គម្រោងវិនិយោគ១២លានដុល្លារនូវែលសេឡង់នឹងជួយបង្កើនប្រាក់ចំណូលគ្រួសារកសិកម្មនិងធានាបាននូវសុខុមាលភាពកុមារនៅជនបទ

ភ្នំពេញ៖អង្គការ Save the Children សហការជាមួយអង្គការ iDE នឹងបង្កើតទីផ្សារសាកវប្បកម្ម ដែលធន់នឹងអាកាសធាតុ និងការពារកុមារ ។គម្រោង “ការបង្កើនកាលានុវត្ដភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា (GROWTH)” នេះមានទំហំទឹកប្រាក់វិនិយោគ១២លានដុល្លារនូវែលសេឡង់។

យោងតាមសេចក្តីប្រកាសពត៌មានរបស់អង្គការ Save the Children ចេញផ្សាយនា ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា៖គម្រោងថ្មីនេះ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមបង្កើនប្រាក់ចំណូលគ្រួសារកសិកម្ម និងធានាបាននូវសុខុមាលភាពកុមារនៅជនបទ តាមរយៈគម្រោងដែលផ្តោតលើការលើកកម្ពស់វិស័យសាកវប្បកម្មដែលធន់នឹងអាកាសធាតុ។

គម្រោងអភិវឌ្ឍវិស័យសាកវប្បកម្មបានត្រូវប្រកាសកាលពីនៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នូវែលសេឡង់ រួមជាមួយឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំកម្ពុជា។

គម្រោងថ្មីដែលមានឈ្មោះថា« ការបង្កើនកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា ឬ ហៅកាត់ថា GROWTH» ទទួលបានមូលនិធិពីរដ្ឋាភិបាលប្រទេសនូវែលសេឡង់ (MFAT) និងត្រូវបានអនុវត្តដោយអង្គការ Save the Children ប្រចាំកម្ពុជា (SCI)ក្នុងភាពជាដៃគូជាមួយអង្គការ iDE Cambodia។គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសេដ្ឋ​កិ​ច្ច និងជីវភាពរស់នៅរបស់គ្រួសារកសិករចំនួន ៨,០០០ គ្រួសារ និងបង្កើតបរិយាកាសដែលមានសុខភាពល្អ និងមានសុវត្ថិភាពសម្រាប់កុមារជាង ១០,០០០នាក់ នៅទូទាំងខេត្តចំនួនបួននៃប្រទេសកម្ពុជារួមមាន៖ កោះកុង កំពត សៀមរាប និង បន្ទាយមានជ័យ។

ឯកឧត្ដម Winston Peters រដ្ឋមន្រ្តី ក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសណូវែលសេឡង់ (MFAT) បានមានប្រសាសន៍ថា៖

“ប្រទេសនូវែលសេឡង់ គាំទ្រដោយមោទនភាពចំពោះគម្រោង ការបង្កើនកាលានុវត្ដភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា (GROWTH)។ គម្រោងនេះ មានគោលបំណង លើកកម្ពស់វិស័យសាកវប្បកម្ម ដ៏មានសារៈសំខាន់ ជាកត្តាជំរុញវិបុលភាពជនបទ ដោយផ្អែកលើកិច្ចសហការក្នុងវិស័យកសិកម្មអស់ជាង២០ឆ្នាំកន្លងមកនេះ។”

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជាបានមានប្រសា​សន៍​ថា៖

“ថ្ងៃនេះយើងដាំគ្រាប់ពូជនៃចក្ខុវិស័យដ៏មានតម្លៃនេះ។ តាមរយៈការប្តេជ្ញានិងក្នុងភាពជាដៃគូ  សហការរបស់យើង យើងនឹងធ្វើឱ្យគម្រោង GROWTH ក្លាយទៅជាសមិទ្ធផលដ៏គំរូមួយ ក្នុងដំណើរការទំនើបកម្មនៃវិស័យកសិកម្មប្រកបដោយចីរភាពសម្រាប់កម្ពុជា។”

កសិករខ្នាតតូចនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហាមួយចំនួន។ បញ្ហាបម្រែបម្រួល អាកាសធាតុ និងគ្រោះទឹកជំនន់បណ្ដាល ឱ្យខូចខាតដំណាំ និងប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករ។ ភាពបែកខ្ញែកនៃទីផ្សារ រួមជាមួយនឹងការសម្របសម្រួល និងការចែកចាយព័ត៌មានទីផ្សារនៅមានកម្រិត ធ្វើឱ្យកសិករជួបប្រទះនូវផលពិបាកក្នុងការទទួលបានតម្លៃសមរម្យ។  លើសពីនេះទៅទៀត កង្វះនូវចំណេះដឹងនៃបច្ចេកទេសសំខាន់ៗ និង លទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុ ជាកត្តារារាំងដល់កសិករក្នុង ការបង្កើនផលិតភាពផងដែរ។ នៅពេលដែលប្រាក់ចំណូលក្នុងគ្រួសារធ្លាក់ចុះ កសិករបានបង្ខំចិត្តបញ្ឈប់បញ្ប់កូនរបស់ពួកគេពីការសិក្សា ឬត្រូវកាត់បន្ថយការទទួលទានអាហារដែលមានជីវជាតិ។

លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ Save the Children នៅកម្ពុជា បានមានប្រសាសន៍ថា៖ កិច្ចសហការនេះ តំណាងឱ្យវិធីសាស្ត្រផ្លាស់ប្តូរថ្មីមួយ លើសពីជំនួយកសិកម្មបែបប្រពៃណី ដើម្បីបង្កើតភាពធន់ជាប្រព័ន្ធ។ “យើងកំពុងអនុវត្តវិធីសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទីផ្សារ (MSD) ដែលមានគោលដៅគាំទ្រកុមារក្រីក្រ និងការយកចិត្តទុកដាក់ដល់កុមារ (child-sensitive) ។ តាមរយៈការផ្គូផ្គងកំណើនសេដ្ឋកិច្ច ជាមួយនឹងវិធានការយ៉ាងម៉ត់ចត់តាមរយៈការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងអន្តរាគមន៍កិច្ចការពារកុមារ យើងធានាថា ការទទួលបានទីផ្សារមួយ ដែលលើកកម្ពស់អាហារូបត្ថម្ភ សុវត្ថិភាព និងការអប់រំរបស់កុមារដោយផ្ទាល់ និងកាន់តែប្រសើរឡើង ដែលស្របតាមគោលនយោបាយរបស់ MFAT ស្តីពីសមភាពយេនឌ័រកុមារ និងយុវជន និងការបន្ស៊ាំអាកាសធាតុ។

លោក Kevin Robbins នាយកប្រចាំប្រទេសរបស់អង្គការ iDE កម្ពុជា បានមានប្រសាសន៍ថា៖

“គម្រោង GROWTH នឹងបំពាក់បំប៉នដល់កសិករសាកវប្បកម្មទាំង ចំណេះដឹង ឧបករណ៍ និងទំនាក់ទំនងទីផ្សារ ដែលពួកគេត្រូវការដើម្បីអនុវត្តកសិកម្មឆ្លាតវៃនឹងអាកាសធាតុព្រមទាំងទទួលបានទីផ្សារលក់ផលិតផលកាន់តែល្អប្រសើរ។ តាមរយៈការពង្រឹងប្រព័ន្ធទីផ្សារដំណាំសាកវប្បកម្មដែលមានភាពធន់ការលើកកម្ពស់ការចូលរួមពីវិស័យឯកជន និងការពង្រឹងសិទ្ធិអំណាចដល់សហគ្រាសកសិកម្មដែលដឹកនាំដោយស្ត្រី គម្រោងនេះនឹងគាំទ្រដល់គ្រួសារកសិករឱ្យមានលទ្ធភាព កែលម្អជីវភាពរស់នៅ គ្រប់គ្រងហានិភ័យ កាន់តែប្រសើរ និងកសាងសហគមន៍របស់ពួកគេឱ្យកាន់តែមានភាពធន់។ យើងអាចសម្រេចបាននូវ គោលដៅ ទាំងនេះតាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយតួអង្គនានានៅក្នុងខ្សែច្រវាក់តម្លៃនៃវិស័យសាកវប្បកម្ម ចាប់ពីកម្រិតមូលដ្ឋាន រហូតដល់ថ្នាក់ជាតិ។”

គម្រោង GROWTH នេះត្រូវបានបង្កើតឡើងដោយផ្អែកលើការរៀនសូត្រំពីគម្រោងដែលបានអនុវត្តកន្លងមករួមមាន៖ គម្រោង  លើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ (ស្ទៀរ) អនុវត្តដោយ់អង្គការ SCI និងគម្រោងការធ្វើពាណិជ្ជកម្មសាកវប្បកម្ម មានលក្ខណៈវៃឆ្លាតក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុ (Csmart) អនុវត្តដោយអង្គការ iDE កម្ពុជា ក្រោមមូលនិធិពី MFAT ដែលជាគម្រោងផ្តោតសំខាន់ទៅលើកសិកម្មឆ្លាតវៃនឹងអាកាសធាតុ និងការផ្សារភ្ជាប់ទីផ្សារ ។

ក្នុងរយៈពេលប្រាំឆ្នាំ (២០២៥-២០៣០) គម្រោង GROWTH នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ ដល់កសិករខ្នាតតូចនៅកម្ពុជា ប្រមាណ ៨,០០០ គ្រួសារ (ស្មើនឹងប្រជាជនប្រមាណ ៤០,០០០ នាក់) គាំទ្រដល់ស្ថាប័ន ឬសហគ្រាសក្នុងស្រុកចំនួន ៧០០ និងបង្កើតអត្ថប្រយោជន៍ដោយប្រយោលដល់ប្រជាជនប្រមាណ ១៦៥,០០០ នាក់ ព្រមទាំងអាជីវកម្មចំនួន ២០០ ផ្សេងទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *