ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងរឹងមាំ

ភ្នំពេញ ៖ ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងភាពរឹងមាំ ខណៈភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងតំបន់ បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នជាងមុនក្នុងការផ្តល់ឥណទាន។

យោងតាមរបាយការណ៍​ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ប្រព័ន្ធធនាគាររក្សាបានភាពធន់ និងបន្តមានវឌ្ឍនភាព ដោយទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៦,១% (ដល់ ៣៥៦,៩ ទ្រីលានរៀល ស្មើ ៨៨,៣ ប៊ីលានដុល្លារអាមេរិក) ដែលក្នុងនោះ ទ្រព្យសកម្មវិស័យធនាគារកើនឡើង ១៤,៤% ខណៈដែលទ្រព្យសកម្មវិស័យមីក្រូហិរញ្ញវត្ថុធ្លាក់ចុះ -៤៦,៩% និងវិស័យភតិសន្យាហិរញ្ញវត្ថុ -៩,៧%។

ឥណទានទៅកាន់វិស័យចម្បងៗបានថមថយកំណើនមកត្រឹម ២,៦% (ដល់ ២៣៨,១ ទ្រីលានរៀល ស្មើ ៥៨,៩ ប៊ីលានដុល្លារអាមេរិក) ក្នុងពេលដែលប្រាក់បញ្ញើអតិថិជនមានកំណើនក្នុងអត្រា ១៣,៤% (ដល់ ២០៩,៩ ទ្រីលានរៀល ស្មើ ៥១,៩ ប៊ីលាន ដុល្លារអាមេរិក)។

ស្ថានភាពដើមទុនរបស់ប្រព័ន្ធធនាគារបន្តរក្សាបានភាពរឹងមាំ ដោយអនុបាតភាពគ្រប់គ្រាន់នៃដើមទុនមានកម្រិតខ្ពស់ដល់ ២២,៦% សម្រាប់វិស័យធនាគារ និង ២៧,៧% សម្រាប់ វិស័យមីក្រូហិរញ្ញវត្ថុ ខ្ពស់ជាងកម្រិតកំណត់នៃបទប្បញ្ញត្តិ (១៥%) ស្របពេលដែលទ្រនាប់ដើមទុន ខនស៊ើវេសិនត្រូវបានរក្សាក្នុងកម្រិត ១,២៥%។ ជាមួយគ្នានេះ សន្ទនីយភាពបន្តមានកម្រិតខ្ពស់ ដោយអនុបាតក្របខ័ណ្ឌសន្ទនីយភាពមានអត្រា ១៧៩,១% ចំពោះវិស័យធនាគារ និង ២០២,៤% ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ ខ្ពស់ជាងកម្រិតកំណត់នៃបទប្បញ្ញត្តិ (១០០%)។ ចំណែកឯអនុបាតឥណទានមិនដំណើរការមានកម្រិត ៦,៨% ចំពោះវិស័យធនាគារ និង ៨,៣% ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ ដែលស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។

ការរក្សាស្ថិរភាពនៃប្រព័ន្ធធនាគារទាំងមូលត្រូវបានបន្តយកចិត្តទុកដាក់អនុវត្តដោយបុរេសកម្ម តាមរយៈការដាក់ចេញបទប្បញ្ញត្តិមីក្រូនិងម៉ាក្រូប្រុងប្រយ័ត្ន និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាប្រចាំ ដើម្បីពង្រឹងភាពធន់របស់ គ្រឹះស្ថាននីមួយៗ ជាមួយនឹងការធ្វើស្ត្រេសតេស្តលើភាពរឹងមាំនៃដើមទុននិងសន្ទនីយភាព។ ទន្ទឹមនេះ បរិយាបន្នហិរញ្ញវត្ថុត្រូវបានបន្តលើកកម្ពស់ជាលំដាប់ ដោយចំនួនគណនីប្រាក់បញ្ញើអតិថិជននៅក្នុងប្រព័ន្ធធនាគារបានកើនដល់ ២១,៣ លានគណនី និងគណនីឥណទានអតិថិជនកើនដល់ ៤ លានគណនី។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកនិងតំបន់ បានជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នជាងមុនក្នុងការផ្តល់ឥណទាន ហើយស្របពេលដែលការងើបឡើងយឺតនៃវិស័យមួយចំនួនផងនោះ កំណើនឥណទានបានថមថយជាបន្តបន្ទាប់ដល់កម្រិតទាបក្នុងអត្រា ២,៦% ដែលជាកម្រិតទាបនៅក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ។ ជាមួយគ្នានេះ អនុបាតឥណទានមិនដំណើរការមាននិន្នាការកើនឡើងជាបន្តបន្ទាប់ដល់ ៦,៨% ចំពោះវិស័យធនាគារ និង ៨,៣% ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ។ កម្រិតខ្ពស់នេះមួយផ្នែកបណ្តាលមកពីការថមថយល្បឿនកំណើនឥណទានផងដែរ។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា ទោះយ៉ាងណា អនុបាតឥណទានមិនដំណើរការនៅបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ហើយធនាគារជាតិនៃកម្ពុជាបានតាមដាន និងវាយតម្លៃជាប្រចាំនូវហានិភ័យឥណទាន ក៏ដូចជាហានិភ័យពាក់ព័ន្ធនានា។ ក្នុងស្ថានភាពនេះ បទប្បញ្ញត្តិអនុគ្រោះត្រូវបានបន្តអនុវត្តដោយប្រុងប្រយ័ត្នសំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របពេលដែលការត្រួតពិនិត្យ និងការធ្វើស្ត្រេសតេស្តលើគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុត្រូវបានធ្វើឡើងជាប្រចាំ ដែលលទ្ធផលបានបង្ហាញថា ប្រព័ន្ធធនាគារកម្ពុជារក្សាបានភាពរឹងមាំ។

ជាក់ស្តែង អនុបាតភាពគ្រប់គ្រាន់នៃដើមទុនមានកម្រិតខ្ពស់ដល់ ២២,៦% សម្រាប់វិស័យធនាគារ និង ២៧,៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុខ្ពស់ជាងកម្រិតកំណត់ ១៥% ដែលបង្ហាញពីភាពរឹងមាំនៃដើមទុន។ ចំណែកឯអនុបាតក្របខ័ណ្ឌសន្ទនីយភាពមានអត្រា ១៧៩,១% ចំពោះវិស័យធនាគារ និង ២០២,៤% ចំពោះវិស័យមីក្រូហិរញ្ញវត្ថុខ្ពស់ឆ្ងាយពីកម្រិតកំណត់ ១០០% ដែលបង្ហាញពីលទ្ធភាពខ្ពស់នៃការផ្តល់ឥណទាននិងការគ្រប់គ្រងហានិភ័យសន្ទនីយភាព។

លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា ដើម្បីពង្រឹងការការពារហានិភ័យឥណទានក្រោយពីឥណទានមិនដំណើរការកើនឡើង សំវិធានធនក៏បានបង្កើន ហើយការកើនឡើងសំវិធានធននេះ គួបផ្សំនឹងការថយចុះកំណើនឥណទានបានបន្ថយលទ្ធភាពស្វែងរកប្រាក់ចំណេញគួរឱ្យកត់សម្គាល់ផងដែរ។ ក្នុងបរិការណ៍នេះ ការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៏ត្រូវបានលើកទឹកចិត្ត ដើម្បីពង្រឹងភាពរឹងមាំនៃគ្រឹះស្ថាន ក៏ដូចជាប្រព័ន្ធធនាគារទាំងមូល។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា វិស័យធនាគារ គឺជាវិស័យមួយដែលអនុលោមយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រិតក្រមរបាយការណ៍ហិរញ្ញវត្ថុ កម្រិតថ្នាក់ជាតិ និងអន្តរជាតិ និងជាវិស័យដ៏ចម្បងមួយដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋយ៉ាងខ្ជាប់ខ្ជួន។

លោក រ័ត្ន សោភ័ណ បានថ្លែងបន្តថា វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ និងឈានទៅរករបត់នៃកំណើនមួយប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព ពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុ បាន និងកំពុងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព