Forbes ៖ ការរៀបចំគោលការណ៍ចាយលុយបានត្រឹមត្រូវមិនត្រឹមតែគេចផុតពីបញ្ហាហិរញ្ញវត្ថុទេ ថែមទាំងអាចបង្កើនទ្រព្យថែមទៀតផង

វិបត្តិសេដ្ឋកិច្ចសកល​ ការកើនឡើងតម្លៃទំនិញនៅលើទីផ្សារក្នុងពេលដែលចំណូលប្រចាំថ្ងៃមានការធ្លាក់ចុះ ពិតណាស់ថា ការប្រឈមនឹងហានិភ័យខ្ពស់ទៅនឹងបញ្ហាវិបត្តិហិរញ្ញវត្ថុប្រាកដជាកើតមានដោយជៀសមិនផុតនោះទេ។ ទោះបីជាយ៉ាងណាក្តី បញ្ហាមួយនេះក៏នៅតែអាចបង្ការ និងកាត់បន្ថយភាពប្រឈមបានប្រសិនបើអ្នកចេះរៀបចំផែនការ ឬគោលការណ៍ចំណាយឱ្យត្រូវតាមខ្ទង់។ ដូច្នេះ មានន័យថា ការចេះរៀបចំខ្ទង់ចំណាយ ឬផែនការហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវពិតជាមានសារៈសំខាន់ណាស់ក្នុងការជៀសផុតពីវិបត្តិហិរញ្ញវត្ថុដែលអាចកើតមាន។

តាមរយៈអត្ថបទមួយដែលផ្សព្វផ្សាយដោយ Forbes បានសង្កត់ធ្ងន់ទៅលើអ្នកដែលរៀបចំផែនការហិរញ្ញវត្ថុត្រៀមឆ្នាំ២០២៥ ដោយបានពន្យល់ថា ការរៀបចំគោលការណ៍ចាយលុយឲ្យបានត្រឹមត្រូវមិនត្រឹមតែអាចបញ្ជៀសបញ្ហាហិរញ្ញវត្ថុប៉ុណ្ណោះទេ វាថែមទាំងអាចជួយឲ្យអ្នកក្លាយទៅជាមានទ្រព្យសម្បត្តិជាងមុនថែមទៀតផង។

ជាមួយនឹងការលើកឡើងពីសារសំខាន់នៃការចេះរៀបចំផែនការហិរញ្ញវត្ថុ Forbes ក៏បានបន្ថែមគោលការណ៍សំខាន់ៗមួយចំនួនពីលើគោលការណ៍សន្សំសំចៃលុយ និងការចាយវាយឲ្យត្រូវខ្ទង់ដែលមានទាំងការវិនិយោគបន្ថែម ការបង្កើតខ្ទង់សម្រាប់ចាយ និងការត្រួតពិនិត្យ វាយតម្លៃលើការចាយវាយប្រចាំថ្ងៃជាដើម ជាពិសេសការលើកឡើងពីគោលដៅហិរញ្ញវត្ថុ។

ជាទូទៅ សម្រាប់គោលការណ៍ចាយលុយឲ្យបានត្រឹមត្រូវ ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថ រួមមានដូចជា ការរស់នៅជាមួយខ្ទង់ចំណាយទាបជាងចំណូលដែលខ្លួនរកបាន ( Live Below Your Means) ការបង្កើតខ្ទង់ចំណាយប្រចាំខែឲ្យបានត្រឹមត្រូវ (Create a Budget) និងការផ្ទៀងផ្ទាត់ខ្ទង់ចំណាយឲ្យបានច្បាស់លាស់ជាដើម (Track Your Spending)។

ដោយឡែក សម្រាប់តែ Forbes បានបន្ថែមចំណុចមួយចំនួនផ្សេងទៀតដែលអាចធ្វើឲ្យអ្នកក្លាយជាមនុស្សមានទម្លាប់ចាយលុយបានត្រឹមត្រូវផង ហើយថែមទាំងអាចបង្កើនទ្រព្យសម្បតិ្តផង ដែលក្នុងនោះមានដូចជាការៀបចំផែនការហិរញ្ញវត្ថុ ឬការកំណត់គោលដៅហិរញ្ញវត្ថុ (Financial Goals) បន្ទាប់មកគឺការទទួលយកសេវាកម្មធានារ៉ាប់រងអាយុជីវិត (Life Insurrance) ។ មិនត្រឹមតែប៉ុណ្ណោះ Forbes ក៏ចង់ឲ្យអ្នកចេញឆ្ងាយឲ្យផុតពីការបង្កើតបំណុលតាមដែលអាចធ្វើទៅបាន (Avoid debt) ព្រោះថាធ្វើបែបនេះអ្នកនឹងអាចចាប់ផ្តើមធ្វើការវិនិយោគលុយរបស់អ្នកជំនួសវិញ ឬការបង្កើតលុយដោយខ្លួនឯង (Invest Your Money) ។

ដូច្នេះ សរុបមកវិញ ចង់គេចចេញពីបញ្ហាហិរញ្ញវត្ថុក្តី ចង់ក្លាយជាអ្នកមានទ្រព្យសម្បត្តិល្អប្រសើរជាងមុនក្តី អ្នកមិនគួរមើលរំលងគោលការណ៍ចាយវាយ និងវិនិយោគលុយដូចដែលបាន Forbes បានណែនាំនៅខាងលើនោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *