ្ឋកិច្ចនឹងកើនឡើងប្រហែល ១ ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២៣ និង ២០២៤ សម្រាប់សេដ្ឋកិច្ចអាមេរិក ដែលធ្លាក់ចុះពី ២,‌១ ភាគរយកាលពីឆ្នាំ២០២២ កន្លងទៅនេះ។ ការព្យាករណ៍បានមើលឃើញថា ការធ្លាក់ចុះសេដ្ឋកិច្ចកម្រិតស្រាលក្នុងត្រីមាសបន្តបន្ទាប់គ្នាៗ ដែលនឹងបង្កើនកំណើរអត្រាគ្មានការងារធ្វើដល់ប្រហែល ៥ ភាគរយនៅឆមាសទីពីរនៃឆ្នាំ ២០២៣ នេះ។  

នៅក្នុងករណីរបស់ប្រទេសអាល្លឺម៉ង់វិញ ភាពចុះខ្សោយនៃវិស័យផលិតកម្ម កង្វះកម្លាំងពលកម្ម អត្រាការប្រាក់ខ្ពស់ និង ការជាប់គាំងនៃអតិផរណា កំពុងកើនឡើងបានធ្វើឱ្យសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ បន្ទាប់ពីផលិតកម្មឧស្សាហកម្មនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតរបស់តំបន់អឺរ៉ូមួយនេះកើនឡើង ៣,៧ ភាគរយនៅខែមករា វាបានធ្លាក់ចុះ ៣,៤ ភាគរយនៅក្នុងខែមីនា ជាពិសេសឧស្សាហកម្មរថយន្តបានរួមចំណែកច្រើនបំផុតក្នុងការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារការបញ្ជាទិញថ្មីធ្លាក់ចុះខ្លាំង។ ទីភ្នាក់ងារ Moody បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចអាល្លឺម៉ង់នឹងកើនឡើង ១,២ ភាគរយប៉ុណ្ណោះនៅឆ្នាំ ២០២៤។

ទន្ទឹមនឹងនោះដែរ សេដ្ឋកិច្ចនៅចក្រភពអង់គ្លេសស្ថិតក្នុងកម្រិតមធ្យម ដោយសារសម្ពាធអតិផរណាខ្ពស់ ហើយសេដ្ឋកិច្ចអង់គ្លេសនឹងធ្លាក់ចុះ ០,១ ភាគរយនៅឆ្នាំនេះ។ របាយការណ៍បានបង្ហាញថា នៅឆ្នាំ ២០២៣ នេះផងដែរ ផលប៉ះពាល់ពីតម្លៃរស់នៅខ្ពស់ និង លក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងតែងនៅតែបន្តរារាំងដល់សេដ្ឋកិច្ចប្រទេស ខណៈដែលអត្រាការប្រាក់របស់ធនាគារកណ្តាលអង់គ្លេសនឹងឡើងដល់កំពូលនៅ ៤,៧៥ ភាគរយ ដែលបង្កឲ្យនយោបាយរូបិយវត្ថុរឹតតែតឹងតែងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។  ស្របពេលនេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានព្រមានថា សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសអាចនឹងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ ដោយសារអតិផរណាខ្ពស់អាចនឹងជំរុញឱ្យអត្រាការប្រាក់លើសពី ៥ ភាគរយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា