ប្រធាន CBC បញ្ជាក់ពីបញ្ហា និងដំណើរការបង់សងត្រឡប់យឺតលើស ៩០ថ្ងៃ

ភ្នំពេញ ៖ របាយការណ៍ស្តីពីស្ថានភាពឥណទាននៅកម្ពុជាដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា  អត្រានៃការសង​ត្រឡប់យឺតលើសពី៩០ថ្ងៃ មានចំនួន ៦.០៣% ត្រឹមចុងឆ្នាំ២០២៤។ ក្នុងនោះខេត្តដែលមានអត្រានៃការសងត្រឡប់យឺតលើសពី៩០ថ្ងៃ ទាបជាងគេមាន ខេត្តស្វាយរៀង (៣.៥១%) ខេត្តព្រៃវែង (៤.៨៤%) ខេត្តតាកែវ (៥.០០%) ខេត្តកែប (៥.១១%) និងខេត្តកំពង់ចាម (៥.៤៥%)។

របាយការណ៍ដដែលបានបញ្ជាក់ថា ខេត្ត និងរាជធានី ដែលមានការប្រើប្រាស់កម្ចីច្រើនជាងគេ(៦០%) មានអត្រានៃអ្នកសងត្រឡប់យឺតលើសពី ៩០ថ្ងៃ ជាមធ្យម ៥.៧៣% នៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកំពង់ស្ពឺ(៦.៨៩%) ខេត្តកំពង់ធំ(៦.៦៨%) ខេត្តព្រះវិហារ(៦,០១%) ខេត្តព្រះសីហនុ (៥.៥៧%) និងខេត្តស្វាយរៀង (៣,៥១%)។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌី ប្យូរ៉ូ ខេមបូឌា បានបញ្ជាក់អំពីមូលហេតុនៃការសងត្រឡប់យឺតនេះថា ភាគច្រើនគឺបណ្តាលមកពីកំណើនសេដ្ឋកិច្ចយឺត ដែលជាកត្តាចម្បងជាងគេ សម្រាប់ការកើនឡើងនៃឥណទានសងយឺតយ៉ាវចាប់ពី៩០ថ្ងៃ (90+DPD) ក្នុងឆ្នាំ២០២៤។

លោកថា ៖

«ដោយសារក្នុងវិស័យសេដ្ឋកិច្ចទាំងមូល មានវិស័យមួយចំនួនដែលមានកំណើនសេដ្ឋកិច្ចទាប និងវិស័យមួយចំនួនទៀតមានកំណើនខ្ពស់ ដែលជារួមធ្វើឱ្យមានការកើនឡើងនៃការសងយឺតយ៉ាវ។ តួលេខនៃឥណទានសងយឺតយ៉ាវចាប់ពី ៩០ថ្ងៃ (90+DPD) នឹងប្រសើរឡើង ខណៈពេលដែលមានការព្យាករណ៍កំណើនសេដ្ឋកិច្ច និងវិធានការនានាដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា»។

ពាក់ព័ន្ធនឹងការសងត្រឡប់យឺតនេះ លោក អឿ សុធារ័ត្ន បានផ្តល់ជាទស្សនទានដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រើប្រាស់សេវាវិភាគទិន្នន័យ ដើម្បីគ្រប់គ្រងហានិភ័យឥណទានកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ លោកក៏បានណែនាំឱ្យអតិថិជនដែលប្រើប្រាស់ឥណទាន ត្រូវតែតាមដានសុខភាពហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានជាប់លាប់ ដើម្បីដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងភាពត្រឹមត្រូវនៃព័ត៌មានដែលត្រូវបានកត់ត្រាក្នុងប្រវត្តិឥណទានផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា រូបវន្តបុគ្គល និងក្រុមហ៊ុន ឬសហគ្រាសមានប្រហែល ៧៦% ដែលមានកម្ចីជាមួយគ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុតែ១ នៅទូទាំងប្រទេស។ អតិថិជនលក្ខណៈបុគ្គល និងក្រុមហ៊ុន ឬសហគ្រាសមានទំនាក់ទំនងខ្ចីជាមួយ ២ស្ថាប័នមានអត្រាប្រមាណ ២០% ហើយ​ជាមួយ ៣ស្ថាប័នមានប្រហែល ៤១%។

ជារួម ចំពោះទិដ្ឋភាពទូទាំងប្រទេស ចំនួនប្រជាជនដែលប្រើប្រាស់ឥណទាន សរុបបមានចំនួន ៥.០៤លាននាក់ នៅក្នុង ២៥ រាជធានី / ខេត្ត ជាមួយនឹងកម្ចីសរុបចំនួន ២៣៦.៤២៩.២៦៦ លានរៀល ចំណែកទំហំទីផ្សារឥណទានទូទាំងប្រទេសវិញ គឺមានអត្រាអ្នកប្រើប្រាស់ចំនួន ៥១១% បើធៀបនឹងប្រជាជនសរុប (១៨ឆ្នាំឡើង)។ ចំណែកឯគុណភាពឥណទានវិញ គឺមានអត្រាយឺតយ៉ាវក្នុងការសងត្រឡប់លើសពី៩០ថ្ងៃ មានអត្រា ៦.០៣% ភាគច្រើន(៧៦%)ខ្ចីប្រាក់ពីស្ថាប័នតែមួយ៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ​ដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

IMF ព្យាករណ៍ថា ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ខណៈក្រសួង ថា អាចកើនឡើងដល់ ៤,២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២ ភាគរយ

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

Leave a Reply

Your email address will not be published. Required fields are marked *