ប្រព័ន្ធចែករំលែកឥណទានជួយឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ វិភាគហានិភ័យ និងជំរុញបរិយាបន្នក្នុងប្រព័ន្ធហិរញ្ញវត្ថុ

ភ្នំពេញ ៖ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះសន្និសីទថ្នាក់តំបន់ស្ដីអំពីការចែករំលែកព័ត៌មានឥណទានក្នុងតំបន់អាស៊ី សម្រាប់ប្រព័ន្ធរាយការណ៍ឥណទានឆ្លងព្រំដែន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ខណៈប្រព័ន្ធចែករំលែកឥណទាន គឺជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់មួយដែលអាចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចវិភាគហានិភ័យ និងជំរុញបរិយាបន្នក្នុងប្រព័ន្ធហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា)​ (CBC) បានរៀបចំសន្និសីទថ្នាក់តំបន់ស្ដីអំពីការចែករំលែកព័ត៌មានឥណទាន កាលពីសប្តាហ៍មុន ដោយនាំយកថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់ជាង ១៥០នាក់ មកពីធនាគារកណ្តាល ក្រសួង ក្រុមហ៊ុនឥណទាន គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ជាច្រើនរូបមកពីជាង ២០ ប្រទេស។

សន្និសីទនេះផ្តល់ជូននូវវេទិកាសាធារណៈ និងឯកជនកម្រិតអាស៊ី ដើម្បីឱ្យស្ថាប័នក្នុងតំបន់ ឈានឆ្ពោះទៅរកប្រព័ន្ធរាយការណ៍ឥណទានឆ្លងព្រំដែន និងការគ្រប់គ្រងហានិភ័យក្នុងយុគសម័យនៃឌីជីថលនីយកម្មយ៉ាងឆាប់រហ័ស។

ក្នុងនាមជាតំណាងធនាគារជាតិនៃកម្ពុជា លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង បានថ្លែងក្នុងសុន្ទរកថាបើកកម្មវិធីថា ប្រព័ន្ធចែករំលែកឥណទានជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់មួយដែលអាចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចវិភាគហានិភ័យ និងជំរុញបរិយាបន្នក្នុងប្រព័ន្ធហិរញ្ញវត្ថុ​​ ដែលជំរុញឱ្យទីផ្សារឥណទានដំណើរការកាន់តែមានប្រសិទ្ធភាព និងថ្លៃដើមទាប។

លោកជំទាវបានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា​​ បានធ្វើបច្ចុប្បន្នកម្មលើប្រកាសស្ដីពីការចែករំលែកព័ត៌មានឥណទានឆ្លងប្រទេសក្នុងឆ្នាំ២០២០សម្រាប់ធុរជនដែលមានអាជីវកម្មនៅបរទេសអាចមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុបរទេស។​

ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃនិន្នាការសំខាន់ៗ​ដែលឈានទៅរកការចែករំលែកព័ត៌មានឥណទានឆ្លងប្រទេស​ ភាពបើកចំហនៃពាណិជ្ជកម្មអន្តរជាតិ និងវិនិយោគទន ភាពច្នៃប្រឌិតក្នុងប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងបទប្បញ្ញត្តិលើសហិគ្រិនភាព លោកជំទាវបណ្ឌិត ជា សិរី​ ឧបការីទេសាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា)​ បានលើកឡើងថា​​​ ភូមិសាស្ត្រនយោបាយបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញលើការចែករំលែកព័ត៌មានឥណទាន។​

លោកជំទាវបណ្ឌិតបានបន្ថែមថា ការចែករំលែកព័ត៌មានឥណទានឆ្លងប្រទេសនឹងអាចសម្រេចបានដោយមានការសហការចូលរួមពិគ្រោះយោបល់ក្នុងន័យស្ថាបនាសម្រាប់និងមានភាពជាក់លាក់ខ្ពស់ទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេស។​ ដូចនេះការបង្កើតឡើងឱ្យមានក្រុមប្រឹក្សាពិគ្រោះយោបល់នៃគណៈកម្មាធិការអន្តរជាតិនៃរបាយការណ៍ឥណទាន (ICCR) នឹងដើរតួយ៉ាងសំខាន់សម្រាប់បង្កើតឱ្យមានកិច្ចសហការរវាងប្រទេសកម្ពុជា និងប្រទេសដទៃក្នុងតំបន់។

នៅក្នុងអំឡុងសន្និសីទ ថ្នាក់ដឹកនាំ និង​អ្នកជំនាញបានគូសបញ្ជាក់ថា ការវិវត្តន៍នៃនិន្នាការលើការចែករំលែកទិន្នន័យ និងព័ត៌មានឥណទានឆ្លងប្រទេស​គឺជួយជំរុញគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងបរិបទនៃការកើនឡើងលើប្រព័ន្ធធនាគារបើកចំហ​ដែលជាកត្តាជំរុញដ៏សំខាន់ដើម្បីជំនះឧបសគ្គនៃការធ្វើប្រតិបត្តការចែករំលែកព័ត៌មានឥណទាន។​

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា)​ បានមានប្រសាសន៍ថា នៅពេលដែលឈានជើងចូលទៅក្នុងទសវត្សរ៍ទីពីរនៃរបាយការណ៍ឥណទាននៅក្នុងប្រទេសកម្ពុជា ផែនទី​បង្ហាញផ្លូវបានផ្តោតលើការទាញយកទិន្នន័យជំនួស ដើម្បីឱ្យលទ្ធភាពទទួលបានហិរញ្ញប្បទានដល់​សហគ្រាស​ធុនតូច និងមធ្យម និងអ្នកខ្ចីឥណទានថ្មី ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​ឆ្លងព្រំដែនដោយសហការជាមួយក្រុមហ៊ុនឥណទានក្នុងតំបន់។

ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវអន្តរជាតិ ក៏ដូចជាអ្នកចូលរួមក្នុងស្រុក ដែលតំណាងឱ្យនិយតករ ក្រុមហ៊ុនឥណទាន ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុមកពីតំបន់អាស៊ាន និងតំបន់អាស៊ី រួមមាន ៖ ប្រទេសប៊ូតង់ នេប៉ាល់ ប៉ាគីស្ថាន និងកូរ៉េ ព្រមទាំងសហរដ្ឋអាមេរិកផងដែរ។ ពួក​គេ​បាន​ចូល​រួម​សន្និសីទ​មួយ​ថ្ងៃ​កន្លះ និងបន្ត​ដំណើរ​ទេសចរណ៍​ទៅកាន់ប្រាសាទ​អង្គរវត្ត។ សន្និសីទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីវិស័យហិរញ្ញវត្ថុក្នុងស្រុក ដែលមាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិជាន់ខ្ពស់មកពីធនាគារធំៗ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ចូលរួម​ក្នុង​សន្និសីទនេះផងដែរ។ សន្និសីទនេះត្រូវបានគាំទ្រដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សមាគមឧស្សាហកម្មព័ត៌មានពាណិជ្ជកម្ម (BIIA) បណ្តាញរាយការណ៍ឥណទានអាស៊ី (ACRN) សមាគមធនាគារនៅកម្ពុជា (ABC) និង​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) អ្នកជំនាញជាន់ខ្ពស់មកពី គណៈកម្មាធិការអន្តរជាតិ​នៃរបាយការណ៍​ឥណទាន (ICCR) បានបង្ហាញ និងចែករំលែកចំណេះដឹងពីអ្នក​​ជំនាញរបស់ពួកគេលើនិន្នាការនាពេលខាងមុខនៅក្នុងឧស្សាហកម្មប្រព័ន្ធចែករំលែកព័ត៌មានឥណទាន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)