ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញពីការអនុវត្តចំណូលនិងចំណាយក្នុងរយៈពេល ៥ ខែ ដើមឆ្នាំនេះ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញពីការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិ និងការអនុវត្តចំណាយរបស់រដ្ឋបាលថ្នាក់ជាតិ ដោយក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ២០២៣ ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិ សម្រេចបាន ៤១,១៥% នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ និងការអនុវត្តចំណាយរបស់រដ្ឋបាលថ្នាក់ជាតិ សម្រេចបាន ៣០,៨៨% នៃច្បាប់ហិរញ្ញវត្ថុប្រចាំ ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍​ស្ថិតិ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល​ថ្នាក់ជាតិ ប្រចាំខែ​ ឧសភា ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។

ការអនុវត្តចំណូល ៖ ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិក្នុងខែឧសភា ឆ្នាំ២០២៣ សម្រេចបាន ១ ៧៤៦ ពាន់លានរៀលស្មើនឹង ៦,៦៥% នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្នុងនោះ ចំណូលពន្ធ ១ ៦២៥ ពាន់លានរៀល, អំណោយ ១៧ ពាន់លានរៀល និងចំណូលផ្សេងៗ ១០៤ ពាន់លានរៀល។ បើធៀបនឹងខែឧសភា ឆ្នាំ២០២២ ការអនុវត្តចំណូល ថយចុះ ១០,៩៦% ក្នុងនោះ ចំណូលពន្ធ ថយចុះ ១,៨៨%, អំណោយ ថយចុះ ៩០, ៩៤%, និងចំណូលផ្សេងៗ ថយចុះ ១០,៤៨%។

ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ២០២៣ ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិ សម្រេចបាន ៤១,១៥% នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ ស្មើនឹង ១០ ៨០០ ពាន់លានរៀល ថយចុះប្រមាណ ៥,៥៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលការថយចុះនេះបណ្ដាលមកពី ការធ្លាក់ចុះចំណូលពន្ធ ០,៥៩% និងការធ្លាក់ចុះអំណោយ ៥,៥២%។ ទន្ទឹមនឹងនេះ មុខសញ្ញាចំណូលមួយចំនួនមានការប្រែប្រួលគួរឱ្យកត់សម្គាល់ រួមមាន ពន្ធលើប្រាក់ចំណូល (រូបវន្តបុគ្គល) កើនឡើង ១៣,១៥%, ចំណូលពីការផ្តល់ទំនិញនិងសេវា កើនឡើង ១១៣,៨៨%, ចំណូលពន្ធអាករ ពិសេស ធ្លាក់ចុះ ១៧,៧៦%, ចំណូលពន្ធពាណិជ្ជកម្មក្រៅប្រទេសធ្លាក់ចុះ ០,៣៥%,ចំណូលពីភាគលាភ ធ្លាក់ចុះ ៩០,៣៨%, និងចំណូលការប្រាក់ ធ្លាក់ចុះ ៣៩,៨៥% ។

ផ្អែកលើការអនុវត្ត ៥ខែ ដើមឆ្នាំ២០២៣ និងនិន្នាការនៃការអនុវត្តបណ្តាឆ្នាំកន្លងមក បើទោះបីជាការអនុវត្តចំណូល ៥ខែ ដើមឆ្នាំ២០២៣ សម្រេចបានត្រឹម ៤១,១៥% នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ពោលគឺទាបជាងការអនុវត្តកន្លងមកដែលជាមធ្យមក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ សម្រេចបាន ៤៦,៦៨% នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ តែការអនុវត្តចំណូលឆ្នាំ២០២៣ នឹងនៅតែសម្រេចបានតាមផែនការប្រចាំឆ្នាំដែលបានអនុម័ត។

ការអនុវត្តចំណាយសរុប (Expenditure) ៖ ក្នុងខែឧសភា ឆ្នាំ២០២៣ ការអនុវត្តចំណាយរបស់រដ្ឋបាលថ្នាក់ជាតិ សម្រេចបាន ១ ៦៣៣ ពាន់លានរៀល ស្មើនឹង ៤,៩៧% នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្នុងនោះ ចំណាយមូលធន ៧៥៩ ពាន់លានរៀល និងចំណាយចរន្ត ៨៧៤ ពាន់លានរៀល។ បើធៀបនឹងខែឧសភា ឆ្នាំ២០២២ ការអនុវត្តចំណាយរបស់ រដ្ឋបាលថ្នាក់ជាតិ មានកំណើន ១២,៦៩% ក្នុងនោះ ចំណាយមូលធន កើនឡើង ៤០,៥១% និងចំណាយចរន្ត កើនឡើង ៣,៧៤%។

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣ ការអនុវត្តចំណាយរបស់រដ្ឋបាលថ្នាក់ជាតិ សម្រេចបាន ៣០,៨៨% នៃច្បាប់ហិរញ្ញវត្ថុប្រចាំ ឆ្នាំ២០២៣ ស្មើនឹង ១០ ១៥៨ ពាន់លានរៀល កើនឡើង ១៧,៣៧% បើធៀបទៅនឹងរយៈពេល ៥ឆ្នាំកន្លងមក ក្នុងនោះ ចំណាយមូលធន ធ្លាក់ចុះ ៩,៨៣% (ចំណាយដោយហិរញ្ញប្បទានក្នុងស្រុក កើនឡើង ៨៤,៥១% និងចំណាយដោយហិរញ្ញប្បទានក្រៅស្រុកកើនឡើង ៣៨,៨៧%) និង ចំណាយចរន្តកើនឡើង ២៨,៧០%។

ការកើនឡើងនៃការអនុវត្តចំណាយ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣ ធៀបទៅនឹងរយៈពេលដូចគ្នា ៥ឆ្នាំកន្លងមកនេះ បណ្ដាលមកពីការកើនឡើងចំណាយបន្ទុកបុគ្គលិក ចំណាយទំនិញនិងសេវា ចំណាយអត្ថប្រយោជន៍ជំនួយសង្គម ជាពិសេសការឧបត្ថមទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ ក៍មានការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដូចជា ព្រឹត្តិការណ៍ស៊ីហ្គេម ប៉ារ៉ាហ្គេម ការរៀបចំការបោះឆ្នោតតំណាងរាស្ត្រ ជាដើមក្នុងឆ្នាំ ២០២៣ នេះ។

តុល្យភាពថវិការដ្ឋបាលថ្នាក់ជាតិ ៖ ក្នុងខែឧសភា ឆ្នាំ២០២៣ ការអនុវត្តចំណូល សម្រេចបាន ១ ៧៤៦ ពាន់លានរៀលស្មើនឹង ៦,៦៥% នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ និងការអនុវត្តចំណាយ សម្រេចបាន ១ ៦៣៣ ពាន់លានរៀល ស្មើនឹង ៤, ៩៧% នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣។ ជាលទ្ធផល ក្នុងខែឧសភា ឆ្នាំ២០២៣ ការអនុវត្តថវិការដ្ឋសម្រេចបានអតិរេក ១១៣ ពាន់លានរៀល។ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣ ការអនុវត្តចំណូល សម្រេចបាន ១០ ៨០០ ពាន់លានរៀល ស្មើនឹង ៤១,១៥% នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ និងការអនុវត្តចំណាយ សម្រេចបាន ១០ ១៥៨ ពាន់លានរៀល ស្មើនឹង ៣០,៨៨% នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣។

ជាលទ្ធផល ការអនុវត្តថវិកាថ្នាក់ជាតិ ក្នុងរយៈពេល ៥ខែ នេះ សម្រេចបានអតិរេក ៦៤២ ពាន់លានរៀល។ ជាមួយគ្នានេះ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣ ទ្រព្យសុទ្ធ (Net worth) របស់រដ្ឋបាលថ្នាក់ជាតិ សម្រេចបានសរុប ២ ៩៣៨ ពាន់លានរៀល (ថយចុះ ២៣,៧៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២) ដោយសារការកើនឡើងទ្រព្យសកម្ម ប្រមាណ ៤ ៧៩៨ ពាន់លានរៀល និងការកើនឡើងបំណុល សរុប ១ ៨៦០ ពាន់លានរៀល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី