ធនាគារពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយនាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការបន្តកម្មវិធីភាពជាដៃគូ រវាងរាជរដ្ឋាភិបាលជាមួយធនាគារពិភពលោកសម្រាប់ ឆ្នាំ២០២៥-២០២៩។

លោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) នាយិកាគ្រប់គ្រង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលោកស្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានមាំមួន និងយូរអង្វែង ។

លោកស្រីនាយិកា មានជំនឿជាក់ថា ជំនួបជាមួយសម្ដេចធិបតីនាឱកាសនេះនឹងបន្ដជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត និងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីភាពប្រទាក់ក្រឡា និងស្របគ្នានៃឯកសារគោលនយោបាយអភិវឌ្ឍន៍ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទិសដៅគោលនយោបាយ និងការងារសំខាន់ៗ របស់ធនាគារពិភពលោក ក្នុងកម្រិតសកល និងក្នុងកម្រិតប្រទេសកម្ពុជាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍លោកស្រីនាយិកា ដែលបានអញ្ជើញមកបំពេញបេសកកម្ម​ការ​ងារនៅកម្ពុជា ដោយសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ធនាគារ​ពិភព​លោក ចំពោះការចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។

សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្តនៃការបន្តកិច្ចសហប្រតិបត្តិការរបស់​ធនា​គារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការបន្តកម្មវិធីភាពជាដៃគូរវាងរាជរដ្ឋាភិបាល​ជាមួយ​ធនាគារពិភពលោកសម្រាប់ឆ្នាំ២០២៥-២០២៩។

សម្តេចធិបតី ក៏បានជម្រាបជូនលោកស្រីនាយិកាគ្រប់គ្រងពីការដាក់ចេញកម្មវិធីគោលនយោបាយ​អាទិ​ភាពទាំង៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ និងវិធានការចំនួន៥ សម្រាប់ដោះស្រាយ​ក្នុង​នីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាព​ធន់ ការធានាកំណើន ចីរភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែ​ក្លាយ​ទៅជាប្រទេសមានចំណូលខ្ពស់។

សម្តេចធិបតី និងលោកស្រីនាយិកា ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការ​លើការ​អភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងនៅក្នុងវិស័យអាទិភាពមួយចំនួន រួមមាន៖ វិស័យអប់រំ វិស័យសុខា​ភិបាល វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

នំបញ្ចុកកំប៉ុង ជាអាហារកែច្នៃថ្មី ប្លែក បង្កើតឡើងដោយកូនខ្មែរ និងកំពុងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2024

កូនខ្មែរមួយរូបដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េ បានកែច្នៃ និងផលិតជានំបញ្ចុកកំប៉ុង រួមជាមួយនឹងល្បោយជាប្រភេទបន្លែក្រៀម ដែលមានរសជាតិឆ្ងាញ់ ងាយស្រួលចម្អិន អាចរក្សាទុកបានយូរ

ខេត្តចំនួន៦ ទាក់ទាញបានគម្រោងវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទំហំទឹកប្រាក់ជិត៣០០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ខេត្តចំនួន៦ទាក់ទាញបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងផ្សេងៗដែលមានទំហំទឹកប្រាក់ជិត៣០០លានដុល្លារអាមេរិក

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៤ ផ្តោតលើប្រធានបទសំខាន់ៗ៤ ខណៈផលិតផលក្នុងស្រុកសរុបមានជិត៤ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ«អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាព

អ្នកអភិវឌ្ឍន៍​ផ្សារទំនើប គួរ​សិក្សា​ពីទីផ្សារ​ឱ្យបានច្បាស់មុន​ចាប់ផ្ដើម​គម្រោង​ថ្មីៗ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/10/2024

ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិយោគលើ​ផ្សារទំនើប​​កម្រិតមធ្យម និងបែបសហគមន៍ បានកើនឡើងគួរឱ្យ​កត់សម្គាល់​ ជាពិសេស​នៅរាជធានីភ្នំពេញ

ចិន ដាក់ពន្ធលើការនាំចូលស្រាកូញ៉ាក់របស់អឺរ៉ុប បន្ទាប់ពីសហភាពអឺរ៉ុបដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ចិនបានសងសឹកទៅលើសហភាពអឺរ៉ុបតាមរយៈការកំណត់ និងដាក់ពន្ធលើការនាំចូលស្រាកូញ៉ាក់របស់អឺរ៉ុបបន្ទាប់ពីសហភាពអឺរ៉ុបបានកំណត់ និងដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន។

ធនាគារជាតិអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2024

ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចពោះកម្ចីក្រៅផ្លូវការ និងការដាក់លុយវិនិយោគដើម្បីទទួលបានការប្រាក់ខ្ពស់ ដើម្បីកុំធ្លាក់ចូលក្នុងអន្ទាក់បំណុល និងការបោកប្រាស់ពីសំណាក់ជនខិលខូច

ចេតនាទុច្ចរិតគេចវ៉េសមិនផ្ទេរប្រាក់ត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2024

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បញ្ជាក់ថា ការមានចេតនាទុច្ចរិត គេចវ៉េសមិនផ្ទេរត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ

ធនាគារពិភពលោកព្រមានអំពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចចិន និងឥទ្ធិពលអវិជ្ជមានមកលើតំបន់អាស៊ីខាងកើត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចមហាយក្សចិន នឹងមិនអាចសម្រេចបានតាមផែនការរបស់រដ្ឋាភិបាលក្រុងប៉េកាំងឡើយ ហើយបន្តជះឥទ្ធិពលអវិជ្ជមានទៅដល់ប្រទេសអភិវឌ្ឍផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់ ជាពិសេសគឺអាស៊ីខាងកើត

វិធីសាស្ត្រងាយៗដើម្បីទប់ចិត្តមិនឱ្យចាយវាយលើសខ្ទង់ និងបង្កើនការសន្សំ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2024

ជំហានដំបូងដើម្បីកុំឱ្យប៉ះពាល់ដល់ការចាយវាយប្រចាំថ្ងៃ ពេលបានចំណូលមក គឺត្រូវដកទុកមួយចំណែកសម្រាប់ចំណាយចាំបាច់ដូចជា ថ្លៃផ្ទះ ថ្លៃទឹកភ្លើង និងថ្លៃម្ហូបអាហារជាដើម។

សង្រ្គាមនៅមជ្ឈិមបូព៌ានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរ ជាពិសេសលើវិស័យថាមពល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2024

ភាពតានតឹងកាន់តែខ្លាំងឡើងនៃសង្រ្គាមនៅមជ្ឈិមបូព៌ានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរ ជាពិសេសលើវិស័យថាមពល