ស្វែងយល់ពីមូលហេតុនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលធំៗក្នុងពិភពលោក

ភ្នំពេញ ៖ នៅពេលថ្មីៗនេះ ធនាគារកណ្តាលនានានៅលើពិភពលោក ជាពិសេសធនាគារកណ្តាលអាមេរិក ដែលបានដំឡើងអត្រាការប្រាក់ វាគឺជាព័ត៌មានដ៏ភ្ញាក់ផ្អើលមួយសម្រាប់ប្រជាជនលើពិភពលោក។ ធនាគារកណ្តាលសម្រេចថា វិធីតែមួយគត់ដែលអាចធ្វើឱ្យអតិផរណាធ្លាក់ចុះគឺការដំឡើងអត្រាការប្រាក់។ នេះបើយោងតាមការពន្យល់ពីសារព័ត៌មាន ដឹ អេកូណូមីស ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសកាលពីថ្មីៗនេះ។

ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនឹងបណ្តាលឱ្យមានអត្រាការងារធ្លាក់ចុះ និងប្រាក់ឈ្នួលទាប ហើយថែមទាំងបណ្តាលឱ្យតម្លៃភាគហ៊ុនធ្លាក់ចុះ។ ប្រសិនបើមានការធ្លាក់ចុះលឿនពេក វាអាចជំរុញឱ្យសេដ្ឋកិច្ចធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។

បើដូច្នេះ ហេតុអ្វីបានជាធនាគារកណ្តាលដំឡើងអត្រាការប្រាក់?

ធនាគារកណ្តាលនានាលើពិភពលោកសម្រេចដំឡើងអត្រាការប្រាក់ ដោយសារពួកគេកំពុងព្យាយាមគ្រប់គ្រងអតិផរណាដែលតម្លៃទំនិញកើនឡើងលឿនសម្រាប់ប្រជាជនទូទៅ។ ឧទាហរណ៍ កាលពីមុនតម្លៃទំនិញលើទីផ្សារត្រឹមតែ ១,២៩ ផោន ប៉ុន្តែឥឡូវនេះតម្លៃទំនិញគឺ ១,៣៩ ផោន ក្នុងរយៈពេល ៤ សប្តាហ៍។

ធនាគារកណ្តាលនានា ដូចជា ធនាគារកណ្តាលអាមេរិក (Fed) ឬធនាគារអង់គ្លេស ឬធនាគារកណ្តាលអឺរ៉ុបទាំងអស់កំពុងព្យាយាមកំណត់គោលដៅអតិផរណាត្រឹមតែ ២%។ ប្រសិនបើអតិផរណាត្រូវបានមើលឃើញថា កើនឡើងខ្ពស់ពេក នោះគឺជាពេលដែលធនាគារនានាដំឡើងអត្រាការប្រាក់។ ការសម្រេចដាក់ចេញគោលការណ៍ដំឡើងការប្រាក់នេះនឹងផ្សព្វផ្សាយតាមរយៈប្រព័ន្ធហិរញ្ញវត្ថុ និងបន្ថយល្បឿននៃការកើនឡើងនៃអតិផរណា។ នេះជារបៀបដែលធនាគារកណ្តាលនានាធ្វើការ។

ការដំឡើងនៃអត្រាការប្រាក់ដែលត្រូវបានដាក់ចេញដោយធនាគារកណ្តាល មានន័យថា ធនាគារពាណិជ្ជនឹងរកចំណូលបន្ថែមលើទុនបម្រុងរបស់ពួកគេ។ ពួកគេអាចរកប្រាក់បានច្រើនពីការរក្សាទុកប្រាក់របស់ពួកគេនៅក្នុងធនាគារកណ្តាល ជាជាងការបញ្ចេញប្រាក់កម្ចី។ ដូច្នេះ បើពួកគេបញ្ចេញ ពួកគេនឹងដំឡើងអត្រាការប្រាក់ដើម្បីឱ្យវាមានតម្លៃ ស្របទៅតាមពេលវេលា។

អត្រាកាន់តែខ្ពស់នឹងធ្វើឱ្យមានការប្រើប្រាស់សាច់ប្រាក់កាន់តែតិចក្នុងការចំណាយលើអ្វីៗផ្សេងទៀត។ សាច់ប្រាក់តិច មានន័យថា គ្រួសារនឹងចំណាយតិច ហើយការចំណាយតិចមានន័យថា អាជីវកម្មនឹងកាន់តែប្រយ័ត្នប្រយែងក្នុងការដំឡើងតម្លៃ។ ការធ្វើដូចនេះ គួរតែកាត់បន្ថយអតិផរណា។ នៅប្រទេសផ្សេងទៀតដូចជា អាមេរិក ឬកាណាដា កម្ចីមានទ្រព្យធានាភាគច្រើនត្រូវបានកំណត់ក្នុងអត្រាការប្រាក់ថេរ ហើយអ្នកដែលត្រូវទូទាត់អត្រាថេរនេះ ត្រូវបានការពារ អំឡុងពេលដែលមានផលប៉ះពាល់ផ្ទាល់នៃការដំឡើងអត្រាការប្រាក់ ប៉ុន្តែនឹងនៅតែមានផលប៉ះពាល់ដោយប្រយោល។

អត្រាការប្រាក់ខ្ពស់មានន័យថា កម្ចីមានទ្រព្យធានា (សំដៅទៅ ទ្រព្យធានាអចលនទ្រព្យ ផ្ទះ លំនៅដ្ឋានជាដើម) នឹងកាន់តែថ្លៃ។ ប្រសិនបើការដំឡើងអត្រាការប្រាក់ប៉ះពាល់ដល់អ្នកទិញថ្មីទាំងអស់នោះតម្លៃផ្ទះនឹងចាប់ផ្តើមធ្លាក់ចុះ ហើយនោះនឹងធ្វើឱ្យអ្នកគ្រប់គ្នាដែលមានផ្ទះមានអារម្មណ៍ថា ជីវភាពរបស់ខ្លួនកាន់ថមថយ ហើយដូច្នេះ ពួកគេអាចចំណាយតិច និងសន្សំសំចៃ។

ការចំណាយកាន់តែតិចនឹងធ្វើឱ្យអតិផរណាធ្លាក់ចុះទាប ហើយវាមិនមែនគ្រាន់តែជាអ្នកប្រើប្រាស់ទេដែលនឹងរឹតត្បិតការចំណាយ នៅពេលដែលអត្រាការប្រាក់កើនឡើង តែថែមទាំងធ្វើឱ្យអាជីវកម្មយល់ឃើញថា នឹងមានការចំណាយការកាន់ច្រើនលើការប្រើប្រាស់កម្ចី និងវិនិយោគ។ ក្នុងន័យនេះ នៅពេលសកម្មភាពសេដ្ឋកិច្ចមានតិច វាអាចមានន័យថា ចំនួនការងារតិចត្រូវបានបង្កើតឡើង ហើយចំនួនការងារតិច និងប្រាក់ឈ្នួលទាបអាចធ្វើឱ្យគ្រួសារមានប្រាក់តិចសម្រាប់ចំណាយ ទំនុកចិត្តរបស់អ្នកប្រើប្រាស់អាចនឹងរងផលប៉ះពាល់ផងដែរ ដែលជំរុញឱ្យការចំណាយកាន់តែតិច។

ប្រជាជនកំពុងជួបបញ្ហាការធ្លាក់ចុះប្រាក់ឈ្នួល មានន័យថា ពួកគេមានលុយតិចក្នុងការចំណាយ។ នៅពេលដែលអត្រាការប្រាក់កើនឡើង នោះនឹងមានទំនោរធ្វើឱ្យការចំណាយ ការវិនិយោគធ្លាក់ចុះ ហើយជាទូទៅ ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ។ សរុបមក វានឹងធ្វើឱ្យអាជីវកម្មកាន់តែស្ទាក់ស្ទើរក្នុងការដំឡើងថ្លៃទំនិញ ឬសេវាកម្ម ហើយវានឹងមានទំនោរទាញអតិផរណាឱ្យទាបមកវិញ។

ជាក់ស្តែង នៅឆ្នាំ១៩៨១ ធនាគារកណ្តាលរបស់អាមេរិកបានសម្រេចដំឡើងឱ្យអត្រាការប្រាក់ទៅដល់ ១៩% វិធានការណ៍នេះបានទប់ស្កាត់អតិផរណា ប៉ុន្តែវាបាននាំឱ្យមានផលប៉ះពាល់ខ្លាំងផ្នែកសេដ្ឋកិច្ច។ ប្រធានាធិបតិយអាមេរិកបានថ្លែងថា “ខ្ញុំសោកស្ដាយក្នុងការនិយាយថា យើងស្ថិតក្នុងស្ថានភាពមានសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ច”។

មានការលើកឡើងថា វាពិតជាមានការពិបាកគ្រប់គ្រងអតិផរណា បើសិនមិនមានការកាត់បន្ថយសកម្មភាពសេដ្ឋកិច្ចច្រើននោះទេ។ នៅអាមេរិក រយៈពេលជាង ៧០ ឆ្នាំហើយចាប់តាំងពីអាមេរិកបានគ្រប់គ្រងអតិផរណា ពីជាង ៥% ដោយមិនបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច។

អតិផរណាតិចតួចគឺរឿងធម្មតា ដែលធ្វើឱ្យសេដ្ឋកិច្ចមានចលនាក្នុងល្បឿនធម្មតា ប៉ុន្តែអតិផរណានៅខ្ពស់ក្នុងរយៈបេលយូរពេកគឺជាបញ្ហា ហើយការឡើងថ្លៃទំនិញ មានន័យថា បុគ្គលិកនឹងត្រូវការប្រាក់ឈ្នួលខ្ពស់ ដោយជំរុញការចំណាយថ្លៃដើមកើនឡើងសម្រាប់អាជីវកម្ម នោះអាចជំរុញឱ្យតម្លៃទំនិញលើទីផ្សារកើនឡើងបន្ថែមទៀត និងមានសក្តានុពលនាំទៅរកការកើនឡើងនៃប្រាក់ឈ្នួល និងតម្លៃទំនិញខ្ពស់។ ទាក់ទងនឹងបញ្ហានេះដែរ អតិផរណាលើទំនិញលក់រាយនៅក្នុងប្រទេសឥណ្ឌាដែលបានកើនឡើងដល់ ៧.៨% ដែលរួមបញ្ចូលគ្នាសកម្មភាពសេដ្ឋកិច្ចមិនស្រូវជាប្រសើរ និងអតិផរណាខ្ពស់បានបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចឥណ្ឌាឆ្ពោះទៅមុខរកភាពរីកចម្រើន។

ធនាគារកណ្តាលនានាពិតជាមានការព្រួយបារម្ភអំពីការកំណត់ការរំពឹងទុកនៃកើនឡើងអតិផរណា។ បញ្ហានេះគឺថា បើអាចបង្ហាញថា ការដំឡើងអត្រាការប្រាក់អាចមានប្រសិទ្ធភាព និងទុកចិត្តបាន នោះគឺតែងតែចង់បាន ឱ្យអតិផរណាធ្លាក់ចុះមក ២% បន្ទាប់មកប្រហែលជាមិនចាំបាច់ដំឡើងអត្រាការប្រាក់ទេ។ ការដំឡើងអត្រាការប្រាក់អាចធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភ្លាមៗ  បញ្ហាគឺ វាអាចចំណាយពេលដល់ទៅពីរឆ្នាំដើម្បីមើលឃើញលទ្ធផលពេញលេញពីការផ្លាស់ប្តូរអត្រាការប្រាក់។ ធនាគារកណ្តាលដឹងពីបញ្ហានេះ ដូច្នេះ នៅពេលដែលពួកគេកំណត់អត្រាការប្រាក់ ពួកគេតែងតែព្យាយាមប្រមើលពីផលប៉ះពាល់នាពេលមុខ ប៉ុន្តែការទស្សន៍ទាយអនាគតមិនងាយស្រួលនោះទេ។

បញ្ហាគឺវាពិបាកសម្រាប់ធនាគារកណ្តាលក្នុងការដោះស្រាយថា តើអតិផរណានឹងធ្លាក់ចុះដោយខ្លួនឯង ឬអត់ ហើយសូម្បីតែ នៅពេលដែលធនាគារកណ្តាលដាក់ចេញវិធានការបានត្រឹមត្រូវ វានៅតែអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច។

វាអាចជាឧបករណ៍មិនមានភាពច្បាស់លាស់ ប៉ុន្តែការដំឡើងអត្រាការប្រាក់នៅតែជាឧបករណ៍សំខាន់របស់ធនាគារកណ្តាលនានាសម្រាប់ទប់ទល់នឹងការកើនឡើងអតិផរណា។ ធនាគារកណ្តាលនឹងលើកឡើងថា ពិតណាស់ ការបង្កើនអត្រាការប្រាក់អាចបង្កផលប៉ះពាល់ ហើយការធ្លាក់ចុះសេដ្ឋកិច្ចមិនមែនជារឿងសាមញ្ញនោះទេ ប៉ុន្តែវាមានតម្លៃ ដែលអតិផរណាមានអត្រាទាប និងស្ថិរភាព៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump