កិច្ចពិភាក្សា «រៀបចំអនាគត ផ្ដើមចេញពីការរៀបចំហិរញ្ញវត្ថុ» បានអប់រំសិស្ស-និស្សិតឱ្យ​ចេះចាត់​ចែងលុយកាក់កាន់តែប្រសើរ

កិច្ចពិភាក្សាមួយស្ដីអំពី «រៀបចំអនាគត ផ្ដើមចេញពីការរៀបចំហិរញ្ញវត្ថុ» បានក្លាយជាប្រធានបទយ៉ាងសំខាន់ក្រោមការបកស្រាយពីសំណាក់វាគ្មិនដែលមានជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុជាច្រើននាក់ ជាមួយនឹងការចោទសួរជាសំណួររបស់បណ្តាសិស្ស-និស្សិតដែលបានចូលរួមសរុបជាង២០០នាក់យ៉ាងផុសផុល។ វេទិកានៃកិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងដោយកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ។

តាមរយៈវេទិកានេះ វាគ្មិនចំនួន ៤ រូប បានចែករំលែកបទពិសោធន៍នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេសផ្ដល់នូវគន្លឹះសំខាន់ៗសម្រាប់យុវជនក្នុងការចាត់ចែងសាច់ប្រាក់ បើទោះបីជាពួកគេកំពុងស្ថិតក្នុងវ័យមួយដែលមិនទាន់មានប្រាក់ចំណូលទៀងទាត់ក៏ដោយ។

អ្នកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិក្រុមហ៊ុនអប្សរា មេឌាសឺវីស ​និងជាវាគ្មិនមួយរូបក្នុង​ចំណោម​វាគ្មិនទាំង៤ បានមានប្រសាសន៍ថា ការចេះចាត់ចែងលុយកាក់គឺពិតជារឿងមួយដ៏សំខាន់។ មនុស្សភាគច្រើនចេះរកលុយ ប៉ុន្តែមិនចេះចាយលុយឱ្យត្រឹមត្រូវ ម្លោះហើយទើបជារឿយៗពួកគេ​តែង​ជួបបញ្ហាហិរញ្ញវត្ថុ។

អ្នកស្រីបន្តចែករំលែកថា ៖

«ការចេះរៀបចំផែនការហិរញ្ញវត្ថុត្រឹមត្រូវ ជាទុនមួយដែលរុញបុគ្គលម្នាក់ឱ្យមានភាពឯករាជ្យក្នុងការរស់នៅ ព្រោះបើបុគ្គលមិនចេះចាត់ចែងលុយកាក់បន្តិចបន្តួចដែលខ្លួនរកបាននោះទេ តទៅទោះជាមានប្រាក់ខែច្រើនក៏នៅតែមិនសល់ដែរ»។

ទន្ទឹមគ្នានេះ លោក ឡាំង មាំ នាយកនៃនាយកដ្ឋានឌីជីថលរបស់ធនាគារ មេយ៍ប៊ែង ព្រមទាំងជា​វាគ្មិនក្នុងវេទិកាខាងលើនេះដែរបានឱ្យដឹងថា មិនមានវិធីសាស្ត្រជាក់លាក់ណាមួយសម្រាប់ការ​ទុកដាក់លុយកាក់ដែលត្រឹមត្រូវនោះទេ រឿងនេះគឺវាអាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងរបស់​បុគ្គល​ម្នាក់ៗ។

ប៉ុន្តែមិនថាទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយ វិន័យនៅតែដើរតួនាទីសំខាន់ក្នុងការជួយឱ្យមនុស្សម្នាក់ មានលទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

បន្ថែមពីលើនេះ វាគ្មិនមួយរូបទៀត គឺលោក កុក ថា ដែលជាអគ្គនាយកគ្រឹះស្ថានហិរញ្ញវត្ថុ អេហ្វអេចអេហ្វ ខេបភីថល បានមានប្រសាសន៍ថា ផែនការហិរញ្ញវត្ថុគឺមានច្រើន រួមមានដូចជាការសន្សំសម្រាប់គោលដៅអនាគត ការចាត់ចែងចំណូលចំណាយប្រចាំថ្ងៃ ការសន្សំសម្រាប់ចូលនិវត្ត និងការបែងចែកប្រាក់សម្រាប់ទិញកញ្ចប់សេវាធានារ៉ាប់រងសុខភាពជាដើម។

ទាំងអស់នេះគឺជាអ្វីដែលយុវជនគ្រប់វ័យគួរតែចាប់ផ្ដើមគិតគូរ ដើម្បីកសាងអនាគតមួយដែលមាន​គោលដៅច្បាស់លាស់ និងមិនមែនជាបន្ទុកដល់សមាជិកគ្រួសារ។

លោកបន្តចែករំលែកគន្លឹះគ្រប់គ្រងហិរញ្ញវត្ថុដែរថា ៖ «វិធីសាស្ត្រល្អមួយសម្រាប់ការគ្រប់គ្រងលុយ​កាក់គឺ ខ្ញុំលើកទឹកចិត្តឱ្យមានគណនីធនាគាយ៉ាងហោចណាស់ ៣ខុសៗគ្នា ដោយគណនីមួយសម្រាប់ទុកដាក់នូវចំណាយចាំបាច់ មួយសម្រាប់ដាក់ប្រាក់សន្សំ និងមួយទៀតគឺគណនីសម្រាប់ការកម្សាន្ដ​»។

ជាមួយគ្នានេះដែរ លោក និន ភុស្តភា ដែលជាមេធាវីនៅក្រុមហ៊ុនមេធាវីតម្រាច្បាប់ក៏បានចែករំលែក ពីបទពិសោធន៍គ្រប់គ្រងលុយកាក់របស់ខ្លួនកាលនៅសិក្សាផងដែរ។ លោកថា ដោយសារខ្លួនជាអ្នកមកពីគ្រួសារមិនសូវមានលទ្ធភាព លោក មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ការសន្សំនោះទេ ប៉ុន្តែលោក​បាន​កាត់ប្រាក់មួយផ្នែកទៅវិនិយោគលើការអប់រំរបស់ខ្លួន។

សម្រាប់រូបលោកផ្ទាល់ ការណ៍នេះពិតជាបានជំរុញឱ្យលោកមកដល់ចំណុចដែលលោកកំពុងឈរបច្ចុប្បន្ន នោះគឺចំណុចដែលមានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ។

គួរបញ្ជាក់ថា វេទិកាកិច្ចពិភាក្សាខាងលើ គឺជាផ្នែកមួយរបស់កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» ដែលជានិមិត្តរូប​នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នលេចធ្លោក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា រួមមាន សមាគមធនាគារ​នៅកម្ពុជា (ABC), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA), ក្រុមហ៊ុនការិយាល័យឥណទានកម្ពុជា (CBC), និងបណ្តាញផ្សព្វផ្សាយអប្សរា (AMS) ដោយមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា (NBC)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ