ពិព័រណ៍ពាណិជ្ជកម្ម ជួយជំរុញសកម្មភាពផលិតកម្មក្នុងស្រុក និងជួយសម្រួលចរន្តទីផ្សារជូនកសិករ

កំពង់ស្ពឺ ៖ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ សហការគ្នាយ៉ាងល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំប្រកបដោយភាពរលូន កាលពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជួយជំរុញសកម្មភាពផលិតកម្មក្នុងស្រុក និងជួយសម្រួលចរន្តទីផ្សារជូនកសិករ ផលិតករកម្ពុជា ដែលកំពុងត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖

“ក្រសួងពាណិជ្ជកម្ម តែងតែយកចិត្តទុកដាក់ ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន ដោយបានធ្វើកំណែទម្រង់ស៊ីជម្រៅជាច្រើន ដូចជា៖ ការកាត់បន្ថយចំណាយរដ្ឋបាល ពង្រឹងភាពប្រកួត ប្រជែងនៅលើទីផ្សារ បង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរ និងខិតខំផ្តល់សេវាសាធារណៈ និងបង្ខិតសេវាឱ្យមកកៀកនឹងដៃប្រជាពលរដ្ឋ ដើម្បីសម្រួលដល់វិស័យឯកជន ដែលត្រូវការបំពេញប្រតិបត្តិការអាជីវកម្ម”

ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងក៏បានធ្វើប្រតិភូកម្មក្នុងការគ្រប់គ្រងរៀបចំ និងចាត់ចែងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដែលមានចំនួនចាប់ពី ៥០ ស្តង់ចុះ ជូនមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដើម្បីជួយសម្រួលដល់វិស័យឯកជនបានធ្វើសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន។

កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មសម្រេចបានសមិទ្ធផលជាច្រើន ដែលទាក់ទងនឹងកម្មវិធីកែទម្រង់នេះ រួមមាន៖ បានដាក់ឱ្យប្រើប្រាស់ទាំងស្រុង និងពេញលេញនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប ដែលក្នុងនោះថ្លៃសេវា ពេលវេលា និងបែបបទដែលបង្កការលំបាកស្មុគស្មាញ ក៏ត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមវិស័យពាណិជ្ជកម្ម ការកសាងគោលនយោបាយអភិវឌ្ឍន៍ផលិតផលតាមវិស័យ មានដូចជា ដំឡូងមី ស្វាយចន្ទី និងផលិតផលផ្សេងទៀត ។

ការសម្រេចបានកិច្ចចរចាបើកទីផ្សារក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសេដ្ឋកិច្ច មានដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-សាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយតំបន់ អាសិប(RCEP) ដែលមានទីផ្សារធំទូលាយ និងការធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលោហធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការគ្រប់ប្រភេទជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការធ្វើប្រតិភូកម្មដល់គ្រប់មន្ទីរពាណិជ្ជកម្មខេត្តជាប់ព្រំដែន ក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ឌី (D) សម្រាប់ទំនិញកសិផលដែលត្រូវនាំចេញ ជាដើម។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធរៀបចំផ្សារចុងសប្តាហ៍ ផ្សារណាត់ ឬពិព័រណ៍ពាណិជ្ជកម្មដូចដែលបាននិងកំពុងរៀបចំនេះឱ្យបានច្រើន ដើម្បីជួយជំរុញការប្រើប្រាស់ផលិតផលខ្មែរ និងជំរុញការនាំចេញនៅហ្នឹងកន្លែង សំដៅពង្រឹងយន្តការកៀរគរចំណូលជូនរដ្ឋ ស្របតាមកម្មវិធីកែទម្រង់ និងគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម។ រាល់បាតុភាពនានា ដែលបណ្តាលមកពីការកកស្ទះកសិផល ដែលកើតមានឡើងម្តងម្កាលនៅរដូវប្រមូលផល ត្រូវចូលរួមដោះស្រាយភ្លាមៗតាមរយៈយន្តការ និងកិច្ចសហការជា​មួយអង្គភាពពាក់ព័ន្ធ ឱ្យបានទាន់ពេលេវេលា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ