ខ្យល់ព្យុះ Yagi បានឆក់យកជីវិតមនុស្សជាង ២៥០ នាក់ ខណៈដែលវៀតណាមកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេនៅអាស៊ីអាគ្នេយ៍

បរទេស៖ យោងតាមប្រភពព័ត៌មានពី France24 បានរាយការណ៍ថា ការរអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានសម្លាប់មនុស្សជាង ២៥០ នាក់នៅអាស៊ីអាគ្នេយ៍។

ខ្យ់ល់ព្យុះទីហ្វុង Yagi បក់វិលក្នុងល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងបានបង្កទឹកជំនន់ដ៏ធំ និងការបាក់ដីនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មនុស្សរាប់លាននាក់នៅទូទាំងអាស៊ីអាគ្នេយ៍កំពុងជួបការលំបាក ដូចជា ផ្ទះលិចទឹក ការដាច់ចរន្តអគ្គិសនី និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីព្យុះទីហ្វុង Yagi បានបោកបក់ពេញតំបន់ ព្រមទាំងឆក់អាយុជីវិតមនុស្សថែមទៀតផង។ ទន្ទឹមនឹងនេះ វៀតណាមកំពុងរងគ្រោះខ្លាំងបំផុតដោយអ្នកស្លាប់បានកើនឡើងដល់ ២២៦ នាក់ ខណៈដែលភាគខាងជើងប្រទេសថៃមានមនុស្សស្លាប់ ៩ នាក់។ សេវាពន្លត់អគ្គីភ័យជាតិរបស់មីយ៉ាន់ម៉ាបានបញ្ជាក់ថា សាកសពចំនួន ១៧ នាក់ត្រូវបានរកឃើញនៅភូមិមួយដែលលិចទឹកស្ថិតក្នុងតំបន់ម៉ាន់ដាឡាយ ខណៈដែលមនុស្សជាង ៥ ម៉ឺននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះ។

អង្គការយូនីសេហ្វ UNICEF លើកឡើងថា ព្យុះទីហ្វុងនេះបានបំផ្លាញផ្ទះជាង ១៤០ ០០០ ខ្នងនៅទូទាំង ២៦ ខេត្តក្នុងប្រទេសវៀតណាម។ ឥឡូវនេះ ទឹក​ជំនន់​ក្នុង​ប្រទេស​វៀតណាម​កំពុង​ស្រក​ចុះ ដោយ​ហូរ​កាត់​ទន្លេ​ក្រហម​ដែល​ជា​ផ្លូវ​ទឹក​សំខាន់ចូលទៅ​​សមុទ្រ។ អាជ្ញាធរនៅតាមស្រុកជាច្រើននាតំបន់ដីសណ្ដទន្លេក្រហមបានបញ្ជាឱ្យមនុស្សជាង ៥ ម៉ឺននាក់ជម្លៀសចេញ ដើម្បី​ការពារពីទឹកហូរកាត់។

ក្រសួងកសិកម្មវៀតណាមបាននិយាយថា ទឹកជំនន់បានបំផ្លិចបំផ្លាញដំណាំជាង ២៥០ ០០០ ហិកតា និងសម្លាប់សត្វពាហនៈយ៉ាងច្រើន ជាពិសេសដីស្រែចំការជុំវិញទីក្រុងហាណូយបានរងផលប៉ះពាល់យ៉ាងខ្លាំង។ កសិករម្នាក់នៅមាត់ទន្លេហាណូយ និយាយថា ចម្ការផ្លែប៉េសទាំងមូលរបស់គាត់ត្រូវបានលិចទឹក ដោយបំផ្លាញដំណាំជាង ៤០០ ដើម។ គាត់បង្ហាញពីក្តីព្រួយបារម្ភថា វា​មានភាព​ពិបាកក្នុងការស្រោចស្រង់​ពី​ការ​ខាត​បង់​នេះ​រហូត​ដល់​ទៅ ៤ ម៉ឺនដុល្លារ​ក្នុង​រដូវ​កាល​នេះ។ បន្ថែមពីនេះ ការបាក់ដីនៅក្នុងខេត្ត Lao Cai ដែលជាឧបទ្ទវហេតុដ៏អាក្រក់បំផុតមួយបានបំផ្លាញភូមិទាំងមូលមានផ្ទះចំនួន ៣៧ ខ្នង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០-៥០ នាក់។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រុមជួយសង្គ្រោះបានទាញជនរងគ្រោះចេញពីភក់ ដោយជញ្ជូនពួកគេទៅកាន់ជម្រកបណ្តោះអាសន្នដើម្បីជួយសង្គ្រោះ ហើយអ្នកស្លាប់ត្រូវបានលាងសាកសពយ៉ាងប្រុងប្រយ័ត្នសម្រាប់ត្រៀមបញ្ចុះ។ សាកសពចំនួន ១៥ នាក់ត្រូវបានរកឃើញនៅក្នុងខេត្ត Cao Bang បន្ទាប់ពីការរអិលបាក់ដីបានឆក់ឡានក្រុង រថយន្ត និងម៉ូតូជាច្រើនគ្រឿងចូលទៅក្នុងទឹកហូរកាលពីថ្ងៃចន្ទ។

កាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មការទន្លេមេគង្គ ដែលជាស្ថាប័នអន្តរជាតិត្រួតពិនិត្យផ្លូវទឹកដ៏សំខាន់បានចេញការព្រមានអំពីទឹកជំនន់សម្រាប់ទីក្រុងហ្លួងប្រាបាងរបស់ប្រទេសឡាវផងដែរ។ គេព្យាករណ៍ថា ទន្លេមេគង្គអាចនឹងឡើងដល់កម្រិតទឹកជំនន់នៅប៉ុន្មានថ្ងៃខាងមុខនេះនៅទីក្រុងហ្លួងព្រះបាង ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ដោយឡែក នៅខាងប្រទេសមីយ៉ាន់ម៉ាវិញ រដ្ឋាភិបាល​បាន​បង្កើត​ជំរុំ​ប្រហែល ៥០ ដើម្បី​ជួយ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់។ ទន្ទឹមនឹងនេះ បណ្តាញខ្សែរថភ្លើងសំខាន់រវាងទីក្រុងយ៉ាងហ្គូន និងទីក្រុងម៉ាន់ដាឡាយត្រូវបានផ្អាក ដោយសារផ្នែកខ្លះត្រូវបានជន់លិច។

លោក Suttipong Juljarern មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃប្រទេសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគខាងជើងនៃស្រុកម៉ៃសៃ(ឈៀងរ៉ៃ) ជាប់ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ាកំពុងទទួលរងនូវទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ៨០ ឆ្នាំ។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃបានលើកឡើងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩ នាក់ ដែលក្នុងនោះមាន ៦ នាក់បានស្លាប់នៅក្នុងការរអិលបាក់ដីនៅក្នុងខេត្តឈៀងម៉ៃ។ អាជ្ញាធរអាកាសចរណ៍បានលើកឡើងថា ជើងហោះហើរទាំងអស់ត្រូវបានផ្អាកក្នុងខេត្តឈៀងរ៉ៃ ដោយសារវាមានចម្ងាយប្រហែល ១៤៥ គីឡូម៉ែត្រប៉ុណ្ណោះពីភាគឦសាននៃខេត្តឈៀងម៉ៃ។

គួរឲ្យបញ្ជាក់ដែរថា ភ្លៀងមូសុងបានវាយប្រហារតំបន់អាស៊ីអាគ្នេយ៍ជារៀងរាល់ឆ្នាំ ប៉ុន្តែការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្សកំពុងបណ្តាលឱ្យមានគ្រោះមហន្តរាយអាកាសធាតុកាន់តែខ្លាំង ដែលអាចធ្វើឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរ។ បម្រែបម្រួលអាកាសធាតុកំពុងបង្កឲ្យខ្យល់ព្យុះទីហ្វុងក្នុងល្បឿនលឿនខ្លាំង ហើយតំបន់ឆ្នេរនឹងងាយរងគ្រោះបំផុតជាមួយនឹងរយៈពេលយូរជាងដីគោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង