ងាយៗ កត់សម្គាល់ការបោកបញ្ឆោតបែប Ponzi Schemes ក្រោមរូបភាពវិនិយោគបានប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លី

គម្រោងបោកប្រាក់តាមបែបវិនិយោគដែលគេហៅថា Ponzi Schemes គឺជាយុទ្ធសាស្ត្រនៃវិធីបោកប្រាស់លុយរវាងក្រុមអ្នកវិនិយោគ និងអ្នកដែលមានចំណេះដឹងទាប ហើយក្រុមទាំងនោះជាធម្មតាជាមនុស្សដែលមានតម្រូវការលុយខ្លាំង និងមានបំណងចង់បានប្រាក់ចំណេញច្រើន ក្នុងរយៈពេលខ្លី ហើយវាជាទូទៅកើតឡើងនៅក្នុងតំបន់នៃប្រទេសដែលកំពុងអភិវឌ្ឍ។

ដំណើរការនៃការរៀបចំវិធីបោកប្រាស់នេះមានភាពងាយយល់ស្រដៀងគ្នាទៅនឹងការបោកប្រាស់បែប Pyramid Schemes ដែរ ដោយអ្នកវិនិយោគដែលត្រូវបានគេបោកលុយនឹងត្រូវបន្តទៅបោកមនុស្សផ្សេងទៀតដើម្បីទទួលបានប្រាក់ចំណេញ និងការឡើងឋានៈក្នុងអង្គភាព ប៉ុន្តែអ្នកផ្តើមគំនិតដំបូងនឹងចាំតែកើបលុយប៉ុណ្ណោះ។

Ponzi Scheme ត្រូវបានបង្កើតឡើងជាលើកដំបូងដោយជនជាតិអ៊ីតាលី លោក Charles Ponzi កាលពីដើមសតវត្សរ៍ទី២០ ដែលគ្រានោះលោក Ponzi បានបញ្ចុះបញ្ចូលក្រុមអ្នកវិនិយោគជាច្រើនដើម្បីទទួលបានប្រាក់ចំណេញរហូតទៅដល់ ៤០ ឬ៦០ភាគរយត្រឡប់មកវិញក្នុងរយៈពេល៩០ថ្ងៃ។ ចាប់តាំងពីពេលនោះមក វិធីសាស្ត្រនេះត្រូវបានអនុវត្តជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ន។

ទោះបីជាយ៉ាងណាក្តី ដើម្បីបញ្ចៀសហនិភ័យ និងការចូលរួមដោយមិនដឹងខ្លួនជាមួយនឹងវិធីសាស្ត្របោកប្រាស់មួយនេះគេអាចកត់សំគាល់វាតាមរយៈការកំណត់ចំណាំមួយចំនួនដូចជា៖

– ការវិនិយោគដោយសន្យាជាមួយនឹងប្រាក់ចំណេញត្រឡប់វិញមានចំនួនច្រើន និងមានហានិភ័យទាប

– ទទួលបានប្រាក់ចំណេញច្រើនជារៀងរាល់ខែ ឬរាល់ពេលទទួលបានពីការវិនិយោគ

– ជាការវិនិយោគដែលមិនមានការចុះបញ្ជី និងគ្មានអាជ្ញាបណ្ណត្រឹមត្រូវ

– ក្រុមអ្នកលក់ផលិតផល និងសេវាដែលមិនមានអាជ្ញាបណ្ណ

– ជាការវិនិយោគដែលមានភាពលាក់បាំង និងយុទ្ធសាស្ត្រដែលមានភាពស្មុគ្រស្មាញ

– ចុងក្រោយ អ្នកនឹងចាប់ផ្តើមទទួលបានការទូទាត់លុយប្រាក់ចំណេញត្រឡប់មកវិញកាន់តែលំបាកឡើង ប្រសិនបើអ្នកមិនចង់ធ្លាក់ខ្លួនចូលទៅក្នុងការវិនិយោគដែលមានប្រើប្រាស់វិធីសាស្ត្រ Ponzi Schemes ទេ គឺមានវិធីសាស្ត្រដ៏សាមញ្ញបំផុត ដើម្បីជៀសវាងដូចជាការប្រើប្រាស់អ្នកប្រឹក្សាដែលមានជំនាញហិរញ្ញវត្ថុ និងមានអាជ្ញាបណ្ណត្រឹមត្រូវ ឬធ្វើការស្រាវជ្រាវបន្ថែមដោយខ្លួនឯងទៅលើក្រុមហ៊ុន និងក្រុមមនុស្សដែលយើងចង់វនិយោគជាមួយជាដើម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)