គម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម និងសណ្ឋាគារ​ផ្កាយ​៥​ នៅខេត្តព្រះសីហនុ​សម្រេច​បាន១៣ភាគរយ និង​គ្រោង​​​បន្ថែមទុនជាង​៣០០លានដុល្លារ​

ព្រះសីហនុ ៖ គម្រោង​សណ្ឋាគារ​ផ្កាយ៥​ និងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Peninsula Integrated Resort នៅ​ខេត្ត​ព្រះ​​សីហនុ​ ក្នុងទុនវិនិយោគ​ប្រមាណជាង​៥០០លានដុល្លារអាមេរិក​ សម្រេច​បានការ​សាងសង់​ប្រមាណ១៣​ភាគរយហើយ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤​នេះ ហើយគម្រោងនេះ​ដែរ​នឹង​ត្រូវបន្ថែមទុនវិនិយោគរហូតដល់​​៣០០លានដុល្លារអាមេរិកបន្ថែមទៀត ។

យោងតាម​ លោក សេង អៀក​ ប្រធាន​រដ្ឋ​បាល​នៃក្រុមហ៊ុនអភិវឌ្ឍ​ន៍​សណ្ឋាគារផ្កាយ​៥ និ​ងម​ជ្ឈ​ម​ណ្ឌល​ពាណិ​ជ្ជក​ម្ម​​ Peninsula Integrated Resort បានមានប្រសាសន៍ថា រហូតមកដល់​ខែធ្នូ ឆ្នាំ២០២៤នេះ គម្រោង​សាង​សង់​​សណ្ឋាគារផ្កាយ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម​សម្រេច​បាន​ប្រមាណ១៣ភាគរយហើយ និង​កំពុង​ដំ​ណើ​រ​ការ​អភិវឌ្ឍន៍​ទៅមុខជា​បន្តបន្ទាប់  ។

លោកបន្តថា ៖

«គម្រោងដ៏ធំមួយនេះ គ្រោង​នឹង​បញ្ចប់ទាំង​ស្រុង​នៅអំឡុងខែ​កុម្ភៈ ឆ្នាំ២០២៨​ខាងមុខ ដោយ​បច្ចុ​ប្បន្ន​ ក្រុមហ៊ុន​សាងសង់​បាន និងកំពុង​ពន្លឿនការ​សាងសង់ ដើម្បីឱ្យចប់​ទៅតាមផែនការ ដោយ​បាន​ប្រើ​ប្រាស់​​កម្លាំង​ពលកម្មសរុប​ក្នុងការដ្ឋានប្រមាណ ១០០០​នាក់ មកពី​ចម្រុះជាតិ​សាសន៍ ដូចជា​ ចិន ខ្មែរ នេប៉ាល់ និងបង់ក្លាដេស ​​ជាដើម​» ។

លោក​បន្ថែមថា ៖

«នៅក្នុងគម្រោង​នេះ មានដូចជា​សណ្ឋាគារ​ផ្កាយ​៥ មជ្ឈមណ្ឌលពាណិជ្ជកម្ម​ជាច្រើនប្រភេទ និងផ្សារ​ទំនើប​ ។ ដោយសារតែការ​សាងសង់​គម្រោងនេះ​កាន់តែរីកធំជាង​គម្រោងផែនការ ក្រុមហ៊ុន​បាន​ត្រៀម​ថ​វិកា​​បន្ថែម​ប្រមាណ៣០០លានដុល្លារអាមេរិក​ ដូច្នេះសរុប​ទឹកប្រាក់​នៃកា​រវិនិយោគ​លើ​គម្រោ​ងនេះ អាច​យ៉ាង​ហោច​ណាស់ក៏​៨០០​លានដុល្លារអាមេរិក ។​ តាមរយៈគម្រោងនេះ នឹងជួយ​លើក​មុខ​មាត់​ខេ​ត្ត​ព្រះ​សី​ហនុ​បា​នមួយកម្រិតទៀត និងអាច​ជា​សក្ដានុពល​បន្ថែមសម្រាប់ទាក់ទាញ​ការ​វិនិយោគពី​បរទេស​មកកាន់​ប្រ​ទេស​កម្ពុជា និងជាពិសេស​ខេត្តព្រះសីហនុផ្ទាល់​តែម្ដង» ។

លោក សេង អៀក បាន​បញ្ជាក់ថា នៅពេល​គម្រោងមួយនេះ សាងសង់រួចរាល់ និងដាក់ដំណើរការ វា​អាច​នឹង​​ផ្ដល់​ការងារ​ដោយផ្ទាល់​ប្រមាណ ៤ពាន់នាក់​ និង​ដោយ​ប្រយោលជា​ច្រើននាក់ទៀត និងអាចជួយ​លើក​ក​ម្ព​ស់ជីវភាពប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បានផងដែរ ។​

ឯកឧត្តម ហ៊ាន សាហ៊ីប បាន​មានប្រសាសន៍ផងដែរ​ទៅកាន់​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​សណ្ឋាគារ​ផ្កាយ​៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម​មួយកាលពី​សប្ដាហ៍មុន​ថា ការ​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ ត្រូវ​បាន​លើកទឹកចិត្ត​ពីសំណាក់​រាជរដ្ឋាភិបាល ដូច្នេះ​ បើសិនជា​ក្រុមហ៊ុនមានអ្វី​ចង់សំណូមពរ​ដល់រាជរដ្ឋាភិបាល ក្រុ​ម​ហ៊ុន​អាច​ទាក់ទង​ទៅកាន់​រដ្ឋ​បាល​ខេត្ត ក៏ដូចជា​ក្រុមការងារ​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ដើម្បី​រ​ក​ដំ​ណោះ​ស្រាយ​ ។​

ឯកឧត្តម ​ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃក្រុមការងារបចេ្ចកទេសអន្តរក្រសួង ដើម្បីរៀបចំ និង​អនុវ​ត្ត​ផែ​​ន​កា​រ​មេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍ​ប​ណ្ដាខេ​ត្ត​ជា​ប់​ឆ្នេរ​ស​មុ​​ទ្រ​​កម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា​ បានមានប្រសាសន៍ថា​ ក្នុងផែនការ​មេ​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សី​ហនុ​រយៈពេល១៥ឆ្នាំ​ខាងមុខ រំពឹងថានឹងទទួលបានទឹកប្រាក់វិនិយោគប្រមាណ២០ពាន់​លា​ន​​​ដុល្លារអាមេរិក ហើយនឹង​ជួយជំរុញឱ្យ​ខេត្តព្រះសីហនុកាន់តែរីក​ចម្រើន កាន់តែមានសក្ដានុពល និង​ជា​ពិ​សេ​​ស​ ជួយផ្ដល់ប្រាក់ចំណូលដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះសីហនុ​ និង​ចូលរួម​ដល់​កំណើនសេដ្ឋកិច្ច​ក្នុ​ងប្រ​ទេ​ស​​ក​ម្ពុ​ជា​ទាំ​ងមូល ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

Leave a Reply

Your email address will not be published.Required fields are marked *