លោក រ័ត្ន សោភ័ណ ៖ ចាប់ផ្ដើមសន្សំជាមួយនឹងចំណូលតិចតួច ដើម្បីចូលរួមកសាងទ្រព្យឱ្យជាតិ

ភ្នំពេញ ៖ បើមើលក្នុងរូបភាពមួយជ្រុងតូច ការសន្សំគ្រាន់តែជាវិន័យនៅក្នុងការបែងចែកសាច់ប្រាក់មួយចំណែក​របស់បុគ្គលបម្រុងទុកសម្រាប់គោលដៅអ្វីមួយ។ ប៉ុន្តែបើគេមើលក្នុងរូបភាពជារួម ប្រាក់សន្សំរបស់ប្រជាជនស្មើទៅនឹងការកសាងទ្រព្យរបស់ប្រទេសជាតិមួយទាំងមូលតែម្ដង។ បើទោះបីជាយ៉ាងនេះក្ដី ការសន្សំ ជាទម្លាប់ដ៏លំបាកមួយដែលទាមទារឱ្យបុគ្គលម្នាក់ៗ​ប្រកាន់ខ្ជាប់​នូវវិន័យយ៉ាងតឹងរឹង ទើបអាចសម្រេចផែនការសន្សំបាន។ ផ្អែកលើគុណប្រយោជន៍ដ៏ធំធេងនៃការសន្សំនេះផងដែរ កន្លងមកស្ថាប័នពាក់ព័ន្ធតែងតែលើកទឹកចិត្តប្រជាជនឱ្យចាប់ផ្ដើមសន្សំ បើទោះបីជាមានប្រាក់ចំណូលតិចតួចក៏ដោយ។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ក៏បានមានប្រសាសន៍ថា ការសន្សំ​ គឺត្រូវចាប់ផ្ដើមពីការសន្សំតិចៗ ហើយបង្កើនអាត្រាសន្សំទៅ​តាមពេលវេលា និងកំណើននៃទំហំប្រាក់ចំណូល។

«យើងទាំងអស់គ្នាមានពេលវេលាធ្វើការពី ៣៥ឆ្នាំ ទៅ ៤០ឆ្នាំ ហើយចំណូលដែលយើងបាន​ពីការធ្វើការនេះគឺមានគោលដៅពីរ ទី១គឺដើម្បីបំពេញតម្រូវការបច្ចុប្បន្នរបស់ខ្លួន ក្រុមគ្រួសារ​របស់ខ្លួន ហើយសំខាន់មួយទៀតគឺការសន្សំសម្រាប់ពេលចូលនិវត្តន៍។ ដូច្នេះមិនអាចចាំដល់ជិត​ចូលនិវត្តន៍ទើបសន្សំទេ ត្រូវចាប់ផ្ដើមការសន្សំពីពេលដែលមានចំណូល​ទៅ»។ នេះបើតាមប្រ​សាសន៍​របស់​លោកប្រធានសមាគមធនាគារ នាឱកាសទិវាសន្សំអាស៊ាន កាលពីពេលកន្លងទៅ។

លោក រ័ត្ន សោភ័ណ ក៏បានបន្តឱ្យដឹងទៀតថា ការសន្សំនេះទៀតសោត​មិនមែនចាំទាល់តែ​មានលុយ​ច្រើនទើបសន្សំទេ គួរតែមានទម្លាប់សន្សំតាំងពីក្មេងមក។ ហេតុដូច្នេះហើយបាន​ជា​សមាគម​ទាំងពីរ (សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា) ​បានចំណាយធនធានធ្វើកម្មវិធី ដើម្បីអប់រំជា​សាធារណៈទៅដល់បងប្អូនទាំងអស់​អំពីការប្រើប្រាស់​សេវាហិរញ្ញវត្ថុផ្លូវការ ជាពិសេស​ទាក់ទិននឹងការសន្សំ ដោយជំរុញទឹកចិត្តប្រជាជនឱ្យចាប់ផ្ដើមសន្សំមុនប្រើប្រាស់កម្ចីផ្លូវការ។

ប្រធានសមាគមធនាគារខាងលើនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា​ ការសន្សំ គឺជាគំនិតផ្តួចផ្តើមល្អ ហើយប្រសិនបើប្រជាជន​ជាទូទៅចាប់ផ្ដើមសន្សំច្រើន នោះក៏ស្មើទៅនឹងការចូលរួមកសាងទ្រព្យរបស់ប្រទេសជាតិផងដែរ។ កាលណាមានការសន្សំច្រើន នឹងធ្វើឲ្យទ្រព្យ​របស់​បុគ្គលកើនឡើង នៅពេលដែលទ្រព្យបុគ្គល​កើនឡើង ទ្រព្យរបស់គ្រួសារក៏កើនឡើង​ ហើយប្រសិនបើទ្រព្យរបស់​គ្រួសារនីមួយៗកើនឡើង វានឹងបន្តជំរុញឱ្យទ្រព្យរបស់សង្គមជាតិកើនឡើងដូចគ្នា។

គួររំលឹកថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ចំនួនប្រជាពលរដ្ឋដែលបានដាក់ប្រាក់សន្សំ (បញ្ញើ) ក្នុងប្រព័ន្ធធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានសរុបចំនួនជាង ២៣លានគណនី ដែលស្មើនឹង​ទឹកប្រាក់ ៥៤ប៊ីលានដុល្លារអាមេរិក។ នេះបើតាមការថ្លែងរបស់ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) និងប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។​

ក្នុងរយៈពេលដូចគ្នានេះ ប្រាក់បញ្ញើអតិថិជន ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើន​ជិត ១៣.៤% ឬប្រមាណជាង ៥១.៩ប៊ីលានដុល្លារអាមេរិក ដោយចំនួនគណនីប្រាក់​បញ្ញើអតិថិជន​បានកើនឡើងដល់ ២១.៣ លានគណនីនៅក្នុងវិស័យធនាគារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី