ជាង២ទសវត្សរ៍ ក្រោយក្លាយជាសមាជិក WTO កម្ពុជា សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន

ភ្នំពេញ៖ កម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) រយៈពេល២០ឆ្នាំហើយ ដោយជាលទ្ធផលកម្ពុជាបានសម្រេចបាននូវសមិទ្ធផលសំខាន់ៗ និងធំៗជាច្រើន។

កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី១៤៨ ហើយបច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស រួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤ នេះផងដែរ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ធ្លាប់បានឱ្យដឹងថាកាលពីពេលថ្មីៗនេះថា៖ សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO ជាង២ទសវត្សរ៍មកនេះ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើឱ្យប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម, ជំរុញការវិនិយោគ និងគាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក។ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ ហើយសេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងជាង ៧%ក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ​២០១​៥​។

ចំណែកការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងពី ១១០លានដុល្លារអាម៉េរិកនៅឆ្នាំ២០០០ រហូតដល់ ៤,៩ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៣ ។ ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥​ពាន់​លានដុល្លារអាម៉េរិកនៅឆ្នាំ២០០៤ ហើយបានកើនឡើងជាបន្តបន្ទាប់រហូតដល់ ៤៧,៨៨ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៣ ក្នុងនោះ ការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២៣,៤៧ពាន់លានដុល្លារ​អាម៉េរិក។ ទំនិញនាំចេញរបស់កម្ពុជាត្រូវធ្វើពិពិធកម្មជាបន្តបន្ទាប់ដោយបន្ថែមពីលើទំនិញសម្លៀកបំពាក់ ដែលជាទំនិញនាំចេញចម្បងរបស់កម្ពុជាបានបង្កើនមុខទំនិញនាំចេញបន្ថែមដូចជា អង្ករ សម្ភារធ្វើដំណើរ ​និងកាបូប ស្បែកជើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបង្គំុ ព្រមទាំងកង់ និងផលិតផលផ្សេងៗជាច្រើនទៀត។

ក្នុងឆ្នាំ២០២៣ ការនាំចេញនៃទំនិញសំខាន់ៗរបស់កម្ពុជា រួមមាន៖សម្លៀកបំពាក់ ៧,៨៦ពាន់លានដុល្លារអាម៉េរិក អង្ករ ១,៧២ពាន់លានដុល្លារអាម៉េរិក សម្ភារធ្វើដំណើរ និងកាបូប ១,៦៣ពាន់លានដុល្លារអាម៉េរិក ស្បែកជើង និងស្រោមជើង ១,៣៦ពាន់លានដុល្លារអាម៉េរិក,គ្រឿងអេឡិចត្រូនិក និងភាគបង្គំ ៣,១២ពាន់លានដុល្លារអាម៉េរិក រួមទាំងកង់មានចំនួន ៤៨៩,៦១លានដុល្លារអាម៉េរិក។

ក្នុងរយៈពេលកន្លងទៅនេះ កម្ពុជាបានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវកិច្ចព្រមព្រៀងពហុភាគីទាំងអស់របស់ WTO រួមមាន៖ កិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្មឆ្នាំ១៩៩៤ (GATT 1994) កិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្មសេវាកម្ម (GATS) កិច្ចព្រមព្រៀងស្តីពីកសិកម្ម (AOA) កិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្ម ទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPS) កិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួល ពាណិជ្ជកម្ម (TFA) និងកិច្ចព្រមព្រៀងពាក់ព័ន្ធព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាការរៀបចំ និងអនុវត្ត យុទ្ធសាស្ត្រផ្សេងៗដូចជាកិច្ចសម្រួលពាណិជ្ជកម្មនិងប្រព័ន្ធបញ្ជរតែមួយជាតិ។

ក្នុងនាមជាសមាជិកWTO កម្ពុជាបានចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់ WTO និងកិច្ចប្រជុំ តុមូលចិនលើកទី១២ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយបានឯកភាពលើ សេចក្តីសម្រេច និងសេចក្តីប្រកាសថ្នាក់រដ្ឋមន្ត្រីសរុបចំនួន ១០ ហើយបន្តចរចាបញ្ហាដែលនៅសេសសល់ រួមមាន៖ (១)-កិច្ចព្រមព្រៀងឧបត្ថម្ភធន ជលផលដំណាក់កាលទី២ (២)-ការធ្វើកំណែទម្រង់កសិកម្ម៖ ការស្តុកទុកសាធារណៈ យន្តការការពារពិសេសការឧបត្ថម្ភធនក្នុងស្រុក (៣)-វិធានការ គាំទ្រការផ្លាស់ប្តូរដោយរលូនសម្រាប់ប្រទេស ដែលបានចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចកញ្ចប់ទី២ និង(៤)-កំណែទម្រង់ WTO និង ប្រព័ន្ធដោះស្រាយវិវាទ។ល។ដាក់លិខិតុបករណ៍ទទួលយកកិច្ចព្រមព្រៀងស្តីពីឧបត្ថម្ភធនជលផលជូន WTOដែលកិច្ចព្រមព្រៀងនេះមានសមាជិកចំនួន ៨៦បានផ្តល់សច្ចាប័ន។ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន តម្រូវឱ្យប្រទេសចំនួន ១១១ ផ្តល់គាំទ្រការផ្លាស់ប្តូរដោយរលូនសម្រាប់ប្រទេស ដែលបានចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចកញ្ចប់ទី២ និង(៤)-កំណែទម្រង់ WTO និង ប្រព័ន្ធដោះស្រាយវិវាទ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *