ក្រុមហ៊ុនធំៗ​របស់​វៀតណាម​ចំនួន​៦ បង្ហាញពី​គម្រោង​ចូលមកវិនិយោគ​នៅ​កម្ពុជា​បន្ថែម

ភ្នំពេញ ៖​ ក្រុមហ៊ុន​របស់​ប្រទេស​វៀតណាម​ចំនួន​៦ ដែលសុទ្ធតែជាក្រុមហ៊ុនធំៗ​បានបង្ហាញពី​បំណង​ចូល​មក​​ពង្រីក​ការ​វិនិយោគ​បន្ថែម​នៅក្នុ​ងប្រទេស​កម្ពុជានា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ​​ក្រុមហ៊ុន​ធំៗ​ដែល​បង្ហា​ញ​ពី​បំណង​ចូលមក​វិនិយោគនៅកម្ពុជា​ទាំង​នោះមានជា​ក្រុមហ៊ុន​កសិកម្ម ក្រុមហ៊ុន​បច្ចេកវិទ្យា អាកាសចរណ៍​ ឧ​ស្សាហកម្មយានយន្ត​ ធនាគារជាដើម ។​ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ទី​ស្ដីកា​រគណៈរដ្ឋមន្ត្រីក្រោយកិច្ច​ដំណើរទស្សន​កិច្ច​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅប្រទេស​វៀតណាម ។

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បានបង្ហាញ​ក្រុមហ៊ុន​ចំនួន​៦​ដែលបានជួបជាមួយ​សម្ដេចធិបតី​ និង​បានជម្រាប​ជូនសម្ដេចធិបតី​ពីគោល​បំណង​ចូលមក​ពង្រីកការ​វិនិយោគ​របស់ខ្លួន​នៅ​កម្ពុ​ជា រួមមាន ក្រុមហ៊ុន Viettel ដែ​ល​​មាន​ប្រតិបត្តិការ​សេវាទូរសព្ទ​ និងអ៊ីន​ធើណេត​នៅកម្ពុជា ក្រុមហ៊ុន​ អាកាស​ចរណ៍​ VietJet Group ក្រុម​ហ៊ុន​​សម្ព័ន្ធឧស្សាហកម្ម​កៅស៊ូវៀតណាម ធនាគារ​វិនិយោគ​ និងអភិវឌ្ឍន៍​វៀតណាម​ ក្រុមហ៊ុន​Thaco និង​ក្រុម​ហ៊ុន​ Vingroup Corporation ។​

ក្រុមហ៊ុន​ទាំង​នេះ​បានបង្ហាញពី​ឆន្ទៈ​ក្នុងការ​ពង្រីក​គម្រោង​វិនិយោគដែល​មានស្រាប់​ និងបំណង​ដាក់ទុន​វិនិ​យោគ​​ថ្មីៗ​បន្ថែម​ទៀត​នៅកម្ពុជា ។​

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ក៏បាន​សាទរ​ភាពរីកចម្រើនរបស់​ក្រុមហ៊ុន​ទាំងនោះ ទាំង​នៅ​ប្រទេស​វៀតណាម​ និង​ប្រទេស​កម្ពុជា ហើយ​សម្ដេច​ធិបតី​ក៏បានលើ​ក​ទឹកចិត្ត​ដល់​ក្រុមហ៊ុនទាំង​៦ ពង្រីក​ការ​វិនិយោគ​ថ្មីៗ​បន្ថែម​ទៀត ខណៈ​កម្ពុជា​បាន និងកំពុង​ផ្ដល់​នូវ​បរិយាកាស​វិនិយោគ​យ៉ាង​អំណោយ​ផល​ ជាពិសេស​តាមរយៈ​ច្បាប់​វិនិយោគថ្មីរបស់​ព្រះរាជាណាចក្រកម្ពុជា ។​

ឯកឧត្តម ​ស៊ុន ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានលើកឡើង​ថា​កម្ពុជា​ស្វាគមន៍​គ្រប់បណ្ដា​វិនិយោគ​មកពីគ្រប់ប្រទេស​ ដែល​មានបំណង​ចូលមក​វិនិយោគនៅក្នុ​ងប្រទេស​កម្ពុជាដើម្បីបង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​មានឱ្យ​មានប្រាក់ចំណូល​ផ្គត់ផ្គង់​ជីវភាពគ្រួសារ​ និងជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផងដែរ ។

បើតាមឯកឧត្តម​បានបញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ មាន​ក្រុមហ៊ុន​បរទេសជាច្រើន​បន្តចូលមក​កម្ពុជា​ស្វែង​រក​ឱកាស​វិនិយោគ​ទៅតាមជំនាញ​​របស់​ពួកគេ ហើយកម្ពុជា​ក៏បានរៀបចំ ក្រុមការងារ​ និងមន្ត្រី រង់ចាំស្វាគមន៍​និងសម្របសម្រួល​ដល់ក្រុមហ៊ុន​បរទេស​ទាំង​ចូល​ដែលមានបំណង​ចូលមក​វិនិយោគនៅក្នុ​​ង​ប្រ​ទេស​កម្ពុជា​ ។

គួរ​បញ្ជាក់ថា ​ក្រុមហ៊ុនទាំង​៦​ ដែល​បានជួ​បសម្ដេចធិបតី ហ៊ុន ម៉ាណែត មួយ​ចំនួន​បាន​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួននៅកម្ពុជា​រួចស្រេច​ទៅហើយ ដូចជា​ក្រុមហ៊ុន Viettel ជាក្រុមហ៊ុន​ទូរសព្ទចល័ត ​និងអ៊ីន​ធើណេត​ក្រោម​ស្លាក​យីហោ​ Metfone ក្រុមហ៊ុន​ Thaco ជាក្រុមហ៊ុនវិនិយោគ​លើ​កសិកម្ម​ដ៏ធំមួយ​នៅប៉ែក​ឦសាននៃប្រទេសកម្ពុជា​( រតនគីរី និង ក្រចេះ ) ធនាគារ​វិនិយោគ​ និងអភិវឌ្ឍន៍វៀតណាម ដែល​នៅកម្ពុជា​ហៅថា​ ធនាគារ​វិនិយោគ​និ​ងអភិវឌ្ឍន៍កម្ពុជា ( BIDC )​ ក្រុមហ៊ុន​អាកាស​ចរណ៍  VietJet ជាដើម​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ