ភ្នំពេញ ៖ គ្រប់បញ្ជរទូ ATM ទាំងអស់នៅទូទាំងប្រទេស ដែលមានបិទពាក្យថា CSS សាធារណជនអាចដកប្រាក់ពីបញ្ជរទូ ATM នោះបាន បើទោះបីជាធនាគារផ្សេងគ្នាក៏ដោយ។ នេះបើតាមលោក ហេង កូយ ប្រធានចាត់ការទូទៅនៃសមាគមធនាគារកម្ពុជាបានបញ្ជាក់។

លោក ហេង កូយ បានថ្លែងថា កម្មវិធី CSS ដែលធនាគារជាតិដាក់ចេញមួយនេះ បានផ្តល់ភាពងាយស្រួលដល់អ្នកកាន់កាត ATM តែមួយ ប៉ុន្តែអាចដកប្រាក់ចេញពីបញ្ជរ ATM ចំនួន ៥៣ធនាគារ ដែលជាសមាជិកភាពនៃ CSS បានគ្រប់ទីកន្លែង។
លោកហេង កូយ បានមានប្រសាសន៍ថា ៖
“មានន័យថា សមាជិកភាពដែលធនាគារជាតិបានរៀបចំជាប្រព័ន្ធឱ្យយើងធ្វើការជាមួយ ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនរបស់ធនាគារដែលមិនទាន់មានបញ្ជរ ATM នៅតាមបណ្តាខេត្តនានាៗ អាចដកប្រាក់តាមបញ្ជរទូ ATM ធនាគារផ្សេងបាន”

ធនាគារជាតិនៃកម្ពុជា បានបង្កើតកម្មវិធីមួយឈ្មោះថា ប្រព័ន្ធខេមបូឌានស៊ែស្វីច (Cambodian Shared Switch) ហៅកាត់ (CSS) ដើម្បីសម្រួលដល់សាធារណជន អាចដកប្រាក់ឆ្លងធនាគារបាដោយមិនអស់សេវា។ ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) គឺជំរុញការអនុវត្តសន្ធានកម្មប្រព័ន្ធរបស់គ្រឹះស្ថានសមាជិក ក៏ដូចជាចូលរួមចំណែកក្នុងការសម្រេចបានសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន មានស្ថិរភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់តាមរយៈការកាន់ប័ណ្ណទូទាត់តែមួយ អាចប្រើប្រាស់ទាំងក្នុងស្រុក និងអន្តរជាតិ ។
ចំពោះប្រព័ន្ធខេមបូឌានស៊ែស្វីច បានដំណើរការទូទាត់ចំនួន ២៤២ថ្ងៃ នៅឆ្នាំ២០២១ ដោយបានទូទាត់លើប្រតិតបត្តិការដុល្លារមានចំនួន ៨៦,៥ពាន់ប្រតិបត្តិការ ដោយកើនឡើង ៨១% និងទំហំប្រាក់ទូទាត់មានចំនួន ១០,៤លានដុល្លារ ដោយកើនឡើង ១,១ដង(ពី ៤,៩លានដុល្លារ) ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះប្រតិបត្តិការជាប្រាក់រៀលសរុបចំនួន ៣៨៣,៥ពាន់ប្រតិបត្តិការ បានកើនឡើង ៦២,១% (ពី ២៣៦,៦ពាន់ប្រតិបត្តិការ) និងទំហំប្រាក់ទូទាត់មានចំនួន ៧៦,២ ពាន់លានរៀល ដោយបានកើនឡើងជាង ៧៨,៤% ធៀបនឹងឆ្នាំ ២០២០។
លោក ហេង កូយ បានលើកឡើងថា សមាគមធនាគារនឹងបន្តធ្វើការលើរឿងនេះ ពោលគឺរៀបចំឱ្យធនាគារដែលប្រើកាត ហើយមិនទាន់មានទូ ATM ដាក់ពង្រាយច្រើន ចូលជាសមាជិកនៃប្រព័ន្ធបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។ បច្ចុប្បន្ន មានធនាគារចំនួន ៥៣ បានចូលជាសមាជិកនៃកម្មវិធីនេះ ក្នុងនោះសមាជិកផ្ទាល់ធនាគារពាណិជ្ជមាន ៤៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមាន ៦ ព្រមទាំងសមាជិកមិនផ្ទាល់ជាធនាគារពាណិជ្ជមាន២។ ធនាគារទាំងនោះរួមមាន អេស៊ីលីដា ស្ថាបនា ABA Canadia CIMB FTB Cambodia Post Bank AMK និងធនាគារមីក្រូហិរញ្ញវត្ថុផ្សេងៗមួយចំនួនទៀត។
ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS)បានដំណើរការទូទាត់លើប្រតិបត្តិការ ៣ប្រភេទ គឺប្រតិបត្តិការផ្ទេរប្រាក់ (ATM) ប្រតិបត្តិការដកប្រាក់ ( ATM និង POS) ប្រតិបត្តិការទិញទំនិញ(POS) និងមានប្រតិបត្តិការមិនមែនហិរញ្ញវត្ថុចំនួន៣ទៀត គឺប្រតិបត្តិការពិនិត្យសមតុល្យ ប្រតិបត្តិការរបាយការណ៍សង្ខេប និងប្រតិបត្តិការប្តូរលេខសម្ងាត់ និងបានដំណើរការទូទាត់លើឧបករណ៍ប័ណ្ណឥណពន្ធ ដែលប្រតិបត្តិការផ្ទេរមូលនិធិនៃឧបករណ៍នេះ ប្រើប្រាស់ម៉ាស៊ីដក និងដាក់ប្រាក់ស្វ័យប្រវត្តិ( ATM) និងម៉ាស៊ីន POS ជាភ្នាក់ងារប្រតិបត្តិការ។
សូមបញ្ជាក់ថា ក្នុងពិធីចុះអនុស្សរណៈយោគយល់ស្តីពី «សហប្រតិបត្តិការលើបណ្តាញប្រព័ន្ធខេមបូឌានស៊ែស្វីច» (Cambodian Shared Switch) កាលពីថ្ងៃទី២៣ វិច្ឆិកាឆ្នាំ២០២១ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានថ្លែងថា ប្រព័ន្ធទូទាត់សាច់ប្រាក់តាមឌីជីថល ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយប្រសិទ្ធភាពក្នុងការផ្ទេរប្រាក់សម្រាប់ពាណិជ្ជកម្ម និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានធនាគារពាណិជ្ជចំនួន ៦៥ ធនាគារឯកទេសមានចំនួន ១១ ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួនជិត ១០០គ្រឹះស្ថាន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content