អ្នកទើបរៀបការថ្មីៗ គួរសិក្សាពីគន្លឹះចំនួនចំនួន៤ ដើម្បីអាចជៀសផុតពីបញ្ហាហិរញ្ញវត្ថុ

ភ្នំពេញ ៖ បញ្ហាហិរញ្ញវត្ថុគឺជារឿងសំខាន់ក្នុងការចាប់ផ្តើម និងពង្រីកគ្រួសារថ្មីរបស់អ្នក។ បន្ទាប់ពីពេលបង្កើតគ្រួសារថ្មី ឬបង្កើនសមាជិកគ្រួសារហើយ អ្នកគួរគិតគូរលើផែនការ និងគោលដៅរបស់គ្រួសាររបស់អ្នកឱ្យបានច្បាស់លាស់ ជាពិសេសផែនការហិរញ្ញវត្ថុ ដើម្បីបញ្ចៀសនូវបញ្ហាក្នុងក្រុមគ្រួសារ។

ពិតប្រាកដណាស់ លុយកាក់ជារឿងសំខាន់ ដូច្នេះគួររៀនសន្សំ និងវិនិយោគ ដែលអាចជួយបន្ធូរបន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុមួយចំនួន។ គន្លឹះទាំង ៤​ នេះ អាចជួយរៀបចំថវិការបស់អ្នក និងបង្កើនគោលដៅសន្សំ។

១. ជជែកគ្នាឱ្យបានច្បាស់លាស់ទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក និងដៃគូ ៖ រឿងដំបូងដែលអ្នកគួរធ្វើ! នៅពេលនិយាយអំពីហិរញ្ញវត្ថុ និងការពង្រីកគ្រួសាររបស់អ្នក នោះគឺជជែកគ្នាឱ្យបានច្បាស់លាស់ទាក់នឹងស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសារ ឬដៃគូររបស់អ្នក។ អ្នក និងដៃគូត្រូវតែអនុញ្ញាតឱ្យគ្នាដឹងពីស្ថានហិរញ្ញវត្ថុទៅវិញទៅមក ដើម្បីងាយស្រួលក្នុងការចាត់ចែងចំណាយចំណូលក្នុងគ្រួសាររបស់អ្នក ពិសេសវាអាចជួយឱ្យចៀសវាងពីបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ នៅពេលអ្នកដឹងច្បាស់លាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារអ្នក។ សូមចងចាំថា ផ្លូវទៅកាន់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុនឹងអាចកើតឡើងបាន លុះត្រាណាតែមានគោលដៅ ការរៀបចំថវិកា និងផែនការបម្រុងទុក ជាមុន។ ការសន្ទនាដោយស្មោះត្រង់អំពីកង្វល់ សេចក្តីប្រាថ្នា និងបញ្ហាហិរញ្ញវត្ថុគឺមានសារៈសំខាន់ណាស់។

២. ត្រូវគិតគូរលើការចំណាយទាំងអស់ ៖ អ្នកត្រូវពិនិត្យមើលលើថវិកាផ្ទាល់ខ្លួន ឬថវិកាគ្រួសារបច្ចុប្បន្នរបស់អ្នក។ ការមានសមាជិកគ្រួសារថ្មីត្រូវការចំណាយច្រើនណាស់ ដូច្នេះសូមស្វែងរកវិធីដែលអ្នកអាចកាត់បន្ថយ ដើម្បីចាប់ផ្តើមសន្សំប្រាក់បន្ថែមទៀត។ ពិចារណាលើតម្រូវការប្រចាំខែទាំងនេះ ដែលនឹងប៉ះពាល់ដល់បញ្ចប់ថវិការបស់អ្នកដោយផ្ទាល់៖

កន្ទបទារក៖ ទារកអាចត្រូវការវាច្រើនក្នុងមួយថ្ងៃ!

សម្លៀកបំពាក់៖ ទារក និងកុមារធំធាត់លឿន ដូច្នេះតម្រូវការស្បែកជើង និងជាងសម្លៀកក៏ច្រើនដែរ។

ការទៅជួបគ្រូពេទ្យ៖ ម្តាយ និងទារកអាចត្រូវការការពិនិត្យជាបន្តបន្ទាប់ មុននិងក្រោយពេលកើត។ សូម្បីតែកូនដែលមានសុខភាពល្អក៏ត្រូវទៅជួបគ្រូពេទ្យជាប្រចាំដែរ។

ការថែទាំកុមារ៖ ដោយសារអត្រាថែទាំកុមារកើនឡើងជាលំដាប់ ការសម្រេចចិត្តត្រឡប់ទៅធ្វើការពេញម៉ោង ឬក្រៅម៉ោង និងប្រើប្រាស់ការថែទាំកុមារ — ឬស្នាក់នៅផ្ទះ និងលះបង់ប្រាក់ចំណូល — ធ្វើឱ្យប៉ះពាល់ដល់គ្រួសារជាច្រើន និងថវិការបស់ពួកគេ។

ផែនការសន្សំសម្រាប់កូននៅមហាវិទ្យាល័យ៖ វាមិនលឿនពេកទេក្នុងការចាប់ផ្តើមសន្សំសម្រាប់ការសិក្សារបស់កូនអ្នក។ ពិចារណាបន្ថែមលើការសន្សំសម្រាប់កូវត្រៀមចូលមហាវិទ្យាល័យទៅក្នុងផែនការថវិកាប្រចាំខែរបស់អ្នក ពីព្រោះសូម្បីតែការសន្សំតិចតួចឥឡូវនេះអាចជារឿងល្អ នៅពេលដែលកូនរបស់អ្នកមានអាយុ ១៨ ឆ្នាំ។

ធានារ៉ាប់រង៖ អ្នកគួរពិនិត្យមើលលើគម្រោងថែទាំសុខភាពរបស់អ្នក ហើយនោះអាចមានន័យថា អ្នកគួរពិចារណាទិញធានារ៉ាប់រងសុខភាពប្រចាំខែ។ ហើយមួយវិញទៀតប្រសិនបើអ្នកមិនមានការធានារ៉ាប់រងអាយុជីវិតទេ ឥឡូវនេះអាចជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីរកមើលជម្រើសនោះ។

ទាំងនេះមិនត្រឹមតែជាបញ្ជីទូលំទូលាយនៃការចំណាយលើការពង្រីកគ្រួសារនោះទេ ប៉ុន្តែគោលបំណងរបស់វាគឺដើម្បីឱ្យអ្នកគិតអំពីតម្រូវការថវិកាសម្រាប់ទារកទាំងអស់។

អ្នកគួរសរសេរចំណាំ និងបន្ថែមចំណុចទាំងទៅក្នុងផែនការថវិកាបច្ចុប្បន្នរបស់អ្នក ហើយចាប់ផ្តើមធ្វើការអនុវត្ត។ ធ្វើការជាមួយដៃគូ និងក្រុមគ្រួសាររបស់អ្នក ដើម្បីមើលកន្លែងដែលអ្នកអាចកាត់បន្ថយជាក់ស្តែង និងរៀបចំផែនការថវិកាសម្រាប់ភាពជោគជ័យនៃទារក។

A smiling family saves money with a piggy bank. Happy family at the table in the room.

៣. បន្ថយអត្រាការប្រាក់របស់អ្នក តាមរយៈការបន្ថយ ឬលុបបំណុលបច្ចុប្បន្នណាមួយ ៖ នៅពេលអ្នកសិក្សាប្រព័ន្ធថវិការបស់អ្នក អ្នកអាចកត់សម្គាល់ពីកន្លែងដែលអ្នកចំណាយលើសខ្ទង់ ឬអត្រាការប្រាក់ដែលខ្ពស់ខ្លាំង។ ត្រូវប្រាកដថា អ្នកមានការយល់ដឹងស៊ីជម្រៅអំពីបំណុលរបស់អ្នក។ សូម គិតគូពីអត្រាការប្រាក់ និងរយៈពេលនៃបំណុល ដូច្នេះអ្នកអាចគណនាបំណុលរួមរបស់អ្នក ដើម្បីដោះស្រាយឱ្យបានក្នុងពេលមួយ។ ចំណេះដឹងគឺជាគន្លឹះនៃដំណោះស្រាយ ដូច្នេះសូមចំណាយពេលឥឡូវនេះ ដើម្បីដឹងច្បាស់ថា លុយរបស់អ្នកត្រូវចំណាយទៅណា ជាពិសេសនៅពេលនិយាយអំពីដំណោះស្រាយលើបំណុលនេះតែម្តង។

៤. សន្សំ និងពិចារណាលើការវិនិយោគ ៖ មានរឿងអស្ចារ្យជាច្រើនដែលអ្នកត្រូវសម្លឹងមើលនាពេលអនាគត! អ្នក និងគ្រួសារដែលទើបតែបង្កើតថ្មី មានការសន្យាសម្រាប់ពេលអនាគត ដូច្នេះកុំភ្លេចអំពីគោលដៅហិរញ្ញវត្ថុរយៈពេលវែងសំខាន់ៗដែលអ្នកមានដូចជា៖ ការសន្សំសម្រាប់ការចូលនិវត្តន៍របស់អ្នក ថវិកាសម្រាប់ការអប់រំរបស់កូនៗ និងពិចារណាលើការវិនិយោគផ្សេៗងដែលមានហានិភ័យទាប ឬគ្មាន ដូចជាការទិញបណ្ណបំណុលរដ្ឋ សញ្ញាបណ្ណ និងបញ្ញើមានកាលកំណត់ជាដើម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *