ប្រតិបត្តិករហិរញ្ញវត្ថុ ៖ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុតែងផ្តល់ប្រឹក្សាដល់អតិថិជនមុននឹងផ្តល់កម្ចី

ភ្នំពេញ ៖ ប្រតិបត្តិករហិរញ្ញវត្ថុបានលើកឡើងថា គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតែបន្តតួនាទីជាអ្នកជួយគាំទ្រផ្នែកហិរញ្ញវត្ថុជូនប្រជាជន និងអាជីវកម្មទាំងអស់ ខណៈដែលធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុតែងផ្តល់ប្រឹក្សាដល់អតិថិជនមុននឹងផ្តល់កម្ចី។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី ​(LOLC) បានឱ្យដឹងទៀតថា តួនាទីរបស់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺនៅតែបន្តជួយគាំទ្រប្រជាជន និងអាជីវកម្មទាំងអស់ គឺបន្តអនុវត្តការងារដោយអត់មានការរួញរានោះទេ

លោកថា ៖

“ជាជំហររបស់យើង គឺថាធ្វើយ៉ាងម៉េចដើម្បីឱ្យអាជីវកម្មទាំងខ្នាតតូច និងមធ្យម ឬខ្នាតតូចបំផុត ក៏ដូចជាអតិថិជនរបស់យើងមានលទ្ធភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដើម្បីប្រើប្រាស់សាច់ប្រាក់ក្នុងការស្តារ និងពង្រីកមុខរបររបស់ពួកគាត់។”

លោក សុខ វឿន បានថ្លែងថា ជាទូទៅតាមការសិក្សា និងមើលពីទិដ្ឋភាពទូទៅ អតិថិជនដែលទទួលបានឥណទានពីខាងមីក្រូហិរញ្ញវត្ថុផ្លូវការ ក៏ដូចជាធនាគារ ឃើញថាមានជីវភាពកាន់តែប្រសើរ ប៉ុន្តែក្នុងនោះឃើញមានអតិថិជនតិចតួចបំផុតដែលជួបនឹងបញ្ហា។

លោកបន្តថា ៖

“ជាទូទៅ ភាគច្រើនបញ្ហាដែលកើតមានមិនមែនជាបញ្ហាដែលកើតចេញពីធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ ប៉ុន្តែកើតចេញពីអតិថិជន ដែលពួកគាត់យកកម្ចីទៅប្រើប្រាស់មិនចំគោលដៅ ខុសពីអ្វីដែលបានពិភាក្សាជាមន្ត្រីជំនាញហិរញ្ញវត្ថុ។”

ជាមួយគ្នានេះ លោក សុខ វឿន ក៏បានបញ្ជាក់ថា ប្រសិនបើអតិថិជនមានបញ្ហានឹងរឿងបំណុលសងមិនរួច សូមឱ្យអង្គុយចរចាជាមួយនឹងស្ថាប័ន តែកុំឱ្យទៅខ្ចីបំណុលនៅស្ថាប័នផ្សេង ឬពីឯកជនដើម្បីយកមកដោះស្រាយ វានឹងអាចជួបគ្រោះថ្នាក់។ ដូច្នេះបើមានបញ្ហា សូមដោះស្រាយតាមនីតិវិធីជាមួយគា្ន ចៀសវាងការបង្វិលបំណុលពីនេះ ពីនោះ ដែលឱ្យមានបំណុលច្រើនលើសលប់។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ៖«គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុតែងតែផ្តល់ប្រឹក្សា និងយោបល់ដល់អតិថិជន។

លោកបណ្ឌិតបានបញ្ជាក់ថា ៖

“ជាធម្មតា ពេលអតិថិជនដាក់ពាក្យសុំខ្ចីប្រាក់ គាត់តែងតែចង់បានច្រើន តែស្ថាប័នពិនិត្យលើផែនការអាជីកម្មរបស់គាត់ថា តើលំហូរសាច់ប្រាក់ដែលកើតមកពីអាជីវកម្ម មានគ្រប់គ្រាន់សម្រាប់គាត់ខ្ចីទំហំឥណទានប៉ុន្នឹងដែរ ឬទេ? ក្នុងករណីថា លំហូរសាច់ប្រាក់មិនគ្រប់គ្រាន់ទេ ហើយគាត់ចង់ទំហំឥណទានធំ ស្ថាប័នមិនអាចផ្តល់ឱ្យធំទៅតាមអ្វីដែលគាត់ចង់បាននោះទេ។ ប៉ុន្តែនៅពេលសាច់ប្រាក់ត្រូវទៅតាមផែនការអាជីវកម្មរបស់គាត់ហើយ ទើបស្ថាប័នបានចាប់ផ្តើមពិនិត្យមើលទ្រព្យធានា។”

លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ផងដែរថា ជាគោលការណ៍របស់ស្ថាប័នហិរញ្ញវត្ថុ ឬធនាគារ ភាគច្រើនគេមិនមើលទៅទ្រព្យធានាមុន ហើយពិនិត្យមើលទៅរំហូរសាច់តាមក្រោយនោះទេ ប៉ុន្តែគេតែងពិនិត្យមើលទៅលើរំហូរសាច់ប្រាក់មុន ហើយបានគេពិនិត្យទៅលើទ្រព្យធានាក្រោយមុនពេលសម្រេចផ្ដល់កម្ចី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សម្តែង​ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​កំពុង​កើនឡើង​ ​និង​ការ​ផ្លាស់ប្តូរ​គោលជំហរ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ក្រុង​តូក្យូ ​​ប្រទេស​ជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ

បើកចំហជើងមេឃ ! ការលើកលែងទិដ្ឋាការ ជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មី ជួយជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បើកចំហជើងមេឃ ! ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងបើកកិច្ចពិភាក្សា និងស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល

កម្មវិធី​ ​«​Race Across the ​World​»​ ​ជ្រើសរើស​កម្ពុជា​ ​បង្ហាញ​សម្រស់ ​និង​បេតិកភណ្ឌ​ទៅកាន់​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

​កម្ម​វិធី​ ​«​Race Across the ​World​» ​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​មួយ​ក្នុង​ដំណើរការ​ប្រកួត ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​សម្រស់​ ​បេតិកភណ្ឌ​ ​វប្បធម៌ ​និង​ភាព​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា​ ​ទៅកាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក​

NBC​-​UN​៖​ ១៦ ​ក្នុង​ចំណោម​សកម្មភាព​អាទិភាព​ ​២២ ស្តី​ពី​មីក្រូ​ហិរញ្ញវត្ថុ​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/08/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​និង​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​រៀបចំ​កិច្ច​ពិគ្រោះយោបល់​កម្រិត​ខ្ពស់​លើក​ទី​៤​ ​ស្តីពី ​«​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ​ដោយ​បង្ហាញ​ថា​ ​សកម្មភាព​អាទិភាព​ ១៦ ​ក្នុង​ចំណោម​ ​២២ ​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​២០២៤​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា