ក្នុងពេលដែលស្ថានភាពនៃការផ្គត់ផ្គង់ផលិតផលបន្ទះឈីបរបស់សកលលោកនៅតែមិនទាន់គ្រប់គ្រាន់ ខណៈតម្រូវការទីផ្សារបន្តកើនឡើងនោះ ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានព្រមានថា ទីផ្សារហ៊ុនរបស់បណ្តាក្រុមហ៊ុនជាអ្នកផលិតនឹងមើលឃើញការដាំក្បាលចុះជាក់ជាមិនខាន។

នៅក្នុងកិច្ចការងារស្រាវជ្រាវមួយដែលអាមេរិកបានធ្វើឡើងចំពោះក្រុមហ៊ុនចំនួនជាង១៥០បានរកឃើញថា ទំហំនៃការផ្គត់ផ្គង់បានធ្លាក់ចុះខ្លាំងគិតជាចំនួនមធ្យមដែលបានធ្វើឡើងរយៈពេល៤០ថ្ងៃក្នុងឆ្នាំ២០១៩ ធៀបទៅនឹងចំនួនជាមធ្យមដែលបានធ្វើឡើងក្នុងរយៈពេល៥ថ្ងៃចុងក្រោយកាលពីចុងឆ្នាំ២០២១។

ចំនួននៃការលក់ផលិតផលអគ្គិសនីដែលប្រើប្រាស់បន្ទះឈីបមានការកើនឡើងខ្លាំងក្នុងអំឡុងពេលវិបត្តិកូវីដដែលជាហេតុធ្វើឲ្យក្រុមហ៊ុនអ្នកផលិតបន្ទះឈីបកំពុងតានតឹងខ្លាំងក្នុងការពង្រីកការផលិតរបស់ខ្លួនឲ្យស្មើទៅនឹងតម្រូវការ ហើយបញ្ហាកង្វះខាតនេះក៏កំពុងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះឧស្សាហកម្មសំខាន់ៗផ្សេងទៀតរបស់ពិភពលោកផងដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានថ្លែងថា ៖ ក្នុងពេលដែលតម្រូវការកំពុងកើនឡើងខ្ពស់ ប៉ុន្តែផលិតកម្មបានប្រើប្រាស់អស់ពីលទ្ធភាពទៅហើយ ដូចនេះ ដំណោះស្រាយតែមួយគត់នៅចំពោះមុខពេលនេះ គឺការបង្កើត និងបង្កើនសមត្ថភាពផលិតក្នុងស្រុកឲ្យបានច្រើនតាមដែលលទ្ធភាពអាចធ្វើបានជាជាងរង់ចាំផលិតផលពីក្រៅប្រទេស៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content