អ្នកជំនាញ ៖ អវត្តមាននៃគ្រឹះស្ថានធនាគារ នឹងទាញសេដ្ឋកិច្ចឱ្យធ្លាក់ចុះ

នៅក្នុងជីវភាពនៃការរស់នៅប្រចាំថ្ងៃ មនុស្សគ្រប់គ្នាតែងមានតម្រូវការក្នុងការដោះដូរ ការខ្ចី និងការបង្វិលប្រាក់ ដើម្បីសេដ្ឋកិច្ចគ្រួសារមានចរន្ដ។ កម្ចីនេះទៀតសោត អាចធ្វើឡើងក្នុងរូបភាពជាច្រើន ដូចជាកម្ចីអ្នកស្គាល់គ្នា ឬកម្ចីពីអ្នកចងការប្រាក់ជាដើម។ ប៉ុន្តែកម្ចីប្រភេទនេះ ត្រូវបានគេចាត់ទុកថាជាកម្ចីក្រៅផ្លូវការ ដែលមិនមានការទទួលស្គាល់ពីធនាគារកណ្ដាល ហើយអាចបង្កជាហានិភ័យនៅពេលដែលមិនមានលទ្ធភាពសងត្រលប់។

កម្ចីឥណទានពីធនាគារ និងមីក្រូហិរញ្ញវត្ថុឯណោះវិញ គឺត្រូវបានគេហៅថាជាកម្ចីផ្លូវការ។ ផ្លូវការព្រោះថា ស្ថាប័នពួកគេបានឆ្លងកាត់ការវាយតម្លៃពីធនាគារជាតិ និងមានការអនុវត្តស្របតាមច្បាប់រួមមួយ។ ហេតុដូច្នេះហើយ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនេះ ពិតជាមានចំណែកសំខាន់ណាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនបាន។

លោក ផល វ៉ាន់ឌី អគ្គលេខាធិការនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបរាប់ថា គ្រប់ស្ថាប័នផ្ដល់កម្ចីផ្លូវការ គឺត្រូវតែដើរតាមប្រព័ន្ធឥណទានមួយច្បាស់លាស់ ពួកគេមិនអាចចេះតែដាក់ការប្រាក់ខ្ពស់តាមតែអំពើចិត្តរហូតប៉ះពាល់ដល់លទ្ធភាពសងនោះទេ។

អ្នកជំនាញរូបនេះបន្តគូសបញ្ជាក់ទៀតថា៖

«កន្លងមក យើងខំបង្កើតឱ្យមានទី១គឺវប្បធម៌ឥណទាន ដែលខ្ចីត្រូវសង ទី២ យើងត្រូវកសាងប្រព័ន្ធឥណទានមួយដែលដឹកនាំដោយធនាគារកណ្ដាលជាប្រព័ន្ធ​​មួ​យដែលមានភាពរឹងមុំា មានកិច្ចការពារដោយច្បាប់។ ទី៣ គឺវិន័យឥណទាន មានន័យថា​ជាវិន័យមួយដែលទាំងអ្នកផ្ដល់សេវាត្រូវផ្ដល់ដោយវិជ្ជាជីវៈ ក្រមសីលធម៌ ហើយអ្នកដែលខ្ចី​ត្រូវមានកាតព្វ​កិច្ចសងត្រលប់មកវិញ»។

លោកបន្តថា៖

«បើយើងបាត់បង់ទាំងអស់នោះ ប្រទេសយើងមិនអាចជឿនលឿនបានទេ បើសិនប្រព័ន្ធធនាគារដួលរលំ ប្រទេសយើងនឹងដើរថយក្រោយ ដែលពិបាកក្នុងការស្រោចស្រង់»។

ត្រង់ចំណុចនេះ លោកបានបកស្រាយផងដែរថា ការធ្វើអាជីវកម្មស្ទើរតែទាំងអស់​ដែលពឹងផ្អែកខ្លាំងលើកម្ចីក្នុងការពង្រីកការរកស៊ី ម្លោះហើយពួកគេត្រូវការកម្ចីឥណទានដែលច្បាស់លាស់មួយ ពោលគឺឥណទានដែលស្របច្បាប់ និងមានការការពារដោយច្បាស់ត្រឹមត្រូវ។

បើសិនជាគ្មានវត្តមានធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេ អាជីវកម្មទាំងនោះនឹងមិនអាចរីកធំធាត់បាន និងមិនអាចដើរបានឆ្ងាយនោះទេ ហើយប្រសិនបើអាជីវកម្មភាគច្រើន មិនមានលទ្ធភាពក្នុងការរីកធំធាត់ នោះវានឹងធ្វើឱ្យសេដ្ឋកិច្ចជាតិទាំងមូលនៅទ្រឹង ឬមានការរីកចម្រើនក្នុងទំហំតិចតួច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥