ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងវិស័យធនាគារមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ពង្រឹងការប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច ខណៈធនាគារកណ្តាលមួយចំនួនក្នុងតំបន់បានសិក្សាពីរូបិយវត្ថុឌីជីថលរបស់ធនាគារកណ្តាល (CBDC) ដើម្បីសម្របខ្លួន និងទាញផលចំណេញពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលស៊ាសិនលើកទី៤១ និងសន្និសីទថ្នាក់ទេសាភិបាល និងសិក្ខាសាលាជាន់ខ្ពស់ស៊ាសិនលើកទី៥៧។ កិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលស៊ាសិនជាកិច្ចប្រជុំថ្នាក់តំបន់ដ៏សំខាន់មួយ ដែលមានគោលបំណងពិនិត្យពីលទ្ធផលកាងារដែលមជ្ឈមណ្ឌលស៊ាសិនសម្រេចបាននៅឆ្នាំក្នុងឆ្នាំ២០២១ នេះ និងដាក់ចេញនូវគោលនយោបាយនាឆ្នាំ២០២២ ដើម្បីពង្រឹងការបណ្តុះបណ្តាលសមត្ថភាពជំនាញ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅពង្រឹងប្រសិទ្ធភាពការងាររបស់ធនាគារកណ្តាលជាសមាជិក។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ទេសាភិបាល បានចូលរួមអនុម័តលើកម្មវិធីបណ្តុះបណ្តាលស៊ាសិនសម្រាប់ឆ្នាំ២០២២ ថវិកាសម្រាប់ដំណើរការមជ្ឈមណ្ឌលស៊ាសិន ផែនការយុទ្ធសាស្ត្រលើបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង (ICT) សម្រាប់ឆ្នាំ២០២២-២០០២៣ ការវាយតម្លៃលើលទ្ធផលការងារមជ្ឈមណ្ឌលស៊ាសិន និងការងារផ្សេងៗទៀត។
ឯកឧត្តម ទេសាភិបាល បានថ្លែងការអបអរសាទរចំពោះលទ្ធផលដែលមជ្ឈមណ្ឌលស៊ាសិនសម្រេចបាននៅឆ្នាំ២០២១នេះ ជាពិសេសការបន្តរក្សាគុណភាពនៃការបណ្តុះបណ្តាល និងស្រាវជ្រាវ ទោះបីជាស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។ ជាមួយនឹងការបន្តផ្តល់ការបណ្តុះបណ្តាលតាមរយៈប្រព័ន្ធអនឡាញ ឯកឧត្តមទេសាភិបាលបានស្នើឱ្យមានការបង្កើនរៀបចំការបណ្តុះបណ្តាលដោយផ្ទាល់ ជាលំដាប់នៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ មានការធូរស្បើយ ហើយធនាគារជាតិនៃកម្ពុជាស្វាគមន៍សហការរៀបចំវគ្គបណ្តុះបណ្តាលមួយចំនួនរបស់មជ្ឈមណ្ឌលស៊ាសិននៅឆ្នាំ២០២២ខាងមុខ។
នៅឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជាបានចាត់មន្ត្រីចំនួន ១៣២ រូប ចូលរួមវគ្គបណ្តុះបណ្តាលនិងស្រាវជ្រាវនានា ពាក់ព័ន្ធនឹងការអនុវត្តនិងមុខងារភារកិច្ចធនាគារកណ្តាលនិងភាពជាអ្នកដឹកនាំ ដែលរៀបចំដោយមជ្ឈមណ្ឌលស៊ាសិន។
ធនាគារជាតិនៃកម្ពុជាត្រូវបានស្នើសុំឱ្យធ្វើជាប្រធានក្រុមប្រឹក្សាទេសាភិបាលសម្រាប់ឆ្នាំ២០២៣ ដែលក្នុងនោះ ធនាគារជាតិនៃកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំការសម្រេចចិត្តផ្នែកគោលនយោបាយចម្បងៗរបស់មជ្ឈមណ្ឌលស៊ាសិន។ ឯកឧត្តម ទេសាភិបាល បានថ្លែងអំណរគុណដល់អង្គប្រជុំសម្រាប់ការផ្តល់សេចក្តីទុកចិត្ត និងបានយល់ព្រមធ្វើជាប្រធានក្រុមប្រឹក្សាទេសាភិបាលស៊ាសិនសម្រាប់ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ធនាគារកណ្តាលព្រុយណេក្នុងនាមជាប្រធានក្រុមប្រឹក្សាទេសាភិបាលស៊ាសិនឆ្នាំ២០២១ និងត្រៀមខ្លួនគាំទ្រធនាគារកណ្តាលវៀតណាម ក្នុងការបំពេញបេសកកម្មជាប្រធានក្រុមប្រឹក្សាទេសាភិបាលស៊ាសិននៅឆ្នាំ២០២២។
ទន្ទឹមនឹងកិច្ចប្រជុំនេះ សន្និសីទថ្នាក់ទេសាភិបាលនិងសិក្ខាសាលាជាន់ខ្ពស់ស៊ាសិនលើកទី៥៧ បានពិភាក្សាលើ “ដំណើរឆ្ពោះទៅកាន់ការត្រួតពិនិត្យនិងនិយ័តកម្មលើបច្ចេកវិទ្យាហិរញ្ញវត្ថុនិងឌីជីថលូបនីយកម្មនៃវិស័យហិរញ្ញវត្ថុ៖ ឥទ្ធិពលចំពោះធនាគារកណ្តាល”។
ធនាគារជាតិបានឱ្យដឹងថា អង្គសន្និសីទ និងសិក្ខាសាលាជាន់ខ្ពស់បានបង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងវិស័យធនាគារ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ពង្រឹងការប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។
«ការអភិវឌ្ឍទាំងនេះ ត្រូវបានពិនិត្យឃើញនៅក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលកំពុងផ្លាស់ប្តូររបៀបនៃការទូទាត់និងពន្លឿនប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាព»
ធនាគារជាតិ
ធនាគារកណ្តាលមួយចំនួនក៏បានចែករំលែកបទពិសោធន៍ពីការពង្រឹងការត្រួតពិនិត្យនិងនិយ័តកម្មលើការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីបញ្ជៀសពីហានិភ័យនានា ដែលអាចកើតឡើង ដូចជា ការឆបោក ឧក្រិដ្ឋកម្មសាយប័រ ការសម្អាតប្រាក់និងហិរញ្ញប្បទានភេវកម្ម ជាដើម។
«ធនាគារកណ្តាលមួយចំនួនក្នុងតំបន់ក៏បានសិក្សាពីរូបិយវត្ថុឌីជីថលរបស់ធនាគារកណ្តាល (CBDC) ដើម្បីសម្របខ្លួននិងទាញផលចំណេញពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ជាមួយនឹងការរក្សាអធិបតេយ្យភាពរូបិយវត្ថុ និងការគ្រប់គ្រងនយោបាយរូបិយវត្ថុ»
ធនាគារជាតិ
គួរបញ្ជាក់ថា មជ្ឈមណ្ឌលស៊ាសិន មានសមាជិកចំនួន ១៩ប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានសមាជិកបម្រុង ៨ សមាជិកសង្កេតការណ៍ ៨ និងដៃគូយុទ្ធសាស្ត្រជាច្រើនទៀត ដោយមានបេសកកម្មផ្តោតលើការពង្រឹងសមត្ថភាពជំនាញរបស់មន្ត្រីធនាគារកណ្តាលនៃប្រទេសជាសមាជិក៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content