វិភាគ ៖ អាមេរិក និងលោកខាងលិចកំពុងអនុវត្តស្តង់ដារ២ក្នុងជម្លោះធំៗទាំង២របស់ពិភពលោក

ជម្លោះនៅអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជិត២ឆ្នាំមិនទាន់រកឃើញច្រកចេញនៅឡើយ ប៉ុន្តែកាលពីដើមខែតុលាកន្លងទៅនេះ ជម្លោះដ៏ធំមួយទៀតបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងរវាងក្រុមហាម៉ាស និងអ៊ីស្រាអែលដែលវាបានបណ្តាលឲ្យជនស៊ីវិលទាំងសងខាងបាត់បង់ជីវិតអស់ជាច្រើនពាន់នាក់រួចមកហើយ។

មានអ្នកវិភាគ និងអ្នកជំនាញជាច្រើនបានមើលឃើញថា រូបរាងនៃជម្លោះធំទាំងពីរនេះមានការកើតឡើងមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែអ្វីដែលគេបានលើកឡើងមកពិនិត្យពិច្ច័យឲ្យលំអិតនោះគេនឹងសង្កេតឃើញថា សហរដ្ឋអាមេរិក និងលោកខាងលិចដែលជាអ្នកដើរតួសំខាន់ក្នុងការដោះស្រាយជម្លោះបែរជាបានប្រើប្រាស់ស្តង់ដា២ទៅវិញចំពោះកិច្ចិខិតខំប្រឹងប្រែងរបស់ខ្លួន។

កាសែតអន្តរជាតិជាច្រើនរូមទាំង Anadolu Ajansi, Al Jazeera និង The New York Times សុទ្ធតែបានចេញផ្សាយនូវការយល់ឃើញស្រដៀងគ្នាថា លោកខាងលិច និងអាមេរិកពិតជាបានប្រើប្រាស់ស្តង់ដា២ពិតមែនចំពោះជម្លោះរវាងអ៊ុយក្រែន-រុស្សី និងហាម៉ាស-ប៉ាឡេស្ទីន ជាពិសេសទៅលើសកម្មភាពវាយប្រហាររបស់ភាគីជម្លោះទៅលើមន្ទីរពេទ្យ, ហេដ្ឋារចនា, សម្ព័ន្ធជនស៊ីវិល ហើយសូម្បីតែអ្នកកាសែតក៏រងគ្រោះដូចគ្នា។

ខណៈដែលរដ្ឋាភិបាលអាមេរិកហាក់ដូចជាមិនមានភាពស្ទាក់ស្ទើរក្នុងការចេញការថ្កោលទោស និងទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ចំពោះរុស្សីនោះ ប៉ុន្តែចំពោះជំហជាមួយនឹងអ៊ីស្រាអែលវិញ ក្រុងវ៉ាស៊ិនតោនហាក់ដូចជារក្សាភាពស្ងប់ស្ងាត់ និងចាត់ទុកថាវាគឺជាសកម្មភាពដែលស្របច្បាប់ទៅវិញក្នុងការវាយប្រហារទៅលើតំបន់ហ្គាហ្សា។

ជាឧទាហរណ៍ជាក់ស្តែង ទោះបីជាចំនួនអ្នកស្លាប់នៅមន្ទីរពេទ្យ Al Ahli Baptish នៅហ្គាហ្សាមានចំនួនច្រើនជាងចំនួនអ្នកស្លាប់នៅមន្ទីរពេទ្យក្នុងទីក្រុង Mariupol កាលពីខែមិនាឆ្នាំ២០២២កន្លងទៅក្តី ប៉ុន្តែអាមេរិក និងលោកខាងលិចនាំគ្នាស្តីបន្ទោសយ៉ាងខ្លាំងចំពោះប្រទេសរុស្សីជាជាងការថ្កោលទោសចំពោះអ៊ីស្រាអែល។

ថ្លែងចំពោះការវាយប្រហារលើគោលដៅមន្ទីរពេទ្យក្នុងទីក្រុង Mariupol ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ការវាយប្រហារនេះគឺជាភាពអយុត្តិធម៌ និងជា ការអាម៉ាស់បំផុតដល់ពិភពលោកទាំងមូល។ លោកបាននិយាយថា ពិភពលោកទាំងមូលរួបរួមគ្នាគាំទ្រអ៊ុយក្រែន និងធ្វើយ៉ាងណាបង្ខំឲ្យប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវតែទទួលខុសត្រូវទាំងអស់ចំពោះហេតុការណ៍នេះ។ ប៉ុន្តែ បន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា លោក Biden បែរត្រឹមបាននិយាយថា លោកមានការសោកស្តាយយ៉ាង ខ្លាំងចំពោះហេតុការណ៍នោះ។

លោក Biden បាននិយាយនៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដោយសំដៅលើការអះអាងរបស់អ៊ីស្រាអែលថា ក្រុមជីហាតអ៊ីស្លាមទៅវិញទេ ដែលជាអ្នករៀបចំផែនការវាយប្រហារ។

ខណៈដែលហេតុការណ៍វាយប្រហារចាប់ផ្តើមដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាដែលបានធ្វើឲ្យពលរដ្ឋស៊ីវិលអ៊ីស្រាអែលស្លាប់ជាង១៤០០នាក់នោះ គិតមកទល់ពេលនេះអ៊ីស្រាអែលបានបើកប្រតិបត្តិការតបតវិញក្នុងការឈានទៅដល់ការគ្រប់គ្រងតំបន់ហ្គាហ្សាទាំងមូលនោះបានធ្វើឲ្យជនស៊ិវិលក្នុងតំបន់ហ្គាហ្សាស្លាប់ជាង ៩ ៥០០នាក់រួមមានទាំង ៣ ៩០០នាក់ជាកុមារ និងជាង ២ ៥០០នាក់ជាស្ត្រី។

មកទល់បច្ចុប្បន្ន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅតែមិនបញ្ចេញប្រតិកម្មអ្វីឡើយចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើមន្ទីរពេទ្យនៅហ្គាហ្សា និងប្រតិបត្តិការយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែល ខណៈដែលសេតវិមានទាំងមូលកំពុងស្តីបន្ទោសខ្លាំងទៅលើក្រុមហាម៉ាសដែលវាផ្ទុយទាំងស្រុងទៅនឹងស្ថានភាពដូចគ្នានៅអ៊ុយក្រែនដោយយោធារុស្ស៊ី។ ក្រៅពីនោះអ្វីដែលគេមើលឃើញកាន់តែច្បាស់ថា ស្តង់ដា២របស់លោកខាងលិច​ និងអាមេរិកកំពុងត្រូវបានអនុវត្តទៅលើជម្លោះទាំងនេះនោះគឺរបាយការណ៍ស្លាប់របស់ក្រុមអ្នកកាសែតអន្តរជាតិ។

កាលពីហេតុការណ៍ស្លាប់អ្នកកាសែតអាមេរិក លោក Brent Renaud នៅអ៊ុយក្រែនភ្លាម អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិកបានថ្លែងថា ពួកយើងមានអារម្មណ៍ខ្លោចផ្សារបំផុតនៅពេលដែលបានដឹងថាអ្នកកាសែត និងក្រុមការងារមិនមានប្រដាប់ដោយអាវុធផ្សេងទៀតត្រូវបានសម្លាប់ និងរបួសនៅអ៊ុយក្រែនដោយយោធារុស្ស៊ី។ ប៉ុន្តែក្នុងពេលដែលអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាសម្លាប់ក្រុមអ្នកកាសែតអន្តរជាតិដល់ទៅ៣៦នាក់នៅហ្គាហ្សានោះ​ អ្នកនាំពាក្យក្រសួងការបរទេស ឬក្រុមមន្ត្រីអាមេរិកផ្សេងទៀតមិនមានអ្នកណាម្នាក់ចេញមកធ្វើការឆ្លើយតប ឬថ្កោលទោសឡើយចំពោះកងកម្លាំងយោធាអ៊ីស្រាអែលនោះទេ។

គួរឲ្យដឹងដែរថា នៅថ្ងៃពុធសប្ដាហ៍នេះ​ កិច្ចប្រជុំប្រទេសមហាអំណាច G7 ថ្នាក់រដ្ឋមន្ត្រីការបរទេសនឹងត្រូវធ្វើឡើងដើម្បីពិភាក្សាគ្នាទៅលើបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាសដែលរួមមានទាំងដំណើរការផ្តល់ជំនួយមនុស្សធម៍ និងដំណើរការនៃបទឈប់បាញ់គ្នាផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)