តម្លៃមាសសកលគិតត្រឹមព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះបានធ្លាក់ចុះបន្តិចវិញ ខណៈទីផ្សារហ៊ុនមានការកើនឡើងនៅ Wall Street បន្ទាប់ពីមានការសន្យាជួយសម្រួលដល់តម្លៃប្រេងពីប្រទេសរដ្ឋាភិបាលអារ៉ាប់រួមដោយការជួយបង្កើនផលិតកម្មប្រេង ដែលធ្វើឱ្យការវិនិយោគលើមាសមានការថមថយ។

តម្លៃមាសសកលលោកបានធ្លាក់ចុះប្រមាណ ០.៨% មកត្រឹម ១ ៩៧៥.៧៩ ដុល្លារក្នុងមួយអោន បន្ទាប់ពីតម្លៃប្រេងបានធ្លាក់ចុះ ១% ក្រោយការចូលរួមជួយសម្រួលពីសំណាក់ស្ដេចប្រេងអារ៉ាប់រួមទៅលើការបង្កើនផលិតកម្មប្រេងជំនួសទីផ្សាររបស់រុស្ស៊ីដែលកំពុងទទួលរងនូវទណ្ឌកម្ម។
កាលពីវគ្គជួញដូរលើកមុន តម្លៃមាសបានធ្លាក់ចុះប្រហែល ៣% ដែលជាការដាំក្បាលចុះប្រចាំថ្ងៃដ៏អាក្រក់បំផុតចាប់តាំងពីខែមករា ឆ្នាំ ២០២១ ក្រោយការឡើងថ្លៃខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២០។

ផ្សារហ៊ុនអាស៊ីបានកើនឡើងបន្ទាប់ពីការកើនឡើងនៃភាគហ៊ុន Wall Street ពេញមួយយប់ ខណៈដែលកិច្ចពិភាក្សាការទូតដែលបានគ្រោងទុករវាងរុស្ស៊ី និងអ៊ុយក្រែនបានជំរុញឱ្យមានរំពឹងកាន់តែប្រសើរសម្រាប់ផ្សារហ៊ុន។ ទោះបីជាយ៉ាងក៏ដោយ ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេង និងទំនិញផ្សេងទៀតបានបង្កឱ្យមានការព្រួយបារម្ភអំពីអតិផរណាកើនឡើងបន្ថែមទៀតដែលជំរុញដល់ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច។ ដោយឡែកសម្រាប់តម្លៃមាសជាសកលត្រូវបានអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិព្យាករណ៍ថាអាចនឹងបន្តធ្លាក់ចុះដល់ ១ ៩៥២ ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃប្រេងក៏ត្រូវបានរំពឹងថា នឹងបន្តធ្លាក់ចុះដូចគ្នា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content