ស្វែងយល់ពីប្រទេសក្រីក្របំផុតទាំង ១០ នៅលើពិភពលោក

បរទេស៖ យោងតាមប្រភពពី Global Finance បានរាយការណ៍ថា ប្រទេសជាច្រើនកំពុងរស់នៅក្នុងភាពក្រីក្រ​ដោយអស់​សង្ឃឹម បើទោះបីជាពិភពលោកមានធនធានគ្រប់គ្រាន់ ដើម្បីធានាថាមនុស្សជាតិទាំងមូលទទួលបានកម្រិតជីវភាពសមរម្យក៏ដោយ។

ប្រទេសទាំងនោះរស់នៅក្នុងភាពក្រីក្រដោយសារកត្តាជាច្រើន ដូចជា អាណានិគមពីបរទេស នីតិរដ្ឋ​ខ្សោយ សង្គ្រាម ​ភាពចលាចល​ក្នុង​សង្គម រដ្ឋាភិបាល​ពុករលួយ លក្ខខណ្ឌ​អាកាសធាតុ​ធ្ងន់ធ្ងរ និងការឈ្លានពានពី​ប្រទេស​ជិតខាង​ជាដើម។ លើសពីនេះ ប្រទេសដែលជំពាក់បំណុលគេមិនមានលទ្ធភាពក្នុងការសាងសង់សាលារៀន និងរៀបចំប្រព័ន្ធអប់រំឲ្យបានល្អនោះទេ​ ដែលជាហេតុធ្វើឲ្យកម្លាំងការងារ និងការអប់រំនៅកម្រិតខ្សោយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសក្រីក្រទាំងនោះមិនមានប្រាក់កម្ចីបណ្តោះអាសន្នដើម្បីធ្វើពាណិជ្ជកម្ម និងពង្រីកការងារនោះទេ។ បន្ថែមពីនេះ ប្រទេសទាំងនោះរងផលប៉ះពាល់ខ្លាំងពីការរាតត្បាតនៃកូវីដ-១៩ ដោយសារមុនពេលរាតត្បាត ពួកគេរកចំណូលបានក្រោម ២ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។ បន្ទាប់​ពី​សង្គ្រាមរវាងរុស្ស៊ី-​អ៊ុយ​ក្រែ​ន​បាន​បង្ក​ឱ្យ​តម្លៃ​ស្បៀង​កើនឡើង​យ៉ាង​ខ្លាំង​បានធ្វើឱ្យអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅក្នុងប្រទេសក្រីក្រ។ ប្រទេសទាំងដប់នេះគឺជាប្រទេសក្រីក្របំផុតនៅលើពិភពលោកនៅក្នុងឆ្នាំ២០២៣ នេះ។


១.​ ប្រទេសស៊ូដង់ខាងត្បូង ៖ គឺជាប្រទេសក្រីក្របំផុតក្នុងពិភពលោកត្រូវបានបំផ្លាញដោយអស្តិសុខសង្គម និងជម្លោះប្រដាប់អាវុធចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។ ប្រទេសនេះសម្បូរទៅដោយទុនបម្រុងប្រេង ប៉ុន្តែភាពសម្បូរបែបនេះបានជំរុញឱ្យមានអស្ថិរភាពនយោបាយ ការបែងចែកសង្គម វិសមភាព អំពើពុករលួយ និងសង្គ្រាម។ ប្រជាជនភាគច្រើនប្រកបរបរកសិកម្មបែបប្រពៃណី បើទោះបីជាជម្លោះ និងអាកាសធាតុធ្ងន់ធ្ងរជាឧបសគ្គក្នុងការដាំដុះ ឬ ប្រមូលផលដំណាំក៏ដោយ។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ៥១៦ ដុល្លារ។

២. ប្រទេសប៊ូរុនឌី ៖ ជាប្រទេសតូចមួយដែលខ្វះធនធានធម្មជាតិ និងត្រូវបានបំផ្លាញដោយសង្រ្គាមស៊ីវិលរយៈពេល ១២ ឆ្នាំ។ ប្រជាជនប៊ូរុនឌីមានប្រហែល ១៣ លាននាក់​ ហើយ ៨០ ភាគរយពឹងផ្អែកលើវិស័យកសិកម្មចិញ្ចឹមជីវិត ប៉ុន្តែអសន្តិសុខស្បៀងនៅប្រទេសនេះគឺខ្ពស់ជាងមធ្យមភាគសម្រាប់បណ្តាតំបន់សាហារ៉ា។ លើសពីនេះ ការទទួលបានទឹក និងអនាម័យនៅមានកម្រិតទាបនៅឡើយ ហើយប្រជាជនតិចជាង ៥ ភាគរយមានអគ្គិសនីប្រើប្រាស់។ កាលពីឆ្នាំមុន ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានបន្តផ្តល់ជំនួយឡើងវិញ បន្ទាប់ពីដកទណ្ឌកម្មហិរញ្ញវត្ថុ ប៉ុន្តែកំណើននៅតែយឺត ហើយអតិផរណាឆ្នាំនេះមានប្រហែល ១៦ ភាគរយ។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ៨៩១ ដុល្លារ។

៣. ប្រទេសអាហ្វ្រិកកណ្តាល ៖ ជាប្រទេសសម្បូរទៅដោយមាស ប្រេង អ៊ុយរ៉ាញ៉ូម និងពេជ្រ ប៉ុន្តែជាប្រទេសក្រីក្របំផុតមួយរបស់ពិភពលោកជាងមួយទសវត្សរ៍។ ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃទំនិញដែលកើតឡើងក្រោយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទឹកជំនន់ធ្ងន់ធ្ងរ និង គ្រោះរាំងស្ងួតបាននាំមកនូវវិបត្តិធ្ងន់ធ្ងរ ហើយមនុស្សប្រហែល ២,៧ លាននាក់កំពុងជួបប្រទះនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ១២៧ ដុល្លារ។

៤. ​ប្រទេសសូម៉ាលី ៖ ជាប្រទេសដែលមានប្រជាជនចំនួន ១៧ លាននាក់កំពុងរងនូវមេរោគឆ្លង ទឹកជំនន់ និងការរាតត្បាតតាំងពីឆ្នាំ២០២០ មកម្ល៉េះ។ បន្ទាប់ពីរុស្ស៊ីទប់ស្កាត់ការនាំចេញស្រូវសាលីរបស់អ៊ុយក្រែន កុមារសូម៉ាលីខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។ សព្វ​ថ្ងៃ​នេះ ក្រុម​បះបោរ​ឥស្លាម​កំពុង​ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​ រួមផ្សំជាមួយ​នឹង​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​បួន​ទសវត្សរ៍។ ភ្នាក់ងារមនុស្សធម៌ព្រមានថា ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនកំពុងត្រូវការជំនួយ ហើយសូម៉ាលីអាចនឹងក្លាយចាប្រទេសក្រីក្របំផុតរបស់ពិភពលោក។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ៣៧៤ ដុល្លារ។

៥. ប្រទេសកុងហ្គោ ៖ រងទុក្ខពីរបបផ្តាច់ការដ៏ឃោរឃៅ អស្ថិរភាពនយោបាយ និងអំពើហិង្សាឥតឈប់ឈរចាប់តាំងពីទទួលបានឯករាជ្យពីបែលហ្ស៊ិកនៅឆ្នាំ ១៩៦០។ ប្រហែល ៣​ ភាគ ៤ នៃចំនួនប្រជាជនសរុប ៩៧ លាននាក់របស់ប្រទេសនេះចំណាយតិចជាង ២ ដុល្លារក្នុងមួយថ្ងៃ។ យ៉ាងណាមិញ ធនាគារពិភពលោកនិយាយថា កុងហ្គោមានធនធាន និងសក្តានុពលដើម្បីក្លាយជាប្រទេសអ្នកមានជាងគេបំផុតនៅទ្វីបអាហ្រ្វិក និងជាកត្តាជំរុញកំណើនសម្រាប់ទ្វីបទាំងមូល។ ប្រទេសនេះជាអ្នកផលិតកូបាល់ដ៏ធំបំផុតរបស់ពិភពលោករួចទៅហើយ និងជាប្រភពទង់ដែងឈានមុខគេនៅទ្វីបអាហ្រ្វិក ដែលមានសារៈសំខាន់ក្នុងការផលិតរថយន្តអគ្គិសនី។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ៤៧៤ ដុល្លារ។

៦. ប្រទេសម៉ូសំប៊ិក ៖ សម្បូរទៅដោយធនធានធម្មជាតិ និងជាគោលដៅរបស់អតីតអាណានិគមព័រទុយហ្គាល់ ប៉ុន្តែវានៅតែជាប់គាំងក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ ២០១៧ មក ការវាយប្រហារដោយក្រុមបះបោរឥស្លាមបានបំផ្លាញតំបន់ភាគខាងជើងដែលសម្បូរដោយហ្គាស។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ៥៥៦ ដុល្លារ។ ទោះបីជាយ៉ាងណាក្តី IMF និង ធនាគារពិភពលោករំពឹងថា កំណើនប្រទេសនេះអាចនឹងកើនឡើងពី ៥ ភាគរយនៅឆ្នាំនេះ និង ៨ ភាគរយឆ្នាំក្រោយ។

៧. ប្រទេសនីហ្សេ ៖ គ្របដណ្តប់ដោយវាលខ្សាច់សាហារ៉ាប្រហែល ៨០​ ភាគរយ និង ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនប្រជាជនពឹងផ្អែកលើវិស័យកសិកម្មខ្នាតតូច។ ប្រទេសនេះស្ថិតនៅក្រោមការគំរាមកំហែងពីវាលខ្សាច់ អសន្តិសុខ​ស្បៀង​ ​ជំងឺ និង​អត្រា​មរណៈ។ ការ​ប៉ះ​ទង្គិច​គ្នា​ជា​បន្តបន្ទាប់​រវាង​កងទ័ព​ជាមួយនឹង​ក្រុម​ ISIS បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ភៀស​ខ្លួន។ កាលពីឆ្នាំ ២០២១ កន្លងទៅនេះ នីហ្សេរីយ៉ាបានផ្ទេរអំណាចតាមបែបប្រជាធិបតេយ្យលើកដំបូងរបស់ខ្លួន ហើយត្រូវបានគេចាត់ទុកថាជាចំណុចភ្លឺមួយនៅលើទ្វីបអាហ្រ្វិក។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ៦០០ ដុល្លារ។

៨. ប្រទេសម៉ាឡាវី ៖ ជាប្រទេសតូចបំផុតមួយរបស់ទ្វីបអាហ្រ្វិក ដែលសេដ្ឋកិច្ចពឹងផ្អែកលើដំណាំដែលចិញ្ចឹមដោយទឹកភ្លៀង ប៉ុន្តែនៅតែងាយរងគ្រោះពីបញ្ហាអាកាសធាតុ និង អសន្តិសុខ​ស្បៀង​មាន​កម្រិត​ខ្ពស់​ខ្លាំង។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ៦៨២ ដុល្លារ។

៩. ប្រទេសឆាដ ៖ មានទុនបម្រុងប្រេងធំជាងគេទី ១០ របស់ទ្វីបអាហ្រ្វិក ប៉ុន្តែភាពក្រីក្រនៅតែរីករាលដាលពាសពេញប្រទេស។ នៅឆ្នាំ ២០០៣ Idriss Deby ដែលជាមេដឹកនាំផ្តាច់ការបានយកការចំណាយសម្រាប់ការរុករកប្រេងមកលើការប្រយុទ្ធជាមួយនឹងពួកឧទ្ទាម។ នៅពេលដែល Deby ត្រូវបានសម្លាប់នៅឆ្នាំ ២០២១ កូនប្រុសរបស់គាត់ Mahamat Idriss បានកាន់កាប់ប្រទេស។ យ៉ាងណាមិញ រដ្ឋធម្មនុញ្ញ​ ​រដ្ឋាភិបាល និង​សភា​ត្រូវ​បាន​រំលាយ។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ៧៨៧ដុល្លារ។

១០. ប្រទេសបូលីវី​ ៖ ជាសាធារណរដ្ឋចំណាស់ជាងគេនៅទ្វីបអាហ្រ្វិក និង ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំផងដែរ។ ប្រជាជនមានការរំពឹងទុកខ្ពស់នៅពេលដែលអតីតតារាបាល់ទាត់លោក George Weah ក្លាយជាប្រធានាធិបតីក្នុងឆ្នាំ ២០១៨ ។ ទោះជាយ៉ាងណាក្តី ប្រទេសរងទុក្ខពីអតិផរណាខ្ពស់ ភាពអត់ការងារធ្វើ និងកំណើនសេដ្ឋកិច្ចអវិជ្ជមាននៅឆ្នាំដំបូងនៃការកាន់តំណែងរបស់គាត់។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ៧៨៨ ដុល្លារ។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច