សិស្សបញ្ចប់ការសិក្សាជំនាញ (TVET) តែងត្រូវបានក្រុមហ៊ុនឯកជន​ទទួលយកទៅធ្វើការទាំងអស់

ជាការពិតណាស់ ធនធានជំនាញនៅកម្ពុជាគឺនៅមានកង្វះខាតនៅឡើយ ពោលគឺធនធានដែលមាននាពេលបច្ចុប្បន្ននេះ នៅមិនទាន់ឆ្លើយតប​ជា​មួយ​នឹងតម្រូវការក្នុងទីផ្សារការងារនោះទេ។ នេះក៏មានចំណែកខ្លះមកពីទំនោររបស់សិស្សានុសិស្ស ជាពិសេសអាណាព្យាបាលសិស្សផងដែរ។

ការជ្រើសរើសជំនាញដើម្បីសិក្សាបន្ទាប់ពីបញ្ចប់ការសិក្សាបែរជាត្រូវបានគេយល់ឃើញថា មិនមែនជាជម្រើសល្អទៅវិញ។ មិនមែនជាជម្រើស​ល្អព្រោះថា ពួកគេយល់ថារៀនជំនាញមានភាពលំបាក ហើយការចេញទៅបំពេញការងារទៀតសោតក៏កាន់តែលំបាក។ ផ្ទុយពីអ្វីដែលសិស្ស និង​អាណាព្យាបាលសិស្សមើលឃើញ ទិដ្ឋភាពជាក់ស្ដែងគឺមិនដូច្នោះទេ។

លោក ធឿន គឹមលី ដែលជាគ្រូបង្រៀនជំនាញមេកានិច នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានឱ្យដឹងថា សិស្សដែល​បញ្ចប់​ការសិក្សាផ្នែកជំនាញពីវិទ្យាស្ថាន តែងតែត្រូវបាន​ក្រុមហ៊ុនឯកជនទទួលយកទៅចូលបម្រើការងារ​អស់ៗពីវិទ្យាស្ថានតែម្ដង។

បើតាមការរៀបរាប់របស់លោក ធឿន គឹមលី បច្ចុប្បន្នវិទ្យាស្ថាននេះមានជំនាញកំពុងពេញនិយម និងទីផ្សារការងារជាច្រើន ដូចជា ផ្នែកសំណង់ ស្ថាបត្យកម្ម អគ្គិសនី និងមេកានិចរថយន្តជាដើម។ ដោយឡែកសិស្សផ្នែកមេកានិច ដែលកំពុងសិក្សាឆ្នាំទី៤ បច្ចុប្បន្ននេះគឺមានត្រឹមតែចំនួន ៥០នាក់ប៉ុណ្ណោះ ដែលចំនួននេះគឺតិចតួចណាស់បើធៀបទៅនឹងតម្រូវការពីទីផ្សារការងារ។ ជាក់ស្ដែង ក្នុងមួយឆ្នាំៗ ក្រុមហ៊ុននានាបាន​ទាក់​ទង​ទៅវិទ្យាស្ថានដោយចង់បានបុគ្គលិកជាមធ្យម ៥០០នាក់ ខណៈដែលវិទ្យាស្ថានបណ្ដុះបណ្ដាលធនធានមនុស្សបានមិនដល់ ១០០នាក់​ផង​នោះ។

លោកបានបន្តរៀបរាប់អំពីមូលហេតុដែលមិនសូវមានសិស្សរៀនជំនាញថា ៖

“ដោយសារតែវាមិនទាន់​ទូលំទូលាយនៅឡើយ វាមានកម្រិត ដោយសារតែសិស្សរបស់យើងភាគច្រើនមិនទាន់បានស្គាល់​ឡើយថាជំនាញបច្ចេកទេសទាំងនេះគឺជាអ្វី។ រាល់ថ្ងៃនេះ ជំនាញមេកានិច កំពុង​តែ​ទទួលបានការចាប់អារម្មណ៍ច្រើន ព្រោះពី១ឆ្នាំ ទៅ១ឆ្នាំ សិស្សរបស់ខ្ញុំតែងតែកើនឡើងជានិច្ច ហើយខ្ញុំសង្ឃឹមថា តាមរយៈសកម្មភាពចែក​​រំលែក​​ពីជំនាញសិក្សាជារឿយៗនឹងអាចជួយឱ្យសិស្សានុសិស្ស​យល់ដឹងពីមេកានិចច្រើន​ជាងមុន និងដឹងពីឱកាសទីផ្សារការងារនៃជំនាញ​នេះ​បាន​ច្រើនជាងមុន។”

ជាមួយគ្នានេះ ពាក់ព័ន្ធនឹងការយល់ច្រឡំមួយចំនួនចំពោះការរៀនជំនាញត្រូវបានលោក ធៀន គឹមលី បកស្រាយថា កុំថារៀន ជំនាញមេកានិច​ហើយចេញទៅអត់ដឹងធ្វើ ហើយក៏មិនមែនពេលចប់ទៅផ្សារដែកអីនោះទេ ពោលគឺអាចធ្វើការនៅក្នុងក្រុម​ហ៊ុន​ធំៗបានដូចឯងយ៉ាងដូច្នោះ ខណៈមុខជំនាញមួយនេះមិនសូវមានអ្នកចាប់អារម្មណ៍ និងមិនសូវមានអ្នកចេះច្បាស់នោះទេ។ សម្រាប់ជំនាញមេកានិចនេះផ្ទាល់ លោកបានអះអាងថាមិនសូវជាមានភាពលំបាកនោះទេ ការរៀនជំនាញនេះគឺត្រូវការតែគណិតវិទ្យា និងការ​កែច្នៃ ចំណែកឯភាសាអង់គ្លេសចេះត្រឹមល្មមៗក៏អាចចូលរៀនបានដែរ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់សិស្សានុសិស្សដែលប្រឡងធ្លាក់ទី១២ ក៏អាចចូលរៀនជំនាញនេះបាន​ដែរ ដោយសិស្សទាំងអស់នឹងត្រូវចំណាយពេល ២ឆ្នាំផ្ដោតលើការអនុវត្ត ហើយរៀនទ្រឹស្ដីតិចតួច​បំផុត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក