បរទេស៖ អន្ទង់ត្រូវបានគេចាត់ទុកថាប្រភេទសត្វរស់នៅក្នុងទឹក និងផ្តល់សាច់ជាអាហាររបស់មនុស្សដ៏មានតម្លៃ និងកម្របំផុតនៅក្នុងប្រទេសជប៉ុនដែលជារៀងរាល់ឆ្នាំតម្លៃរបស់វាមានការប្រែប្រួលជានិច្ច ខណៈដែលកាលពីឆ្នាំ២០១៨ គ្រាន់តែតម្លៃរបស់កូនអន្ទង់រស់បានកើនឡើងរហូតទៅដល់ ៣៥ ០០០ ដុល្លារក្នុង១គីឡូក្រាម។
តើហេតុអ្វីបានជាអន្ទង់នៅប្រទេសជប៉ុនមានតម្លៃថ្លៃខ្លាំងបែបនេះ ហើយពិបាកក្នុងការផ្គត់ផ្គង់?
អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ ពលរដ្ឋជប៉ុនចូលចិត្តទទួលទានសាច់អន្ទង់ជាអាហារ ដោយភោជនីយដ្ឋានខ្លះនៅក្នុងប្រទេសជប៉ុនអាចប្រើប្រាស់សាច់អន្ទង់ពេញវ័យដល់ទៅ ៤០ ឬ ៥០ តោនក្នុងមួយឆ្នាំដើម្បីបម្រើសេវាកម្មម្ហូបអាហារ។
អន្ទង់ដែលប្រើប្រាស់នៅជប៉ុនជាប្រភេទអន្ទង់ដែលមានឈ្មោះថា Anguilla Japonica ដែលសំបូរឃើញមាននៅតំបន់អាស៊ីខាងកើត ប៉ុន្តែដោយសារតែមានការនេសាទច្រើនពេក និងកំណើននៃចំនួនមនុស្សដែលមានទំនោរចូលចិត្តទទួលទានផងនោះ បច្ចុប្បន្ននេះបានបណ្តាលឲ្យចំនួននៃសត្វអន្ទង់មានការធ្លាក់ចុះជាបន្តបន្ទាប់ ដោយចាប់តាំងពីឆ្នាំ១៩៨០រហូតមក វត្តមាននៃសត្វអន្ទង់បានធ្លាក់ចុះទៅដល់ ៧៥ភាគរយ ដែលនេះគឺជាកត្តាធំបំផុតធ្វើឲ្យតម្លៃអន្ទង់បានស្ទុះឡើងខ្លាំងនៅក្នុងទីផ្សារប្រទេសជប៉ុន។
ម្ចាស់ភោជនីយដ្ឋាន Surugaya លោក Rui Kinoshita បានប្រាប់ឲ្យដឹងថា តម្លៃរបស់សត្វអន្ទង់ពេញវ័យបានកើនឡើងជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំនេះគឺមានការកើនឡើងដល់ទៅ ៣ ដងធៀបនឹងឆ្នាំទៅ។ លោកបន្តថា តម្លៃអន្ទង់វាប្រៀបបានទៅនឹងអាយុជីវិតនៃភោជនីយដ្ឋានរបស់លោកព្រមទាំងភោជនីយដ្ឋានផ្សេងទៀតដែលពឹងផ្អែកលើអាហារមួយប្រភេទនេះ ដូច្នេះបើតម្លៃកើនឡើងខ្លាំងនោះពួកគេនឹងជួបផលលំបាកក្នុងការស្វែងរកប្រាក់ចំណេញពីការលក់ជាក់ជាមិនខាន។
បញ្ហាចម្បងដែលធ្វើឲ្យអន្ទង់ក្លាយទៅជាប្រភេទសត្វកម្រនៅក្នុងប្រទេសជប៉ុន ដោយសារកសិដ្ឋានចិញ្ចឹមអន្ទង់នៅក្នុងប្រទេសជប៉ុនភាគច្រើនមិនសូវមានបច្ចេកទេសក្នុងការបង្កាត់ពូជវានោះទេ ពោលគឺពួកគេបានត្រឹមតែទទួលទិញកូនអន្ទង់តូចៗប្រភេទ (Glass Eel) ដែលចាប់បានពីក្នុងព្រៃប៉ុណ្ណោះ។ ពួកគេចំណាយពេលវេលាមួយឆ្នាំដើម្បីទទួលបានសត្វអន្ទង់ពេញវ័យ និងអាចយកទៅលក់បាន មិនត្រឹមតែប៉ុណ្ណោះវាត្រូវការចំណាយលុយច្រើនសម្រាប់ការចិញ្ចឹមទាំងបច្ចេកវិទ្យា និងចំណីរបស់សត្វអន្ទង់។
អន្ទង់ពេញវ័យត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ទាំងអាយុ និងខ្នាត ឧទាហរណ៍ដូចជានៅភោជនីយដ្ឋានមួយដែលមានឈ្មោះថា Surugaya និងមានអាយុកាលច្រើនឆ្នាំរហូតដល់ទៅ ១៥០ ឆ្នាំមកហើយនោះពួកគេប្រើប្រាស់តែអន្ទង់ដែលមានគុណភាពល្អបំផុតប៉ុណ្ណោះ។
រាល់មុខម្ហូបធ្វើពីសាច់អន្ទង់ដែលល្បីបំផុតរបស់ហាងគឺំមានឈ្មោះថា Kabayaki ដែលមនុស្សទូទៅត្រឹមមើលឃើញមុខម្ហូបហាក់ដូចជាធម្មតា ប៉ុន្តែចុងភៅដែលអាចចម្អិនអាហារពិសេសប្រភេទនេះបានគឺទាមទារឲ្យបានបទពិសោធន៍ និងជំនាញដល់ទៅ ៨ឆ្នាំ ទាំងផ្នែកវះយកសាច់ វះយកឆ្អឹង ប្រឡាក់គ្រឿងផ្សំ ហើយសូម្បីតែការឈរអាំងសាច់អន្ទង់ក្តីក៏ទាមទារឲ្យមានបទពិសោធន៍ច្បាស់លាស់ ហើយសម្រាប់តម្លៃម្ហូប១ប្រអប់តូចសម្រាប់មនុស្សម្នាក់វាអាចមានតម្លៃរហូតទៅដល់ជាង ៩០ ដុល្លារ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content